ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីរថយន្តម៉ាកមែកសឺដេស ស៊េរីទំនើបតម្លៃជិត២០ម៉ឺនដុល្លារ ដោយមានតៃកុនឡាន និងថៅកែប្រុសស្រី២នាក់ កំពុងតែបើកបរតាមបណ្តោយផ្លូវ៦៣ ទិសដៅពីត្បូងទៅជើង លុះដល់ចំណុចខាងក្រោយវត្តកោះ ស្រាប់តែតៃកុងឡានមានអាការៈឈឺក្បាលវិលមុខ ហើយក៏ជ្រុលចង្កូតទៅបុករថយន្តតាកូម៉ាមួយគ្រឿង ដែលកំពុងចតស្ងៀម យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តបង្កក្រឡាប់ផ្ងារកង់ ហើយប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នាជួយអន្តរាគមន៍ ដោយទាញតៃកុងឡានចេញ និងបំប៉ាស់ឡានឲ្យដូចដើមវិញ ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨:៣០នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចខាងក្រោយវត្តកោះ ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានរាយការណ៍ថា មុនពេលកើតហេតុ រថយន្តខាងលើ មិនទាន់មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវ៦៣ ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែតៃកុងឡានរេចង្កូតទៅបុកតាកូម៉ា បន្ទាប់មករថយន្តតាកូម៉ា ក៏បន្តទៅបុករថយន្តវីហ្គោមួយគ្រឿងទៀត ។
ប្រភពពន្តថា ក្រោយកើតហេតុ អ្នកបើកបររថយន្តមែកសឺដែស ត្រូវបានប្រជាពលរដ្ឋអូសចេញពីរថយន្ត ព្រមជាមួយថៅកែប្រុស ស្រី២នាក់ផងដែរ ហើយបានហៅរថយន្តសាមុយមកដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕
0
ម៉ាកស៊ីដេសជិត២០ម៉ឺនដុល្លារ ក្រឡាប់ទាំងព្រឹក រងរបួសថៅកែប្រុសស្រី និងអ្នកបើកបរ
Filed in: ព័ត៌មានជាតិ