ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋប្រមាណ ជិត២០០០ គ្រួរសារ នឹង ព្រះសង្ស គណៈកម្មធិកា អាចារ្យវត្ត នៅក្នុង ឃុំស្រែសង្គម បានដើររៃរង្គាស បច្ច័យតាមគ្រួសារ នឹង សប្បុរស់នាៗដើម្បីយកទៅស្ថាបនា កំណាត់ផ្លូវមួយ ខ្សែមានប្រវែង ១៥០០ម ស្ថិតនៅ ចំនុចភូមិទី១ រហូត ទី៨ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ខណៈផ្លូវមួយនេះខូចខាតស្ទើទាំងស្រុងជាយូឆ្នាំមកហើយពុំមានអជ្ញាធរ នឹងមន្ត្រីមូលដ្ឋានណាយកភ្នែកមើលនឹងយកចិត្តទុកដាក់អំពីការរស់នៅរបស់ពួកគាត់ទាល់តែសោះ។
ប្រជាពលរដ្ឋរស់ក្នុងតំបន់ខាងលើនោះបានបង្ហើបប្រាប់អ្នសាកព័ត៌មានយុវជនខ្មែរព័ត៌មានអោយដឹងថា ជាច្រើនឆ្នាំកន្លងមកនេះ ពុំមានអាជ្ញាធរមូលដ្ឋាន ថ្នាក់ឃុំថ្នាក់ស្រុកណាយកចិត្តទុកដាក់ដោយមើលឃើញពីផលលំបាក់របស់ប្រជាពលរដ្ឋអ្នកភូមិក្នុងការធ្វើដំណើរនោះទេ។ បើទោះបីជាអជ្ញាធរដឹងហើយថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ដល់ប្រជាកសិករអ្នកភូមិក្នុងការដោះដូរ និងដឹកជញ្ជូនភោគផលប្រចាំឆ្នាំ-ប្រចាំរដូវ ទៅរកទីផ្សារលក់ដូរផលិតផល សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់យ៉ាងណាក្តី។
ដូឆ្នេះហើយបានជា ព្រះសង្ស នឹងគណៈកម្មកា អាចារ្យ វត្ត ប្រជាពលរដ្ឋជិត២០០០គ្រួសារចូលបច្ច័យមួយគ្រួសារ៥០០០រៀល ទៅ១០០០០រៀលក្ដី ដើម្បីសំរួលដល់កំណាត់ផ្លូវមួយខ្សែរនេះយ៉ាងសស្រាក់សស្រាំ ដើម្បីជួលគ្រឿងចក្រមកធ្វើផ្លូវលំមួយខ្សែកាត់ភូមិចំនួន៨ភូមិរបស់គាត់៕ ដោយ៖ ទូច ហ៊ាត