0

រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​អាជីវកម្ម​ដីភ្នំ​កង​វ៉ា​ភរិយា​លោក តួ ធានទឺ​ដឹក​ដី​ហុយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​និង​សិស្សសាលា​នៅ​ភូមិ​ពង្រ​

រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​អាជីវកម្ម​ដីភ្នំ​កង​វ៉ា​ភរិយា​លោក តួ ធានទឺ​ដឹក​ដី​ហុយ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​និង​សិស្សសាលា​នៅ​ភូមិ​ពង្រ​

​ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​ដឹក​ដី​អាជីវកម្ម​ដីភ្នំ​របស់ ក្រុមហ៊ុន ញ៉ែម សាវ៉ួន ដែល ជា​ភរិយា របស់​លោក​តួ​ធានទឺ​ដឹកជញ្ជូន​ដីភ្នំ​កងវ៉ា​កាត់​មុខ​សាលារៀន​និង​ខាងមុខផ្ទះ​ប្រជាពលរដ្ឋ​ស្ថិត​នៅ​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​រាប់សិប​រថយន្ត មិន​គ្រប​បង្ក​អោយ​ធ្លាក់​ហុយ ពួកគាត់​ព្រួយ​បា​រម្ម​ពី​បញ្ហា រង់​ផលប៉ះពាល់​សុខភាព ។​

​តាម​ការ​អោយ​ដឹង​ក្រសួង​រ៉ែ​ថាមពល​បានបញ្ចប់​អាជ្ញាប័ណ្ណ​អាជីវកម្ម​កាប់​គាស់​កាយ​រ៉ែ​គ្រប់​ប្រភេទ​រួច​មកហើយ​ប៉ុន្តែ​សកម្មភាព​បែប​នោះ​ដែរ​ត្រូវ​គេ​មើលឃើញ​ថា​ក្រុមហ៊ុន​ញ៉ែម​សាវ៉ួន​កំពុងតែ​ធ្វើ​សកម្មភាព​ប្រព្រឹត្តបទ​ល្មើស​ខុស​ច្បាប់​ក្នុង​ការធ្វើ​អាជីវកម្ម​ដី ភ្នំ​ធម្មជាតិ​របស់​រដ្ឋ​ដដែល​។​

​លោកគ្រូ​អ្នកគ្រូ​និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពង្រ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យ​ដឹង​នៅ​ព្រឹក ថ្ងៃទី​២៧ ខែ​មីនា នេះ​ថា សព្វថ្ងៃ​នេះ​ពួកគាត់​មាន ការ​ខ្វល់ខ្វាយ​និង​ព្រួយ​បា​រម្មជា ខ្លាំង​ពី​រង ផល​ប៉ះ ពាល់​ដី​ហ៊ុយ របស់​រថយន្ត​ដឹក​ដី​ទៅលើ​បញ្ហា​សុខភាព​ផង និង​ទៅលើ​ការ​ប្រឈម គ្រោះថ្នាក់​ចរាចរណ៍​រប​ស់សិ​ស្ស​នោះ​ផង​។​ពី​ព្រោះ​ក្នុង​មួយថ្ងៃ​ទៅ​មួយថ្ងៃ​មាន​រថយន្ត​ដឹក​ដី​មិន​ក្រោម​១០០​រថយន្ត​នោះ​ទេ​បាន​បើក​ឆ្លងកាត់​មុខផ្ទះ​និង​ក្បែរ​សាលារៀន​បង្ក​ជា​ដី​ហ៊ុយ​ប៉ះពាល់​សុខភាព និង​បើក​លឿន​នៅពេល​កូនសិស្ស​ចេញពី​សាលារៀន​ទៅ​ផ្ទះ​និង​ចេញពីផ្ទះ​មក​សា លា​រៀន​ជាដើម​។​បញ្ហា​ប្រឈម​ទាំងនេះ​គឺ​ពួកគាត់​ជួប​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​គេ មិនដែល​ឃើញ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​នោះឡើយ​។​ពួកគាត់​លើកឡើង​ទៀត​ថា​ការរង​ផល​ប៉ះពាល់​ពី​ដី​ហ៊ុយ​នេះ គឺមាន​មនុស្ស​ចាស់ និង​កូន ក្មេង​មួយចំនួន​ក្នុងភូមិ​អ្នកខ្លះ​បាន​ធ្លាក់ខ្លួន​ក្អក​រីង​រ៉ៃ​ជា​បណ្តើរៗ​។​ដូច្នេះ​ពួកគាត់​សំណូមពរ​ដល់ អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ បញ្ហា​ជូន​ពួក​គាត់​នេះ​ផង​។​

​ជុំវិញ​នៃ​ការបន្ត​ធ្វើ​អាជីវកម្ម​ដីភ្នំ​កង​វ៉ា លោក ស៊ុត វឌ្ឍនា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្ត​បាន​ប្រាប់ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២៧​ខែ​មីនា នេះ​ថា អាជីវកម្ម​ដីភ្នំ​កង​វ៉ា របស់​ក្រុមហ៊ុន ញ៉ែម សាវ៉ួន គឺ​ត្រូវបាន​ចប់​អាជ្ញាប័ណ្ណ​នោះ​ហើយ ។​ក្រុមហ៊ុន​បាន​ស្នើសុំ​បន្ត​អាជ្ញាប័ណ្ណ​ទៅ​ក្រ សួង​រ៉ែ​និង​ថាមពល ដោយ​ខាង​ក្រសួង​គេ​ពុំ​ទាន់​ឆ្លើយតប​នោះទេ​។​ចំណែក​ខាង ខេត្ត​ក៏​មិន​អនុ ញ្ញាប​ន្ត​ទៀត​នោះ​ដែរ​។​លោក​ជាប់រវល់​ប្រជុំ​មួយ​រយៈ​នេះ​ដោយ​មិន​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​។​

​ចំណែក​មេកា​របស់​ក្រុមហ៊ុន ញ៉ែម សាវ៉ួន បាន​ប្រាប់​ឱ្យដឹងថា​៖​អាជ្ញាប័ណ្ណ​អាជីវកម្ម​ភ្នំ កង​វ៉ា គឺ​ក្រុមហ៊ុន​លោក​មិន​ទាន់​ចប់​នៅឡើយ​នោះទេ​។​ដោយ​ខាង​អភិបាលខេត្ត​និង​មន្ទីរ​រ៉ែ និង ថាមពល​ក៏​មិន​បាន​ប្រាប់ថា​ឱ្យ​បញ្ឈប់​សកម្មភាព​នោះដែរ ហើយ​ខាង​ខេត្ត​និង​ក្រុង​គេ​ក៏បាន ឱ្យ​មនុស្ស​ម្នាក់​មក​កត់​ក្បាល​រថយន្ត​យក​ប្រាក់​ក្នុង​១​រថយន្ត​ដឹក​ដី​ធុន​តូច​១​ម៉ឺន​រៀល​និង រថយន្ត​ដឹក​ដី​ធុន​ធំ​១​រថយន្ត​២​ម៉ឺន​រៀល​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ទៀតថា សកម្មភាព​របស់​ក្រុមហ៊ុន ញ៉ែម សាវ៉ួន​ដែល​ធ្វើ អាជីវកម្ម​ដីភ្នំ​កង​វ៉ា គឺ​គេ​មើលឃើញថា ការជីក​កកាយ​យក​អាចម៌ដី​នៅ​ជើង ភ្នំ​នោះ​មាន​ជម្រៅ បើ​តាម​គេ​ប៉ាន់​ប្រមាណ​ពី​១៥​ម៉ែត្រ ទៅ​២០​ម៉ែត្រ ។​ការ បណ្តែតបណ្តោយ​ឱ្យ​មានកា​រ​ធ្វើ អា​ជីវ កម្ម​ដីភ្នំ​តាមតែ​អំពើ​ចិត្ត​បែបនេះ​គ្មាន​អ្នកជំនាញ​មក​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ប្រជាពលរដ្ឋ មានការ​ព្រួយ​បា​រម្ម​ថា​ថ្ងៃ​ណា​មួយ​ភ្នំ​កង​វ៉ា​អាច​ប្រឈម​បាក់​ដី​ធ្លាក់ចុះ​មក​ក្រោម​បង្ក​ឱ្យ​គ្រោះ មហន្តរាយ​កាន់តែ​ធ្ងន់ធ្ងរ ៕
​វិច្ឆិកា​

 

20150328a (3) 20150328a (1) 20150328a (2)

Filed in: ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment