0

សារពិសេស របស់សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា​បញ្ចប់​ការចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ

សារពិសេស របស់សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា​បញ្ចប់​ការចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ

ជូន​បងប្អូន​ជនរួមជាតិ​ជា​ទីស្រឡាញ់​!

​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ត្រូវបាន​អនុវត្ត​រយៈពេល​២៥​ឆ្នាំ មក​ហើយ​និង​ក៏​បាន​កសាង​សមិទ្ធផល​ជាច្រើន សម្រាប់​ការអភិវឌ្ឍ​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌល​គី​រី និង​រតនគិរី​។​

​ប៉ុន្តែ​កន្លងទៅនេះ​ក្រុម​ជ្រុលនិយម បាន​ចាប់យក​ចំណុច​នេះ ធ្វើ​ជា​អាវុធ​នយោបាយ ដើម្បី​មួលបង្កាច់ និង​វាយប្រហារ​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូតកុហក​ឥតឈប់ឈរ​ចំពោះ​ប្រជាជន​ដែល​បាន​ធ្វើឱ្យ​ប្រជាជន​មួយចំនួន មាន​ការភ័ន្តច្រឡំ ដូច​ជា​ការចោទប្រកាន់​ថា រាជរដ្ឋាភិបាល បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង​៤ នៃ​ភាគ​ឦសាន ឱ្យ​ទៅ​បរទេស​ជាដើម ហើយ​ចុងក្រោយ​នេះ ក៏​បាន​ប្រើ​រឿងនេះ ដើម្បី​ញុះញង់ និង​បំផុសបំផុល​ប្រជាជន ឱ្យ​ចូលរួម​អនុវត្ត​នូវ​ផែនការ ១៨​សីហា ក្នុង​ការប៉ុនប៉ង​អុកឡុក​បង្ក​អស្ថិរភាព​ដល់​សង្គមជាតិ​។​

​រាជរដ្ឋាភិបាល បាន​ចាត់វិធានការ ទាំង​វិធានការ​អប់រំ​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​ច្បាស់​អំពី​កិច្ចសហប្រតិបត្តិការ CLV-DTA និង​ល្បិចកល​នយោបាយ​របស់​ក្រុម​ជ្រុលនិយម​, ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ធ្វើឱ្យ «​ផែនការ ១៨​សីហា​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម បរាជ័យ​ទាំងស្រុង ហើយ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ត្រូវបាន​ធានា​យ៉ាងរឹងមាំ​។​

​ទោះបី​ផែនការ ១៨ សីហា របស់​ក្រុម​ជ្រុលនិយម បាន​រលាយ​ទាំងស្រុង​ហើយ​ក្តី​, ប៉ុន្តែ​ជា​របៀប​ធ្វើការ​របស់ ហ៊ុន សែន គឺ «​មិន​អង្គុយ​បក់ផ្សែង​នោះទេ គឺ​ត្រូវ​ពន្លត់ភ្លើង​ទាំងស្រុង​»​។​

​ដោយ​គិតគូរ​ពី​កង្វល់​របស់​ប្រជាជន លើ​បញ្ហា​ទឹកដី និង​ភាពចាំបាច់​ខាង​នយោបាយ ដើម្បី “​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​” កុំឱ្យ​មាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត​, ខ្ញុំ​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​យើង​បាន​សម្រេចចិត្តថា កម្ពុជា​បញ្ចប់​ការចូលរួម​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) ចាប់ពី​ថ្ងៃ​២០ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ រួច​ហើយ​ដែរ​។​

​យើង​បន្ត​អភិវឌ្ឍ​លើ​ទឹកដី​របស់​យើង ដោយ​មាន​កិច្ចសហការ​ជាធម្មតា​ជាមួយ​ប្រទេសជិតខាង ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស និង​ប្រទេស​, ជាមួយ​អាស៊ាន​, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និង​ដៃគូរ​អភិវឌ្ឍន៍​ផ្សេងទៀត នៅលើ​សកលលោក​។​

​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោត​លើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​ប្រជាជន​យើង បាន​ចូលរួម នឹង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍនេះ ហើយ​រាជរដ្ឋាភិបាល ក៏​បាន​ប្រកាស​ដាក់​ចេញ​រួច​ហើយ​នូវ​ការរៀបចំ​កញ្ចប់​គោលនយោបាយ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​តំបន់​ភាគ​ឦសាន​របស់​កម្ពុជា​។​

​ពួក​ជ្រុលនិយម​អាច​ឆ្លៀត​ឱកាស​ប្រកាស​ពី​ជោគជ័យ​របស់​គេ​លើ​ការទាមទារ​នេះ តែ​ពួកគេ​បាន​បាត់បង់​អាវុធ​ដ៏​សំខាន់ ដែល​ពួកគេ​ធ្លាប់ កាន់​វាយ​រាជរដ្ឋាភិបាល​។ ម្យ៉ាងទៀត ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​វា​ស្ថិតនៅ​លើ​រាជរដ្ឋាភិបាល ចេះ​ដោះស្រាយ​កង្វល់​របស់​ប្រជាជន និង​ចេះ​ដក​អាវុធ​ចេញពី​ដៃ​សត្រូវ​៕

Dear compatriots!

The Cambodia-Laos-Viet Nam Development Triangle (CLV-DTA) has been implemented for 25 years and has also built many achievements for the development of Kratie, Stung Treng, Mondulkiri and Ratanakkiri provinces.

But in the past, extremists have used this as a political weapon to slander and attack the government by constantly lying to the people, and making people confused. For instance, allegations that the government ceded the territory of the four northeastern provinces to foreign countries, etc. They recently used this to incite and call on the people to participate in the implementation of the August 18 plan in an attempt to destabilize the society.

The Royal Government has taken measures, including public awareness campaigns to educate citizens so that the people can better understand the CLV-DTA cooperation and the political tactics of the extremists, as well as effective administrative and legal measures, and has made the “August 18 Plan” of the extremists a complete failure, while peace and social stability remain firmly guaranteed.

Although the extremists’ August 18 plan has been completely dissolved, Hun Sen’s way of working is to «not sit and stop the smoke, but to put out the fire completely.»

Taking into account people’s concern on territory and the need to withdraw weapon out of the hands of extremists to prevent them from using CLV-DTA to further cheat people, I, as the Party President and Prime Minister Hun Manet and other leader decided that Cambodia completes our participation in the Cambodia-Laos-Vietnam Development Triangle Area (CLV-DTA) from September 20, 2024 onwards.

We continue to normally develop our territory under cooperation with ASEAN, with CLMV, with ACMECS with GMS and with other development partners across the globe.

Border Infrastructure Development Fund focusing on building border roads in which our people have participated will contribute to this development.

Extremists are likely to declare their victory over this demand; however, they will lose an important weapon used to attack the Royal Government. Moreover, the success of the Cambodian People’s Party stems from solving people’s concerns and knowing how to remove weapons from the hands of the enemy.

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!