ខេត្តបាត់ដំបង ៖ លោកឡុងសុភឺនប្រធានការិយាល័យអប់រំស្រុកសង្កែត្រូវបានប្រកាសតែងតាំងជាអភិបាលរង ស្រុកឯកភ្នំ ក្រោមអធិបតីភាព ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងកាលពីល្ងាចថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០១៥ នៅសាលាស្រុក ស្រុកឯកភ្នំ។
លោក ឡុង សុភឺន អភិបាលរង ស្រុកឯកភ្នំទើបឡើងកាន់ដំណែងថ្មីបានឡើងប្តេជ្ញាចិត្តថា ប្តេជ្ញាគោរពអនុវត្តន៍អោយបានតាមកម្មវិធីចតុកោណរបស់រាជរដ្ឋាភិបាល ។ ប្តេជ្ញាយកអោយអស់កម្លាំងកាយចិត្តនិងកម្លាំង ប្រាជ្ញាអនុវត្តរបស់ផែនការថ្នាក់លើដោយមិនប្រកែកតវ៉ាឬទាមទារ លក្ខ័នអ្វីឡើយ ប្តេជ្ញាថែរក្សាចំណងសាមគ្គីភាពផ្ទៃក្នុង និងសហការអោយបានល្អជាមួយអង្គភាពស្ថាប័ន នានានិងប្រជាពលរដ្ឋ ។ ប្តេជ្ញាអនុវត្តន៍នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាទី៣និតិកាលទី៥នៃរដ្ឋសភាអោយបានជោគជ័យ។
ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាលោក ឡុងសុភឺនត្រូវផ្ទេរជាអភិបាលរង ស្រុកឯកភ្នំ រៀបចំស្របពេលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយរដ្ឋមន្ត្រីកម្ពុជាបាននងកំពុងយកចិត្តទុកដាក់បន្តអនុវត្តន៍យ៉ាងសកម្មទទួលបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ដើម្បីកំណើនការងារសមធម៌និងប្រសិទ្ឋភាពដែលជារបៀបវរៈនយោបាយសង្គមនិងសេដ្ឋកិច្ចនៃកម្មវិធីនយោបាយនិតិកាលទី៥នៃរដ្ឋសភា។
ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានផ្តាំផ្ញើរ លោក ឡុងសុភឺនអភិបាលរង ស្រុកឯកភ្នំទើបឡើងកាន់ដំណែងថ្មីថា ត្រូវខិតខំបំពេញការងារអោយបានល្អយកអស់កម្លាំងកាយចិត្ត សហការជាមួយប្រជាពលរដ្ឋនិងស្ថាប័ន្តនានានិងមន្ត្រីផ្ទៃក្នុងអោយបានល្អ ។ មានមនសិការមានការច្នៃប្រឌិតខ្ពស់ដើម្បីទទួលបានលទ្ធផល្អប្រសើរទាំងបរិមាណនិងគុណភាពក្នុងទិដៅចំលងដើម្បីធ្វើអោយការបំពេញការងារនិងភារកិច្ចស្នូលរួមចំណែកអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនិតិកាលទី៥នៃរដ្ឋសភាអោយរីកចំរើនលើគ្រប់វិស័យ ។ កុំមោទនភាពខ្លួនឯង។ត្រូវដើរតួរជាមន្ត្រីគំរូ។យកចិត្តទុកដាក់ជាប្រចាំនូវវប្បធម៌ចែករំលែកបទពិសោធន៍ចំណេះដឹងនិងជំនាញវិជ្ជាជីវៈ។ខិតខំកសាងស្នាដៃថ្មីៗនិងផ្សាភ្ជាប់ជាមួយក្រុមការងារអោយបានល្អដើម្បីប្រយោជន៍ប្រជាជននិងប្រទេសជាតិ ៕