0

ផ្លូវ​មួយ​ខ្សែ​ប្រវែង១១គីឡូម៉ែត្រ ដែលជា​សរសៃឈាម​រប​ស់​ឃុំ​ស្រះ​រាំង និង​ឃុំ​បន្ទាយ​នាង ត្រូវបាន​ជួសជុល​ឡើងវិញ

ផ្លូវ​មួយ​ខ្សែ​ប្រវែង១១គីឡូម៉ែត្រ ដែលជា​សរសៃឈាម​រប​ស់​ឃុំ​ស្រះ​រាំង និង​ឃុំ​បន្ទាយ​នាង ត្រូវបាន​ជួសជុល​ឡើងវិញ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង១១គីឡូម៉ែត្រ ដែលជា​សរសៃឈាម​រប​ស់​ឃុំ​ស្រះ​រាំង និង​ឃុំ​បន្ទាយ​នាង ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។ ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការខូចខាត​យ៉ាងដំណំ ដោយសារតែ​ទឹកភ្លៀង​ហូរ​កាត់ និង​គ្មាន​លូ និង​ប្រឡាយ​សំរាប់​បង្ហូរ​ទឹកភ្លៀង​ជា​យូរ​ខែ​ឆ្នាំ​មកហើយ។ ប្រជាពលរដ្ឋនៅក្នុង​ឃុំ​ទាំង២នេះ ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​ទៅវិញទៅមក។ ទើប​លោក​ឧត្ដមសេនីយ៍ត្រី ឱ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បានធ្វើ​ការគៀងគរ​ស្វែងរក​សប្បុរសជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ដើម្បី​រក​ថវិកា​មក​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ ដើម្បី​សម្រួល​ចរាចរ​ទៅមក​ឲ្យ​បាន​ស្រួល​ឡើងវិញ។

លុះ​នៅ​ព្រឹក​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក​វរ:សេនីយ៍​ឯក វង្ស ធី តំណាង​ឲ្យ​លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង និង​លោក​ឧកញ៉ា សាន តេង និង លោកស្រី ឈុន កាន លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​ឡុង​ពុន​អភិបាលស្រុក​មង្គល​បូរី និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់ បាន​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ ដែលមាន​ប្រវែង១១គីឡូម៉ែត្រ ចាប់ពី​ថ្នល់ជាតិ ដែល​ស្ថិតក្នុង​ឃុំ​បន្ទាយ​នាង​រហូតដល់​ភូមិ​ច្រាប ឃុំ​ស្រះ​រាំង។

ក្នុងឱកាស​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នោះដែរ លោក​ឧកញ៉ា សាន តេង បាន​មានប្រសាសន៍ថា ក្នុងការ​ជួសជុល​ផ្លូវ​មួយ​ខ្សែ​នេះ​លោក​បាន​ចំណាយ​អស់​ថវិកា ប្រហែល៧.០០០ដុល្លា ក្នុងនោះ​មាន​គ្រឿងចក្រ​ចំនួន២គ្រឿង ហើយ​ក្នុង​ការជួសជុល​នោះ ប្រើ​រយៈពេល​ប្រហែល៧ថ្ងៃ​ឲ្យ​ហើយ ដើម្បី​ឲ្យ​ប្រពល​រដ្ឋ​នៅក្នុង​ឃុំ​ទាំង២នេះ បានធ្វើ​ចរាចរ​ទៅមក​ឲ្យ​បាន​ស្រួល។ ក្នុងនោះដែរ លោក​វរ:សេនីយ៍​ឯក វង្ស ធី បាន​មានប្រសាសន៍​ដែរ​ថា ក្នុង​ឃុំ​ស្រះ​រាំង​នេះ​កាលពី​ដើមឡើយ មានការ​ខ្វះខាត​ជាច្រើន​ដូចជា ផ្លូវ​ពិបាក​ក្នុងការ​ធ្វើដំណើរ គ្មាន​ធារាសាស្ត្រ​សំរាប់​ផ្តល់​ទឹក​ធ្វើស្រែ គ្មាន​ស្រះ គ្មាន​អណ្តូងទឹក​និង​នៅមាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ប្រឈម។

ក្រោយពី​បាន​បង្កើត​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង​នេះ ធ្វើ​ឲ្យ​ឃុំ​ស្រះ​រាំង​មានការ​រីកចំរើន​ឥតឈប់ឈរ។ ចំណែក​លោក ឡុង ពុន អភិបាលស្រុក​មង្គល​បូរី ក៏បាន​មានប្រសាសន៍​ដែរ​ថា ក្នុងនាម​លោក​ជា​អាជ្ញាធរ​ស្រុក​មង្គល​បូរី​នេះ លោក​សូម​ថ្លែង​អណរ​គុណ​ដល់​ក្រុមការងារ​ចុះជួយ​ឃុំ​ស្រះ​រាំង ដែល​កន្លងមក​ខិតខំ​ជួយ​កសាង​ក្នុង​ឃុំ​ស្រះ​រាំង​នេះ​ឲ្យ​មានការ​រីកចំរើន​ឥតឈប់ឈរ ហើយ​លោក​ក៏​សូម​អរគុណ​ដល់​លោក​ឧកញ៉ា សាន តេង និង​លោកស្រី ឈុន កាន ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​យ៉ាងច្រើន ជួយ​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទាំង២ឃុំ នេះ បានធ្វើ​ចរាចរ​ទៅមក​បាន​ស្រួល​ផងដែរ៕

0000 000 00 0

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!