0

​លោក គោ​ស៊ុំ សារឿ​ត អភិបាល ខេត្ដ​បន្ទាយមានជ័យ ចុះ​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ ជំនន់​ទឹកភ្លៀង នៅ​ស្រុក​មង្គលបុរី​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល ខេត្ដ​បន្ទាយមានជ័យ ចុះ​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ ជំនន់​ទឹកភ្លៀង នៅ​ស្រុក​មង្គលបុរី​

​ខេត្ត​បន្ទាយមានជ័យ​៖ លោក គោ​ស៊ុំ សារឿ​ត អភិបាល ខេត្ដ​បន្ទាយមានជ័យ ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយសារ ជំនន់​ទឹកភ្លៀង​ថ្ងៃទី​២៤ ខែ​កញ្ញា​ឆ្នាំ​២០១៥ នៅ​ស្រុក​មង្គលបុរី​។​

​តាម​ប្រភព​អោយដឹង​ថា​ប្រជា​ពលរដ្ខ​រស់នៅ​ភូមិ​សៃសា​ម៉នត្រូវ​ទឹកជន់​លិច​ស្រូវ​អស់​ប្រមាណ​១០​ហិកតា​ដោយ​សារ​ទឹក​ហូរ​ធ្លាក់​មក​ពី​តំបន់​ខាងលើ រួមមាន ស្រុក​ប​វេល​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង និង​ពី​ជើងភ្នំ​ព្រៃរនាម តំបន់​ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល ខេត្ដ​បន្ទាយមានជ័យ និង​ស្នងការ នគរបាល​ខេត្ដ លោក​ឧត្ដមសេនីយ៍ត្រី អាត់ ខែម បាន​ដឹកនាំ​មន្ដ្រី ចុះ​ទៅ​សួរសុខទុក្ខ​ផ្ទាល់​តាម​ខ្នង​ផ្ទះ និង​នាំយក​អំណោយ ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ របស់ខ្លួន ជួប​ការលំបាក​ដើម្បី​រំដោះ​ការ​ប្រឈម មួយ​រយៈពេល ៕

 

2015_09_25rt1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!