0

ប្រជាពលរដ្ឋ ក្នុងស្រុក​សណ្តាន់ ៣៨៥គ្រួសារ បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ ជួយ​ព​ន្លឿ​ន​ផ្តល់​ប្លង់ដី​លំនៅដ្ឋាន​ស្របច្បាប់

ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ ក្នុងស្រុក​សណ្តាន់ ៣៨៥គ្រួសារ បានស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ ជួយ​ព​ន្លឿ​ន​ផ្តល់​ប្លង់ដី​លំនៅដ្ឋាន​ស្របច្បាប់

បន្ទាប់ពី​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ដឹកនាំ​ដោយ ឯកឧត្តម អ៊ុត​សំអន អភិបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី ព្រមទាំង​មន្ទីរ​ពាក់ព័ន្ធ​បាន​ចុះ​សួរ​សុខ​ទុក​ដល់​បងប្អូន​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅ​តំបន់៥៥ ចំនុច​ថ្នល់​សរ ភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ។

ក្នុង​ទិដ្ឋភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែលមាន​ផ្ទះ​រាប់រយ​ខ្នង និង​មានការ​បង្កបង្កើនផល​លើ​ដំណាំ​រួមផ្សំ​និង​ដំណាំ​កសិកម្ម​ទៀតផង! ដោយបាន​សន្យាថា នឹង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​ដាក់​ទៅ​អន្តរក្រសួង ដើម្បី​ឲ្យ​ក្រសួង​ជួយ​ព​ន្លឿ​ន​រឿងនេះ​ឲ្យ​បាន​ឆាប់​លោក អេង សុ​ផេ​ន តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន៣៨៥គ្រួសារ រស់នៅ​តំបន់៥៥ ចំនុច​ថ្នល់​សរ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ បាន​ប្រាប់​អ្នក​សារ​ព័​ត៍​មាន​ថា ប្រជាពលរដ្ឋ​ទាំងនោះ​មកពី​ខេត្តកំពង់ចាម និង​ខេត្តកំពង់ធំ មក​រស់នៅ​លើដី​តំបន់៥៥នេះ តាំងពី​ឆ្នាំ២០១១ មក​ម្លេះ ដោយ​អាស្រ័យ​ផល​ជា​រៀងរាល់ឆ្នាំ ហើយ​បានទទួល​ស្គា​ល់ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ខេត្ត​ទៀតផង គឺ​រង​ចាំតែ​ក្រសួង ពាក់ព័ន្ធ លោក​សម្រេច ដើម្បី​ផ្តល់​សិទ្ធ​រស់នៅ​លើដី​នេះ​ឲ្យ​បាន​ស្របច្បាប់ ស្រាប់តែ​ពេលថ្មីៗនេះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​តូច បាន​និយាយ​បង្ខូច​ពួកគាត់​ថា​ពួកគាត់​មក​រស់នៅ​លើដី​អាណាធិបតេយ្យ ហើយ​លួច​កាប់​ព្រៃឈើ ដោយ​ការនិយាយ​មិន​ពិត​នេះ ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ មានការ​ក្តៅក្រហាយ​កើត​ទុក​មិន​សុខចិត្ត គ្រោង​នឹង​លើកគ្នា​ទៅ​សាលាខេត្ត​កំពង់ធំ ប្តឹង​ពី​បុគ្គល​នោះ​និយាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​បង្ខូច​កិត្តិយស បើ​យោងតាម​ស្មារតី​អង្គប្រជុំ នៅ​ថ្ងៃទី១៤ ខែ​កក្ត​ដា ឆ្នាំ២០១៥ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ច្រានចោល​នូវ​លិខិត​របស់​ក្រសួងកសិកម្ម ដែល​បដិសេធ​មិន​ផ្តល់​ដី​ស្នើសុំ​សម្រាប់​សម្បទាន​សង្គមកិច្ច របស់លោក​អេង សុ​ផេ​ន សម្រាប់​ពលរដ្ឋ៣៨៥គ្រួសារ ពីព្រោះ​អង្គប្រជុំ​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ នោះ​មិនបាន​សុំ​អនុញ្ញាតិ​ពី​រដ្ឋបាលខេត្ត​ឡើយ ព្រោះ​អង្គប្រជុំ​នោះ​មិនមាន​សិទ្ធ​សម្រេច​ទេ គ្រាន់តែ​ប្រជុំ​ផ្ទៃក្នុង ធ្វើ​របាយ​ការ​ណ៏​ជូន​ខេត្ត​តែ​ប៉ុ​ណ្នោះ ហើយ​ការស្នើសុំ​សម្បទាន​ដី​សង្គមកិច្ច​របស់លោក អេង សុ​ភេ​ន នេះ គួរ​ធ្វើ​អត្តសញ្ញាណ​កម្ម​ប្រជាពលរដ្ឋ​ឲ្យ​បានច្បាស់លាស់ ក្រែង​មាន​ផល​លំបាក​នៅ​ថ្ងៃក្រោយ៕

WhatsApp-Image-2016-09-06-at-8.14.02-AM WhatsApp-Image-2016-09-06-at-8.14.03-AM WhatsApp-Image-2016-09-06-at-8.14.04-AM WhatsApp-Image-2016-09-06-at-8.14.06-AM

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!