0

ឈ្មួញ​រកស៊ី​ដឹក​ឈើ​ជាច្រើន​នាក់​នៅ​ខេត្តពោធិ៍សាត់​សមត្ថកិច្ច​មិន​បង្ក្រាប​

ឈ្មួញ​រកស៊ី​ដឹក​ឈើ​ជាច្រើន​នាក់​នៅ​ខេត្តពោធិ៍សាត់​សមត្ថកិច្ច​មិន​បង្ក្រាប​

​ពោធិ៍សាត់ ៖ ឈ្មួញ​រកស៊ី​ដឹក​ឈើ​ជាច្រើន​នាក់​ដូច​ជា​ឈ្មោះ ហួត ឈ្មោះ​យាយ យួន ឈ្មោះ​ចាន រ៉ា ឈ្មោះ ចាន់ នី ឈ្មោះ ទី ឈ្មោះ ស៊ី ឈ្មោះ​ឃ្លូ​ដឹកឈើតាម​គោយ​យន្ត រថយន្ត រទេះគោ រទេះក្របី​ពី​ស្រុក​វាល​វែង​ចូល​ខេត្តពោធិ៍សាត់​សមត្ថកិច្ច មិន​បង្ក្រាប​នៅ​ចុង​ខែ​មិនា ឆ្នាំ​២០១៥ ។​

​ប្រភព​អោយ​ដឹងថា ជា​ឈ្មោះ ហួត ឈ្មោះ យាយ យួន ឈ្មោះ ចាន រ៉ា ឈ្មោះ ចាន់ នី ជា​តំណាង​ទិញ​អោយ​ក្រុមហ៊ុន​ទ្រី​ភាព ប៉ុន្តែ​ក្រុមហ៊ុន​នេះ បាន​ផុត​អ​ជ្ញាប​ណ្ណ កាល​ឆ្នាំ ២០១៣ នៅតែ​ទិញ​បន្ត​ដឹក​បន្ត​ពី​ដែនដី​ផ្សេង​មក​កាន់​ខ្លាំង​ស្តុប​របស់ខ្លួន ។ ចំណែក​ឈ្មោះ ទី ឈ្មោះ ស៊ី​ឈ្មោះ ឃ្លូ បាន​ទិញ​ឈើ​ដឹក​ចេញពី​ស្រុក​វាលវែង តាម​រថយន្ត​ជា​រាងរៀល់ថ្ងៃ តែ​មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទេ ព្រោះ​គេ​បង់​ខែ​ជូន​ជំនាញ​ទាំងនោះ​ហើយ ។​

​ចំពោះ​ឈ្មួញ​រកស៊ី​ឈើ​ខាងលើ អ្នក​សារ​ព័ត​មាន​យើង​ទូរស័ព្ទ​ចូល​សុំ​ការបំភ្លឺ​តែ​ពួកគាត់​មិន​លើ​ទូរស័ព្ទ​ឆ្លើយបំភ្លឺ ។​

​ពាក់ព័ន្ធ​ករណី​នេះ លោក ភី នាយ​សង្កាត់​ព្រៃឈើ​វាលវែង និង​លោក មាស សុំ​កា​ណុល នាយ​សង្កាត់​ព្រៃឈើ​ក្រវ៉ា​ញ មិន​អាច​ទំនាក់ទំនង​បាន ព្រោះ​ដូរ​លេខ​ទូរស័ព្ទ ក្រោយពី​មាន​ករណី​បែកធ្លាយ​រឿង​លេខ​ទូរស័ព្ទ​ឈ្មួញ​ឈើ​បង់​ប្រាក់​អោយ​មន្ត្រី​តាម​ដងផ្លូវ ៕

 

20150330c (3) 20150330c (1) 20150330c (2)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment