0

ជនជាតិ​វៀតណាម​ និង​ចិន៤នា​ក់​បាន​បង្ករ​អ៊ុក​ឡុ​ក​វាយ​ទៅលើ​សមត្ថកិច្ច​ខ្មែរ​នៅ​បរិវេណ​កាស៊ីណូ​បណ្តាល​ឲ្យ​របួសធ្ងន់​ម្នាក់​និង​ស្រាល២នាក់

ខេត្តបន្ទាយមានជ័យ ៖  សមត្ថកិច្ច និង​សន្តិសុខ​កាស៊ីណូ​មាន​ចំនួន៣នាក់ ត្រូវបាន​ជនបរទេស១ក្រុម​មាន​ជនជាតិ​វៀតណាម និង​ចិន​ចំនួន៤នាក់ បាន​បង្ករ​អ៊ុក​ឡុ​ក​វាយ​ទៅលើ​សន្តិសុខ​យាម នៅ​កាស៊ីណូ​យ៉ាង​សាហាវ បណ្តាល​របួសធ្ងន់​ម្នាក់​និង​ស្រាល២នាក់។ ហេតុ​កាណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង២ទាបភ្លឺ​ឈានចូល​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នៅ​បរិវេណ​កាស៊ីណូ​ផ្កាយ៥ ក្នុងភូមិ​ក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ។ លោក​វរៈសេនីយ៍ត្រី​ជា​ដា​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង៣នាក់​នោះ​ម្នាក់​ជា​នគរបាល និង២នាក់​ទៀត​ជា​សន្តិសុខ​យាម​នៅ​កាស៊ីណូ​ផ្កាយ៥តែម្តង ប៉ុន្តែ​គេ​មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ។ ចំណែក​ក្រុម​បង្ករ​ជា​ជនជាតិ​វៀតណាម១នាក់​និង​ជនជាតិ​ចិន៣នាក់។ លោក​ជា​ដា​បានបញ្ជាក់​ទៀតថា​បើតាម​អា​អះអាង​របស់​ក្រុម​សន្តិសុខ​កាស៊ីណូ​ផ្កាយ៥បាន​និយាយថា​ករណី​ខាងលើនេះ​ពិតជា​កើតមាន​មែនហើយ​មុនពេល​កើតហេតុ​នោះ​ដំបូង​ជនជាតិ​ចិន​និង​វៀតណាម​បាន​ផឹកស្រា​ឡើង​ស្រវឹង​មក​ស្រែក​ឡូឡា​ពេញ​តែ​មុខកា​ស៊ីពេល​សមត្ថកិច្ច និង​សន្តិសុខ​នៅ​ទី​នោះបាន​ទៅ​ហាមឃាត់ ព្រោះ​ខ្លាច​រំខាន​ដល់​ភ្ញៀវ​ស្រាប់តែ​ក្រុម​ជន​ទំនើង​ទាំងនោះ​មិនបាន​ស្តាប់​បែ​ជា​នាំគ្នា​យក​ដំ​ថ្ម និង​របស់​រឹង​ជាច្រើន​ទៀត​ដេញ​វាយ​គប់​ទៅលើ​សមត្ថកិច្ច និង​សន្តិសុខ​យ៉ាង​ចាស់ដៃ​តែម្តង​ក្នុង​ហេតុការណ៍​វាយ​គប់​នោះ​មាន​សន្តិសុខ​ម្នាក់​ត្រូវ​របួសធ្ងន់​ចំពោះ​សន្តិសុខ២នាក់​ទៀត​របួស​តិចតួច ហើយ​នាំគ្នា​រត់​ចូល​បន្ទប់​ស្ទើរ​មិនទាន់ ព្រោះ​ក្រុម​ជនបង្ករ​ដេញ​វាយ​ដល់​មុខ​បន្ទប់​តែម្តង។ លោក​ជា​ដា​បាន​បញ្ជាក់ទៀតថា ក្រោយពី​កើតហេតុ​រួច​ជនបង្ក​ស្មា​ក់​ចិត្ត​សង​ជម្ងឺ​ចិត្ត​ដល់​ជនរងគ្រោះ​ជា​ទឹកប្រាក់​ប្រមាណ២០០.០០០បាត(ពីរ​សែន​បាត)ដើម្បី​បញ្ចប់រឿង។ គួរបញ្ជាក់​ផងដែរ​ថា មួយរយៈ​ចុងក្រោយ​នេះ មាន​ជនជាតិ​ចិន និង​វៀតណាម​បាន​សម្រុក​មក​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​យ៉ាង​គគ្រឹកគគ្រេង​ហាក់​មាន​ចំនួន​ច្រើនឡើង​មិនដឹងថា​មក​ប្រកបមុខរបរ​អ្វី​នោះទេ ហើយ​ផ្ទះសំណាក់​និង​ភោ​ជ្ជ​នី​យ៌​ដ្ឋា​ន​មួយចំនួន​ត្រូវបាន​ជនជាតិ​ចិន និង​វៀតណាម​ជួល​រស់នៅ​ជា​ក្រុម​អស់​ទៀតផង​ដូច្នេះ​គួរតែ​ស​មិ​ត្ថ​កិច្ច​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ផង​ខ្លាច​ទៅ​ថ្ងៃមុខ​ជន​ទាំងអស់នោះ​អាច​បង្ក​អ៊ុក​ឡុ​កនៅ​ថ្ងៃ​ខាងមុខ​បាន​បន្តទៀត៕

WhatsApp-Image-2016-09-06-at-8.15.06-AM WhatsApp-Image-2016-09-06-at-8.15.07-AM

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!