0

⁠⁠⁠រថយន្ត​កាំ​ម៉ា​រី​ឆ្លាម១គ្រឿង​បើក​លឿន​ជ្រេ​វ៉ា​ធ្លាក់ទឹក​ប្រឡាយ​ស្លាប់​បីនាក់

ខេត្តបន្ទាយមានជ័យ៖ រថយន្ត​ឆ្លាម១គ្រឿង​បើក​លឿន​ជ្រេ​វ៉ា​រថយន្ត​ផ្សេងទៀត​ក្នុងទិសដៅ​ពី​ជើង​ទៅ​ទិស​ត្បូង​ធ្លាក់ទឹក​ប្រឡាយ ក្រោយពី​សមត្ថកិច្ច​ព្យាយាម​ទាញ​រថយន្ត​ឆ្លាម​ពី​ក្នុង​ទឹក​ប្រឡាយ​ឃើញ​បុស៣នាក់​បាន​ស្លាប់បាត់​បង់ជីវិត​បាត់​ហើយ។

ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង៥និង៣០នាទី​ល្ងាច ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ៥ ទល់មុខ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ។

លោក សួន នី​ប៉ូ ប្រធាន​ផ្នែក​ចរាចរណ៍​ផ្លូវគោក​បានអោយដឹងថា បើតាម​សម្តី​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ថា​រថយន្ត​ឆ្លាម​មួយគ្រឿង​បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង។ លុះ​បើក​មកដល់​ចំនុចកើតហេតុ​ខាងលើ រថយន្ត​នេះ​បាន​ឡើង​ជែង​ជាមួយ​រថយន្ត​មួយ​ផ្សេងទៀត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ហើយក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូលទៅក្នុង​ទឹក​លិច​រថយន្ត​តែម្តង។

ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​សមត្ថកិច្ច​សន្និដ្ឋានថា​គឺ​បណ្តាលមកពី​បើកបរ​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ហើយ​មាន​ជាតិ​ស្រវឹង។

ក្រោម​ការជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​អស់រ​យេះ​ពេល​យ៉ាងយូរ​ទើប​ទាញ​ជនរងគ្រោះ​ចេញ​បាន​ចំនួន​បីនាក់។ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជាក់​ថា​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​គ្រា​ដែល​រថយន្ត​លិចទៅ​ក្នុង​ទឹក ហើយ​អ្នក​ជួយសង្គ្រោះ​យូរពេក។

សាក្សី​បានអោយដឹងថា​ជនរងគ្រោះ​ទាំងបី​នាក់ គឺជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ឬ​ស្សី​ក្រោក​ដែល​ស្ថិតក្នុង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ន​សព​ទាំង​បីនាក់​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត​សមត្ថកិច្ច​កំពុង​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត៕

Rttk01 Rttk02 Rttk03 Rttk04

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!