ខេត្តបាត់ដំបង ៖ បុរសអនិកជនខ្មែរអាមេរិកកាំងម្នាក់ត្រូវជនសង្ស័យរួមតុផឹកស៊ីចាក់ចំខ្លួន៤កាំបិតស្លាប់នៅពេលដែលបញ្ជូនទៅដល់គ្លីនីក។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីនា រំលងអធ្រាតចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅចំនុចហាងហែរប៊ីដ្រាហ្គន ក្រុមទី៤ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បើតាមប្រភពពីជនបរទេសបានប្រាប់សមត្ថកិច្ចថាជនសង្ស័យឈ្មោះ វង ភេទប្រុស អាយុប្រហែល៣១ឆ្នាំ ស្នាក់នៅក្នុងផ្ទះជួលខាងត្បូងស្នងការខេត្ត ក្រុមទី១០ភូមិរំចេក៤សង្កាត់រតនៈ ក្រុងបាត់ដំបង បានយកកាំបិតចាក់លើជនរងគ្រោះឈ្មោះ សេក សាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជាអនិកជនខ្មែរអាមេរិកកាំង មុខរបរ សាក់រូប (មករស់នៅស្រុកខ្មែររយៈពេល៤ឆ្នាំហើយ)។
បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនរងគ្រោះត្រូវបានជនសង្ស័យខាងលើយកកាំបិតចាក់ត្រូវខ្លួនជនរងគ្រោះចំនួន៤កាំបិត ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរសុវណ្ណត្រូវបានស្លាប់។
សមត្ថកិច្ចបានសន្និដ្ឋានថា ចំពោះមុខសញ្ញាខាងលើយើងកំណត់បាននឹងច្បាមតាមបេនរថយន្តនឹងផ្ទះរបស់ជនស្ស័យ៕