0

ឯកឧត្តម សួន បវរ និង​លោក វ៉ៃ គេង​លី បាន​ចូលរួម​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ថ្ងៃទី៣ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ

ខេត្តបន្ទាយមានជ័យ ៖ នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ខេត្តបន្ទាយមានជ័យ​និមួយៗប្រជាពលរដ្ឋ​បាននាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​យ៉ាង​សស្រាក់សស្រាំ​ដោយ​ស្ងៀមស្ងាត់​ពុំមាន​បាតុភាព​អ្វី​កើតឡើង​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោតនីមួយៗនោះឡើយ​ហើយ​បើ​គិត​ត្រឹម​ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៦មាន​រយៈពេល ២កន្លះ​នេះ​មាន​ប្រជាពលរដ្ឋ​ជា​អ្នកមាន​សិទ្ធិ​បោះឆ្នោត នៅ​ខេត្តបន្ទាយមានជ័យ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ចំនួន ១៤.៤៧១ នាក់ លើ​ចំនួន ៤៧៤.៨០៣ នាក់ នៃ​អ្នក​ត្រូវ​ចុះឈ្មោះ​ទាំងអស់​ក្នុង​ខេត្តបន្ទាយមានជ័យ។នៅ​ព្រឹក​ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៦នេះ សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​និង​លោក វ៉ៃ គេង​លី​អភិបាលក្រុង​សិរីសោភ័ណ​បាន​អញ្ជើញ​ចូលរួម​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ខ្មែរ។

ថ្លែង​នៅក្នុង​ពិធី​ចុះឈ្មោះ​បោះឆ្នោត​នោះ​ឯកឧត្តម សួន បវរ បាន​មានប្រសាសន៍ថា​ក្នុងនាម​លោក​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​មុន​ចុះឈ្មោះ​បោះ​លោក​បាន​ឲ្យ​កំលាំង​ស​មិ​ត្ថ​កិច្ច​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ថែរក្សា សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​នោះ​នៅតាម​ការិយាល័យ​ចុះ​បោះឆ្នោត​និមួយៗឲ្យ​បានល្អ​ជាសវាង​អសន្តិសុខ​កើតឡើង។ឯកឧត្តម សួន បវរ បានបញ្ជាក់​ទៀតថា​ប្រជាពលរដ្ឋ​មាន​សិទ្ធ​ចុះឈ្មោះ​បោះឆ្នោត​បាន​លុះត្រា​ណា​តែ​ប្រជាពលរដ្ឋ​ណា​មាន​អាយុ​ចាប់ពី១៨ឆ្នាំ​ឡើង​និង​មាន​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជា​ត្តិ​ខែ្មរ​បើទោះបី​ចាស់​ក្តី​ថ្មី​ក្តី​ក៏​អាច​ចុះឈ្មោះ​បាន​ទាំងអស់​តែបើ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជា​ត្តិ​ខែ្មរ​វិញ​អាច​ជំនួស​សៀវភៅ​គ្រួសារ បញ្ជី​ជាតិ​កំណើត​និង​រូបថត២សន្លឹក​និង​សាក្សី២នាក់​អាច​ចុះឈ្មោះ​បាន​ហើយ។

ហើយ​ក្នុងការ​ចុះឈ្មោះ​នេះ​មាន​រយៈពេល៣ខែ​រាប់ទាំង​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ផងដែរ​ក្នុង​រយះពេល៣ខែ​នេះ​ពលរដ្ឋ​ណា​មិន​បានមក​ចុះឈ្មោះ​បោះឆ្នោត​នោះទេ​មិនអាច​ចុះឈ្មោះ​បន្តទៀត​បានឡើយ។ឯកឧត្តម សួន បវរ ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​រួត​រះ​នាំគ្នា​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ព្រោះនេះ​ជា​កាតព្វកិច្ច របស់​បងប្អូន​គ្រប់រូប​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ​ដើម្បី​ចូលរួម បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅ ឆ្នាំ២០១៧និង​បោះឆ្នោត​ជើ​ស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ២០១៨ផងដែរ។ប្រជាពលរដ្ឋ​ទាំងប្រុស​ស្រី​ដែល​នាំគ្នា​មក​ចុះឈ្មោះ​បោះឆ្នោត​នេះ​បាន​និយាយគ្រប់ៗគ្នា​ថា​ការចុះឈ្មោះ​បោះឆ្នោត​ដោយ​កុំព្យូទ័រ​លើក​នេះ​ពិតជា​ត្រឹម​ត្រូវមាន​ភាពយុត្តិធម៌​ល្អ​ដែល​អាច​ទទួលយកបាន​ប្រជាពលរដ្ឋ​ម្នាក់​សង្ឃឹមថា បោះឆ្នោត​នៅពេល​ខាងមុខនេះ​អាច​ទទួលយក​ជា​ផ្លូវការ​បាន​មិនមាន​ការសង្ស័យ​ទៀត​នោះឡើយ៕

IMG-20160903-WA0006 IMG-20160903-WA0007 IMG-20160903-WA0008

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!