ខេត្តបាត់ដំបង៖ កាល វេលាម៉ោង ១២ និង ៣០ នាទីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៦នៅភូមិពពាលខែ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ជនសង្ស័យ៣នាក់ចូលអន្ទាក់កម្លាំងនគរបាលស្រុកថ្មគោល បង្ក្រាបឃាត់ខ្លួននិងដកហូតថ្នាំញៀន១៦ថង់ទំងន់ ១០៣.២៩ក្រាម។
លោកវហផង ប៊ុន អធិការរងនគរបាលស្រុកថ្មគោលបានឲ្យដឹងថាកម្លាំងនគរបាលស្រុកបានចាត់វិធានការញុះញង់ ទាក់ទង៣នាក់ហលយធ្វើការបង្ក្រាបបានភ្លាម។ ក្នុងប្រតិបត្តិការ នេះបានឃាត់ខ្លួនបុរសជនសង្ស័យចំនួន ០ ៣ នាក់គឺ៖
១-ឈ្មោះ ឈុន សុផល អាយុ ៣៥ ឆ្នាំ រស់នៅភូមិចប កាប់ ឃុះអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ២-ឈ្មោះ វិន វឌ្ឍនា អាយុ ២៥ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៣-តែ ប៊ុនលាង អាយុ ២៥ ឆ្នាំ រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ជាលទ្ឋផលរិបអូសបាន ៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ទំងន់ ១០៣.២៩ក្រាម ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀននិងសម្ភារៈពាក់ព័ន្ឋមួយចំនួនទៀត ។
សូមជំរាបជូនថាបញ្ហាគ្រឿងញៀនគឺជាក្តីកង្វល់មួយរបស់យើងទាំងអស់គ្នា ហើយក៏ជាភារកិច្ចរួម ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋក៏ដូច ជាប្រជាពលរដ្ឋនៅមូល ដ្ឋាន បន្តសហការណ៍ និងហ៊ានរាយ ការណ៍ទាន់ពេលវេលាដើម្បីសមត្ថកិច្ចមានវិធានការបង្ក្រាប ។
ជនសង្ស័យ និងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការ តាមនីតិវិធី ។