0

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនពីបទរំលោភ​សេពសន្ថវ:

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ បានធ្វើការ​ឃាត់ខ្លួន ក្រោយពី​បុរស​ខាងលើ​បាន​ចាប់រំលោភ​សេពសន្ថវៈ កាលពី​វេលា​ម៉ោង៥ និង៣០នាទី ល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ដែល​ស្ថិតនៅ​ចំណុច​ផ្ទះសំណាក់​យេ​ហោ លីម គីម១៦៨ ផ្លូវ​លេខ៥៩៨ ក្រុម១២ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ ឡូញ ឡាង ហៅ​ឆើត ភេទ​ប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​ផលិត​ចំណី​សត្វ ស្នាក់នៅ​ភូមិ​ស្លែង ឃុំ​ជីលា​ស់ ស្រុក​ពញាឮ ខេត្តកណ្តាល ។ ចំណែកឯ​ជនរងគ្រោះ​មានឈ្មោះ សាត សុ​ភ័​ក្រ ហៅ​ស្រី​ម៉ៅ ភេទ​ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​ផលិត​ចំណី​សត្វ​ដូចគ្នា ស្នាក់នៅ​ភូមិ​ពាម ឃុំ​សំបូ​កមាស ស្រុក​មុខកំពូល ខេត្តកណ្តាល ។

បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ខ្ចីប្រាក់​ពី​ជនសង្ស័យ​ចំនួន ៥០ដុល្លា ដោយបាន​ខ្ចី ៤ទៅ៥ថ្ងៃ​មកហើយ ដោយនៅ​ល្ងាច​ថ្ងៃអាទិត្យ ជនសង្ស័យ ហើយនឹង​ជនរងគ្រោះ បាន​ចេញពី​ធ្វើការ រួច​ជនរងគ្រោះ​ក៏បាន​សួរ​ទៅ​ជនសង្ស័យ​ម្តង​ទៀតថា មាន​ប្រា​ក់នៅ តែ​ជនសង្ស័យ​បាន​និយាយ​ទៅវិញ​ថា រូបគេ​មិនមាន​ប្រាក់​ដល់ ៥០ដុល្លា​ទេ ខណៈនោះ ស្រាប់តែ​ជនរងគ្រោះ​បាន​ខ្ចីប្រាក់​ត្រឹមតែ ១០ដុល្លា ហើយ​ជនសង្ស័យ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា តើ​ខ្ចីប្រាក់​យកទៅ​ធ្វើ​អ្វី ។ ពេលនោះ ជនរងគ្រោះ​បាន​និយាយ​ប្រាប់ថា រូបគេ​ខ្ចីប្រាក់​យកទៅ​ដើរលេង​ជាមួយ​សង្សារ​របស់ខ្លួន ភ្លាមៗនោះ ជនសង្ស័យ​ក៏​និយាយថា ចឹ​ង​ទៅ​ដើរលេង​ជាមួយ​គេ​មួយ​យប់​ទៅ ក្រោយមក​ជនរងគ្រោះ ក៏​យល់ព្រម​ជាមួយ​ជនសង្ស័យ ហើយក៏​បាននាំគ្នា​ទៅ​ញុំ​ា​ស៊ុប​ជាមួយគ្នា ។ ក្រោយពី​ញុំ​ា​ស៊ុប​រួចមក ជនសង្ស័យ​ក៏បាន​បបួល​ជនរងគ្រោះ​ទៅ​ជក់​គ្រឿងញៀន តែ​ជនរងគ្រោះ​មិនចេះ​ជក់​ទេ ក៏បាន​ចាប់បង្ខំ​ជនរងគ្រោះ​អោយ​ជក់ រួចមក​ជនសង្ស័យ​ក៏បាន​បបួល​ជនរងគ្រោះ​ចូលទៅ​ផ្ទះសំណាក់ ហើយ​បានធ្វើ​សកម្មភាព​រំលោភ​បានសម្រេច ។ ក្រោយពី​រំលោភ​បានសម្រេច​រួចមក ក៏បាន​សួរ​ទៅ​ជនរងគ្រោះ​ថា ធ្លាប់មាន​សង្សារ​ប៉ុន្មាន​នាក់​ហើយ ដោយ​ជនសង្ស័យ​រំលោភ​ទៅ​មិនមាន​ភាព​បរិ​សាទ​សោះ រួច​ជនសង្ស័យ​ក៏បាន​ចូលទៅក្នុង​បន្ទប់ទឹក នៅពេលដែល​ជនសង្ស័យ​ចេញពី​បន្ទប់ទឹក​វិញ ស្រាប់តែ​មិនបាន​ឃើញ​ទូរស័ព្ទ​របស់ខ្លួន​ដាក់​នៅ​លើក​ទូរទស្សន៍​ទេ ។ ក្រោយមក​ក៏បាន​សួរ​ទៅ​ជនរងគ្រោះ​ថា មាន​យក​ទូរស័ព្ទដៃ​របស់គេ​ទេ ភ្លាមៗនោះ ជនរងគ្រោះ​បាន​រត់​ចុះពីលើផ្ទះ​សំណាក់​មកក្រោម ហើយ​ត្រូវបាន​សន្តិសុខ​យាម​នៅផ្ទះ​សំណាក់​នោះ សួរថា​មានរឿង​អី្វ ទើប​ជនរងគ្រោះ​បាន​និយាយ​ប្រាប់ថា មាន​គេ​ចាប់រំលោភ រួច​ក៏បាន​ឌុប​ជនរងគ្រោះ​ចេញទៅ​ក្រៅ ។ ក្រោយមក​ជនសង្ស័យ​ក៏បាន​សួរ​នាំទៅ​ម្ចាស់ផ្ទះ​សំណាក់​ថា ហេតុអ្វី​បានជា​ជនរងគ្រោះ​ចេញពី​បន្ទប់ ភ្លាមៗនោះ ស្រាប់តែ​ជនរងគ្រោះ​បាន​ត្រឡប់មកវិញ ហើយ​ជនសង្ស័យ​បាន​សួរ​ទៅ​ជនរងគ្រោះ​ថា មាន​យក​ទូរស័ព្ទ​របស់គេ​ដែល​ទេ ភ្លាមៗនោះ ជនរងគ្រោះ​បាន​និយាយ​ទៅវិញ​ថា ខ្ញុំ​មិនបាន​យក​ទូរស័ព្ទ​ទេ រួច​ក៏បាន​បោះ​សោរ​ម៉ូតូ​ទៅអោយ​ជនសង្ស័យ​វិញ តែ​ត្រូវបាន​សន្តិសុខ​យាម​ផ្ទះសំណាក់​ចាប់យក​សោរ​ម៉ូតូ​នោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ទុក រួច​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​មកដល់​កើតហេតុ ។

ក្រោយពី​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ហើយ​នោះ បាន​សួរនាំ​ជនរងគ្រោះ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ ដើម្បី​ធ្វើការ​សួរនាំ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

11 22 33

 

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!