0

អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចុះ​សង្កេតការណ៍​នៅតាម​បណ្ឌល​ប្រឡង​បាក់ឌុម​នានា​ទូទាំង​ប្រទេស​

អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចុះ​សង្កេតការណ៍​នៅតាម​បណ្ឌល​ប្រឡង​បាក់ឌុម​នានា​ទូទាំង​ប្រទេស​

​ប៉ៃលិន ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​ចុះ​សង្កេតការណ៍ នៅតាម​មណ្ឌល​ប្រឡង​នានា ទូទាំង​ប្រទេស ដើម្បី​ត្រួតពិនិត្យ ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​ខុស​ទៅនឹង​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា តាម​ច្បាប់​ស្តីពី​ការអប់រំ ។ ក្នុងករណី​ដែក​អ្នក​ការណ៍​ពិនិត្យ ឃើញថា មាន​ភាពមិនប្រក្រតី​ណាមួយ កើតឡើង​ត្រូវ​រាយការណ៍ មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រាយការណ៍ ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​ជាបន្ទាន់ ។​

​ការលើកឡើង​នេះ​ គឺ​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ ២០១៤ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​ដែល​ កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន លោក ឡី ចាន់​ឆាយ សមាជិ​ក្រុមប្រឹក្សាខេត្ត ដោយ​មាន​ការចូលរួម​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ និង​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា ផងដែរ ។​

​លោក នួន បូ​ផល អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​មានប្រសាសន៍ថា​អង្គភាព​ប្រឆាំង​ អំពើពុករលួយ និង​ចុះ​ធ្វើការ​សង្កេតការណ៍​ក្នុង​ពេល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយ ​កភូមិ​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ប៉ៃលិន​និង​តាម​មណ្ឌល​ប្រឡង​នានា​នៅ​ ទូទាំង​ប្រទេស ។​

​សមាសភាព​នៃ​អ្នក​សង្កេការណ៍​គឺ​មាន​អង្គភាព​ ប្រឆាំង​អំពើពុករលួយ សង្គម​ស៊ីវិល​(​សមាគម អង្គការក្រៅរដ្ឋាភិបាល  គណៈ​វិជ្ជាជីវ​គណបក្សនយោបាយ​) វិស័យ​ឯកជន​(​សហគ្រាស ក្រម​ហ៊ុន​) និង​បុគ្គល​ឯកជន​ស្ម័កចិត្ត ឬ អ្នកស្ម័ក្រចិត្ត ។​

​អ្នកសង្កេតការណ៍ ​ភារកិច្ច សិទ្ធិ​អំណាច​ឃ្លាំមើល និង​សង្កេតការណ៍​ដំណើរការ​ប្រឡងរ​បស់​មណ្ឌល​ដើម្បី​ធានា​ថា​គ្រប់​ផ្នែក​ សមត្ថកិច្ច  ពិសេស ផ្នែក​សន្តិសុខ​អនុវត្ត បាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់​តាម​បទ​ប្បញ្ញត្តិ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា តាម​ច្បាប់​ស្តីពី​ការអប់រំ និង

​ច្បាប់​ស្តីពី​ការប្រឆាំង​ អំពើពុករលួយ​។​ក្នុងករណី​ដែល​អ្នកសង្កេតការណ៍​ពិនិត្យ​ឃើញ​មាន​ ភាពមិនប្រក្រតី​ណាមួយ​នោះ​ត្រូវ​រាយការណ៍ ​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រាយការណ៍​ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​ វិធានការ​ជាបន្ទាន់ និង​ត្រូវ

​រៀបចំ​កំណត់ហេតុ​ដើម្បី​អង្គភាព​ ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ទៅ​អភិបាលខេត្ត ពិនិត្យ និង​មាន​វិធានការ​តាម​ការចាំបាច់ ប្រសិនបើ​មាន ​កម្លាំង​សមត្ថកិច្ច​អនុវត្ត​បំពាន​។​

​លោក​បាន​បញ្ចាក់​ថា អ្នកស្ម័គ្រចិត្ត និង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ដាក់​ពាក្ស​សុំ​ធ្វើ​អ្នកសង្កេតការណ៍ មកដល់ពេលនេះ សរុប ​ប្រមាណ​ជា ៣០០០ នាក់​ហើយ​ទៅ​ទូទាំង​ប្រទេស ហើយ​ម្រាប់​ខេត្ត​ប៉ៃលិន​បើ​បុគ្គល​ឯកជន ឬ​អង្គកា​រ​សង្គល​ស៊ីវិលណា មាន​បំណង​ធ្វើ

​អ្នកសង្កេតការណ៍​ពេល​ប្រឡង​គឺ​ត្រូវ​មក​ចុះឈ្មោះ​ដើម្បី​អង្គភាព​ប្រឆាង អំពើពុករលួយ ​ចេញ​កាត់សម្គាល់​ខ្លួន​ជូន ។​

​ លោក តង់ ធារ៉ា ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន​បានឲ្យដឹងថា​ក្នុង​ខេត្ត​ប៉ៃលិន​គឺ​មាន​មណ្ឌល​ប្រឡង​ ចំនួន ០១ មណ្ឌល នៅ​សាលា​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេព​និម្មិត្ត​ប៉ៃលិន​ដែល​មាន​បន្ទប់​ប្រឡង​ចំនួន ១២ បន្ទប់ និង​មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន  ២៩៣ នាក់ ។​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម​អនុប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ ​ដែល​បាន​អញ្ជើញ​មក​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ខេត្ត និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការអនុវត្ត​ការងារ​ចុះ​ធ្វើការ​សង្កេតការណ៍​ក្នុង

​ពេល​ប្រឡង​ សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នា​ដើម​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​នៅក្នុង​ ខេត្ត​ប៉ៃលិន​ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​ ។ ​ការងារ ​នេះ​លោក​នឹង​ធ្វើ​ការណែនាំ​ដល់​មន្ទីរ អង្គភាព និង​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ត្រូវ​សហការ​ល្អ​ជាមួយ​ក្រុម​អ្នកសង្កេតការណ៍ ​របស់​អង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បីឲ្យ​ការអនុវត្ត​ការងារ​សម្រេចបានល​ទ្ធ​ផល​ល្អ ៕
​សំ កូ​លីន​

 

 

 

2014_07_03d (3) 2014_07_03d (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment