ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រកាសតែងតាំងស្នងការរងនគរបាលខេត្ត បានឲ្យដឹង ថា៖ក្នុងរយៈពេល០២ខែឆ្នាំ២០១៤ ចុងក្រោយនេះបទល្មើសព្រហ្មទណ្ឌបានកើតឡើង ចំនួន ១៣លើកក្នុងនោះបទឧក្រិដ្ឋ០៤លើកនិងបទមជ្ឈិមចំនួន០៩លើក ។ បទល្មើសទាំង១៣លើកនោះនគរបាលខេត្តបន្ទាយមានជ័យបានចេញប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតនិងបង្ក្រាប ជាក់ស្តែងបានចំនួន១១លើកចាប់ឃាត់ខ្លួនជនសង្ស័យសរុប៣០នាក់។ក្នុងនោះកើតមានបទ ឧក្រិដ្ឋ០៤លើកចាប់ឃាត់ខ្លួនជនសង្ស័យ០៧នាក់ និងបទមជ្ឈិម០៧លើកចាប់ឃាត់ខ្លួនជន សង្ស័យ២៣នាក់។ចំណែកករណីគ្រឿងញៀនវិញកើតឡើងចំនួន១៧លើក បង្ក្រាបបាន១៧ លើកចាប់ឃាត់ខ្លួនជនសង្ស័យ៧៥នាក់ ក្នុងនោះមានស្រី០២នាក់ ។ ដកហូតបានថ្នាំញៀន មេតំហ្វេតាមីនWY១២.៦៧៩គ្រាប់ ,ថ្នាំញៀនមេតំហ្វេតាមីនទឹកកក៦៨ថង់ស្មើនិងទម្ងន់ ៦១៣,៥ក្រាម ប្រភេទថ្នាំញៀនកេតាមីន២៥ប្រអប់ស្មើនិង៥០០ដប។
គួរបញ្ជាក់ថា៖កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ស្នងការរង នគរបាលខេត្តបន្ទាយ ចំនួន៥រូបក្នុងនោះ០១រូបទទួលបន្ទុកការងារអត្តសញ្ញាណកម្មត្រូវបានប្រកាសតែងតាំងពី ក្រសួងមហាផ្ទៃ និងប្រកាសថ្នាក់នាយការិយាល័យ ចំនួន១រូប អធិការង០១រូប និង បំពាក់ឋានន្តរសក្តិដល់នាយនគរបាលថ្នាក់ វរសេនីយ៍ ទោចំនួន៥រូប វរសេនីយ៍ត្រី០៨រូប និងអនុសេនីយ៍ឯក០១រួប។ពិធីប្រកាសតែងតាំងនោះដែរ ប្រព្រឹត្តទៅក្រោមវត្តមានឯក ឧត្តម ឧត្តមសេនីយ៍ឯក ចាន់ គឹមសេង អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញណកម្ម ក្រសួងមហាផ្ទៃ និង លោក អ៊ុំ រាត្រីអភិបាលរងខេត្តបន្ទាយមានជ័យ ៕