0

​ដុត​ធូប​ទៀន​មិន​បាន​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​កុដិ​អស់​១​ខ្នង​ទាំង​ស្រុង​នៅ ស្រុក​ពួក​

​ដុត​ធូប​ទៀន​មិន​បាន​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​កុដិ​អស់​១​ខ្នង​ទាំង​ស្រុង​នៅ ស្រុក​ពួក​

​ខេត្ត​បន្ទាយមានជ័យ ៖ ព្រះសង្ឃ​ដុត​ធូប​ទៀន​មិន​បាន​ពន្លត់​ទៅ​សមាធិ​ក្នុង​ព្រះវិហារ បណ្តាល​អោយ​អគ្គិភ័យ​បាន​ឆាបឆេះ​កុដិ​១​ខ្នង​នៅក្នុង​វត្ត​ប្រាសាទ​ស្បែ​ង ដែល​បាន​សាងសង់ ធ្វើ​អំពី​ឈើ​លើ ថ្ម​ក្រោម ក្លាយ​ជា​ផេះផង់ ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃ​ទី​១៣ ខែ​សីហា​ឆ្នាំ ស្ថិតនៅ ភូមិ​ប្រាសាទ​ស្បែ​ង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧ ប្រាប់ថា ក្រោយពី​បាន​ទទួល​ព័ត៌មាន​ពី​ករណី​ខាងលើ​នេះ​លោក​ក៏​បាន​នាំ​កម្លាំង​រួមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ចំណុះជើងវត្ត ដើម្បី​ជួយ​ពន្លត់​អគ្គិភ័យ​។​

​លោក​បាន​បន្ត មូលហេតុ​ដែល​អគ្គិភ័យ​ឆេះឆាប​កុដិ​១​ខ្នង​នេះ​ក្នុង​វត្ត​ប្រាសាទ​ស្បែង ដោយសារ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​កុដិ​ដុត​ធូប​ទៀន ហើយ​និមន្ត​ទៅ​សមាធិ ក្នុង​ព្រះវិហារ មិន​បាន​ពន្លត់​ភ្លើង​ធូប​ទៀន ហើយ​ក៏​និមន្ត​ចេញ​ទៅ​នៅ​វេលា​ម៉ោង​៥​ទៀប ភ្លឺ ក៏​បណ្តាលអោយ​កើតហេតុ​បែបនេះ តែ​សំណាង​មិន​បង្ក​អោយ​ព្រះសង្ឃ ឬ​ក្មេងៗ និង​មិន​ឆេះ​រាលដាល​ដល់​កុដិ​ជា​នោះ គ្រាន់តែ​ខូចខាត​សម្បត្តិ​ទ្រព្យ​នៅក្នុង​កុដិ​មួយចំនួន រយៈពេល​ជិត​២០​នាទី បណ្តាល​ឱ្យ​កុដិ​មួយ​ខ្នង​ឆេះ​ទាំងស្រុង  និង​មាន​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៨០៧ ជាង​៣០​នាក់ រួមទាំង​ប្រជាពលរដ្ឋ​រស់នៅ​ចំណុះជើងវត្ត ធ្វើ​អន្តរាគមន៍​យក​ជះ​ទឹក​ពន្លត់ ៕

 

2014_08_15 (3) 2014_08_15 (4)

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment