0

IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​

IMF ប្ដេជ្ញា​បន្ត​ចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៤, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Krishna Srinivasan នាយក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកនាយក​តំបន់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរក្សាបាន​នូវ​វ​កំណើនសេដ្ឋកិច្ច​ខ្ពស់ របស់​កម្ពុជា​ប្រកបដោយ​ភាព​ធន់​។ លោកនាយក​តំបន់​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន IMF ជាមួយនឹង​ក្រសួង​-​ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលកន្លងមក ព្រមទាំង​បាន​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ស្ថាប័ន IMF ក្នុង​ការបន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូលរួម​រក្សា​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ស្ថាប័ន IMF ក្នុង​ការគាំទ្រ និង​ចូល​រួមចំណែក​ដល់​ដំណើរ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​រហូត​មកដល់​បច្ចុប្បន្ន​នេះ​។ សម្ដេច​បវរ​ធិបតី ក៏​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ និង​ស្វាគមន៍​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​ស្ថាប័ន IMF នៅ​ក្នុង​ការបន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង ក៏ដូចជា​ការពង្រឹង និង​ពង្រី​កិច្ចសហប្រតិបត្តិកា​រ​បន្ថែម​ទៀត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ទន្ទឹមនឹងនេះ សម្ដេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​អំពី​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នូវ​យន្តការ និង​ការកែទម្រង់​ចាំបាច់​នានា សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ជា​ច្រើន ដើម្បី​ធានា​បរិយាកាស​ប្រកួតប្រជែង​, ភាព​ធន់​នៃ​ខ្សែ​ច្រវាក់​ផ្តត់ផ្គង់​ក្នុងស្រុក​, ការបណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​ផ្នែក​បច្ចេកវិទ្យា​, យានយន្ត និង​បច្ចេកទេស​ខ្ពស់ ក្នុងន័យ​តម្រង់ទិស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។ ជាមួយគ្នានេះ​, រាជរដ្ឋាភិបាល​ក៏​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​, វិធានការ និង​កញ្ចប់​លើកទឹកចិត្ត​ចាំបាច់ ដើម្បី​ធានា​ក្នុង​ការផ្ដល់​ភាពជោគជ័យ​របស់​វិនិយោគិន​នៅ​កម្ពុជា តាមរយៈ​ការធានា​ឱ្យបាន​នូវ​បរិយាកាស​វិនិយោគ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​។

​សម្ដេច​បវរ​ធិបតី និង​លោក​នាយក​តំបន់ ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ស្ថានភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក ចំពោះមុខ​នៃ​ស្ថានភាព​ដែល​សកលលោក​កំពុង​ស្ថិត​ក្នុង​ភាពមិនប្រាកដប្រជា នាពេល​បច្ចុប្បន្ន និង​អនាគត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!