0

អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​នៅ​តំបន់​ជាយ​ដែន​កម្ពុជា ថៃ​ទៅ​តុលាការ​

អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ចែកចាយ​គ្រឿងញៀន​នៅ​តំបន់​ជាយ​ដែន​កម្ពុជា ថៃ​ទៅ​តុលាការ​

​ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅតាម​តំបន់​ជាយ​ដែន​កម្ពុជា ថៃ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់ការ​តាម​និតិ​វិធី​បន្ទាប់​ពី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​បញ្ជូន​មក​នារ​សៀ​ល​ថ្ងៃទី​២៩​ខែ​សីហា​ឆ្នាំ​២០១៤​។​

​ករណី​បង្ក្រាប​នេះ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ធ្វើឡើង​នៅ​យប់​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឱ បូរិន មេបញ្ជាការ​អ ហ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែ​សីហា នេះ​ថា ជនសង្ស័យ​ខាងលើ​នេះ​គឺ​ត្រូវបាន​កម្លាំង​អ ហ​ក្រុង​ប៉ោយ​ប៉ែត ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​តំបន់​ជាយ​ដែន​កម្ពុជា ថៃ ។​លោក​បាន​បន្តថា ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ សុខ មី​ហ្គេល ហៅ​បារាំង ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​លំនៅឋាន​ភូមិ​កើតហេតុ​ខាងលើនេះ សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង មាន​គ្រឿងញៀន មេតំ​ហ្វេ​តា​មីន ទឹកកក ចំនួន​១​ថង​តូច និង​ទូរស័ព្ទ​២​គ្រឿង​ផង​ដែរ​។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា គ្រឿងញៀន​ទាំងនេះ ពិត​ជា​របស់​គេ​មែន ព្រមទាំង​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ថែម​ទៀត​ផង ។​

​បច្ចុប្បន្ន ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ជនសង្ស័យ​ខាងលើ​ដើម្បី​បញ្ជូន​តុលាកា​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

2014_09_01b

Filed in: គ្រឿងញៀន, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment