0

វត្ត​បឹង​ត្រាវ​ធ្លាប់តែ​អូរ​អ​ស្រាប់តែ​ប្រែក្លាយ​ទៅជា​មាន​សភាព​ស្ងាត់ជ្រងំ​ដោយសារ​ផ្ទុះ​អធិករ​ក្នុង​វត្ត​កើតឡើង

ខេត្តបន្ទាយមានជ័យ ៖ វត្ត​បឹង​ត្រាវ ស្ថិតនៅក្នុង​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ គឺជា​វត្ត​មួយ​ក្នុងចំណោម​វត្ត​រាប់រយ​ក្នុង​ខេត្តបន្ទាយមានជ័យ មានកេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ខាង​ពុទ្ធ​រិ​ស័​ទ​ធ្វើ​បុណ្យទាន​ខ្លាំងជាងគេ​ក្នុង​វត្តផ្សេងៗ តែ​រហូតមកដល់​សព្វ​ថ្ងៃ​វត្ត​បឹង​ត្រាវ​នេះ បានប្រែក្លាយ​ទៅជា​មា​នស​ភាពស្ងាត់ជ្រងំ​ដោយសារតែ​ក្នុង​វត្ត​នេះ​មាន​ផ្ទុះ​អធិករ​កើតឡើង។ បើតាម​លោក​អាចារ្យ​ម្នាក់ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា វត្ត​បឹង​ត្រាវ​ផ្ទុះ​អធិការ​កើតឡើង​នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ដែល​បង្កឡើង​ដោយ លោក១អង្គ មាន​ព្រះនាម ពេជ្រ សារឿន ទើប​មក​គង់នៅ​វត្ត​នេះ ប្រហែល១ឆ្នាំ បាន​បិទផ្លូវ​ក្នុង​វត្ត​មិន​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​បើកឡាន​ឆ្លងកាត់ ក្រែង​បែកបាក់​សាប​ស៊ីម៉ងត៍​ដែល​ចាក់​មក​សាលាឆាន់ បង្ក​ជា​រឿង​រាវ​ជំលោះ​ជាមួយ​គណៈកម្មការ​អាចា​រ្យ​វត្ត​រហូត​មាន​ព័ត៌មាន​លេចលឺ​ដល់​ព្រះ​អនុគណ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ចុះមក​សម្របសម្រួល​មិនទាន់បាន​ចប់​សេចក្តី​ផង​ក៏​ស្រាប់តែ​ព្រះសង្ឃ​មាន​ព្រះនាម ពេជ្រ សារឿន បាន​ចាក​ចេញពី​វត្ត​ដោយមាន​ព្រះសង្ឃ​ចំនួន២៥អង្គ ផ្សេងទៀត​និមន្ត​ទៅជា​មួយ​ផង​ទៅ​គង់នៅ​ក្នុង​វត្ត​ប៉ោយចារ ក្នុង​ឃុំ​រហាត់ទឹក ទៅវិញ។ បើតាម​ការរៀបរាប់រ​បស់​លោក​អ៊ុំ ភឿ​ក ដែលមាន​តួនាទី​ជា​គណៈកម្មការ​សាងសង់​ក្នុង​ទី​អារាម​វត្ត​បឹង​ត្រាវ​នេះ ក៏ដូចជា​លោកតា ម៉ែន ឡៃ ជា​ព្រឹទ្ធាចារ្យ​ម្នាក់​ដែល​អ្នកស្រុក អ្នកភូមិ​តែងតែ​គោរព​បាន​លើកឡើងថា ការដែល​ចាកចេញ​របស់​ព្រះអង្គ ពេជ្រ សារឿន នេះ គឺ​មិនមាន​អ្នកណា​ដេញចេញ​ពី​វត្ត​នោះទេ​គឺ​ចេញ​ដោយ​អង្គឯង ក្នុងនោះ​មាន​ព្រះសង្ឃ​ចំនួន២៦អង្គ ក៏បាន​និមន្ត​ទៅតាម​ដែរ​ក្រោយមក​ក៏មាន​ព្រះ១អង្ក ត្រឡប់មកវិញ។ លោក អ៊ុំ ភឿ​ក និង​លោកតា ម៉ែន ឡៃ បាន​លើកឡើងថា រឿង​អធិករ​ក្នុង​វត្ត​ជា​រឿង​តិចតួច​បំផុត អាច​និយាយ​គ្នា​បាន​មិនគួរ​ឡើយណា​លោក​ព្រះនាម ពេជ្រ សារឿន ដើរ​ចេញពី​វត្ត​បឹង​ត្រាវ​នេះ​ទៅ​គង់នៅ​វត្ត​ផ្សេង​សោះ។ ការដែល​លោក​ព្រះនាម ពេជ្រ សា​សឿន ដើរ​ចេញពី​វត្ត​នេះ​ប្រហែល​មាន​មូលហេតុ​មកពី​លោក ពេជ្រ សារឿន មក​គង់នៅ​ក្នុង​វត្ត​បឹង​ត្រាវ​នេះ កន្លងមក​មាន​ប្រជាប្រិយភាព និង​មាន​វោហា​សាស្ត្រ​ខ្លាំង​ជាង​លោកផ្សេងៗ ប្រហែល​លោក ពេជ្រ សារឿន នេះ​តាំងខ្លួន​លោក​ជា​អ្នកខ្លាំង​ចង់​ក្តោប​ក្តាប់​វត្ត​បឹង​នេះ តែម្នាក់ឯង​មិនបាន​ដូច​ចិត្ត​ទើប​ដើរចេញ​យ៉ាង​ដូច្នេះ។ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ខ្លះ​បាន​លើកឡើងថា ការបិទផ្លូវ​របស់​ព្រះនាម ពេជ្រ សារឿន​មិន​ឲ្យ​ប្រជាពលរដ្ឋ​បើកឡាន​ម៉ូតូ​ឆ្លងកាត់​វត្ត​គឺជា​ការមិន​ត្រឹមត្រូវ​ព្រោះ ទី​អារាម​វត្ត​គឺជា​កន្លែង​ស្ងប់ស្ងាត់ បើកឡាន​ម៉ូតូ​ឆ្លងកាត់​នាំ​ឲ្យ​រំខាន​ដល់​ព្រះ​ស​ង្ឈ ម្យ៉ាង​ក៏មាន​ផ្លូវ​វាង​វត្ត​នោះដែរ។ ប្រជាពលរដ្ឋ​ខ្លះទៀត​លើកឡើងថា ផ្លូវ​ឆ្លងកាត់​វត្ត​នេះ គឺមាន​តាំងពី​យូរយារ​មកហើយ​ប្រជាពលរដ្ឋ​នៅក្បែរ​វត្ត​តែង​ធ្វើដំណើរ​ឡាន​ម៉ូតូ​ឆ្លងកាត់​ការបិទផ្លូវ​ពី​សំណាក់​ព្រះ​ស​ង្ឈ ពេជ្រ សារឿន ដែល​ទើប​មក​គង់​វត្ត​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ ធ្វើ​ឲ្យ​ពួកគាត់​ពិបាកធ្វើ​ដំណើរ​ទៅវិញ​ទេ។ គួរបញ្ជាក់​ផងដែរ​ថា វត្ត​បឹង​នេះ​សព្វថ្ងៃ អាចារ្យ​ណៈ​ក​ម្មា​ធិ​ការ​វត្ត​ចេញទៅ​នៅតាម​ផ្ទះ​បាត់អស់​នៅសល់តែ​លោក៣អង្គ​គង់នៅ​តែប៉ុណ្ណោះ មិនដឹងថា​ពេល​រដូវ​បុណ្យ​ភ្ជុំ​ខាងមុខនេះ​តើ​មាន​អាចារ្យ​និង​គណៈ​កម្ម​ធិ​កា​រណា មក​គ្រប់គ្រង​វត្ត​នេះ​បណ្តោះអាសន្ន​បាន​ទំរាំ​ចប់​កម្មវិធី​បុណ្យ​ភ្ជុំ​ខាងមុខនេះ​បាន​ចាំ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ​ទៀត៕

111 222 333 444 555 666

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!