0

សម្ពោធ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​១៩៥០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​និង​ប្រឡាយ​មេ​ប្រវែង​៣៧៥០​ម៉ែត្រ​នៅ​ក្រុង​បាត់ដំបង​

សម្ពោធ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​១៩៥០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​និង​ប្រឡាយ​មេ​ប្រវែង​៣៧៥០​ម៉ែត្រ​នៅ​ក្រុង​បាត់ដំបង​

បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​មុខ​សាលា​បៀ​ល​ប្រា​យ ភូមិ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង មាន​ប្រារព្ធ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​ក្រាល​កៅស៊ូ ប្រវែង​១៩៥០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ និង​ប្រឡាយ​មេ​ប្រវែង​៣៧៥០​ម៉ែត្រ ក្រោម​អធិបតីភាព ឯកឧត្តម ងិន ឃ​ន តំណាំង​រាស្ត្រ​មណ្ឌល​បាត់ដំបង ឯកឧត្តម ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ។ អញ្ជើញ​មាន​វត្តមាន ក្នុង​ពិធី​នោះ រួម​មាន​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា សមាជិក សមាជិការ ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកស្នងការ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេ​បញ្ជាករ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ក្រុង សង្កាត់ និង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្លា​កែ​ត សង្កាត់​ចំការ​សំរោង និង​សង្កាត់​ក្តុល​ដូនទាវ ជាច្រើន​រយ​អ្នក ។​

​លោក សៀង ឯម វូ​ន​ស្ហី អភិបាលក្រុង​បាត់ដំបង បានអោយដឹងថា ផ្លូវ​ក្រាល​កៅស៊ូ​លេខ​៥១៥ ពី​គល់​ស្ពាន​ឧត្តរៈ សង្កាត់​ស្លា​កែ​ត ទៅ​ដល់​ផ្លូវបំបែក​ស្រែ​មួយ​ពាន់ សង្កាត់​ចំការ​សំរោង​ប្រវែង​១៩៥០​ម៉ែត្រ ត្រូវ​ពង្រីក​អោយបាន​ទទឹង​៧​ម៉ែត្រ និង​ដាក់លូ​មុខកាត់​១០០​លូ សងខាង​ផ្លូវ ស្មើ​ប្រវែង​៣៦៥​ម៉ែត្រ បន្ថែមទៀត ។ មាន​លូ​កាត់​ទទឹង ៤ កន្លែង និង​ប្រឡាយ​មេ រំដោះ​ទឹក​ចេញពី​ទីក្រុង​ប្រវែង ៣៧៥០ ម៉ែត្រ ទ​ទឺង​មាត់​លើ​៨​ម៉ែត្រ និង​ផ្លូវ​ក្រាល​គ្រួស​ក្រហម អម​សងខាង​ប្រឡាយ ពី​ភូមិ​ពោធិ៍​ម៉​ស្រីដ​ល់​ស្រុក​ឯក​ភ្នំ ។ មាន​ប្រឡាយ​រង​ពី​ភូមិ​ពោធិ៍​ម៉​ស្រី មក​ផ្លូវ​ស្រែ​មួយរយ​ប្រវែង​៤០០​ម៉ែត្រ ក្នុង​នាម​រដ្ឋបាល​ក្រុង​បាត់ដំបង និង​ជំនួសមុខ អោយ​ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង សូម​ថ្លែង​អំណរ​សាទរ ត្រេកអរ​ជា​អតិបរិមា ចំពោះ​ការស្ថាបនា និង​ពង្រីក​បន្ថែម នូវ​សមិទ្ធផល​សារ​ធា​រណៈ ដ៏​មាន​សារៈសំខាន់​មួយ​នេះ ក្រោម​ការយកចិត្តទុកដាក់​របស់ ឯកឧត្តម ងិន ឃ​ន តំណាំង​រាស្ត្រ​មណ្ឌល​បាត់ដំបង ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ។

​រដ្ឋបាល​សាលាក្រុង​បាត់ដំបង​បាន​នឹង​កំពុង បំពេញ​មុខងារ​ភារកិច្ច របស់ខ្លួន យ៉ាងសកម្ម ដើម្បី​ឆ្លើយតប​ជា​វិជ្ជមាន ចំពោះ​ការលើក​កំពស់​ប្រសិទ្ធភាព រដ្ឋបាល តាម​គោលការណ៍​វិមជ្ឈការ និង​សហ​មជ្ឈការ ការកាត់បន្ថយ​ភាពក្រីក្រ និង​អនុវត្ត​តាម​គោលការណ៍​អភិបាលកិច្ច​ល្អ តាមរយៈ​ការ​បង្ខិត រដ្ឋបាល​សាធារណៈ​អោយ​នៅ​ជិត​ប្រជាពលរដ្ឋ ។ ផ្សាភ្ជាប់​និង​កិច្ចការ​នេះ រដ្ឋបាល​ខេត្ត​បាន​ជួយ​គាំទ្រ​យ៉ាង​ពេញទំហឹង ដើម្បី​លើក​កំពស់​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​រដ្ឋបាល និង​សេវា​សាស​ធា​រណៈ​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ លេចធ្លោ​គឺ​សមិទ្ធផល ផ្តើមចេញ​ពី​ការផ្តល់​សេវា​សាស​ធា​រណៈ ដូច​ជា​ការស្ថាបនា​ផ្លូវ ប្រព័ន្ធ​ផ្លូវ​ដឹកជញ្ជូន​ទីក្រុង ប្រព័ន្ធ​ប្រឡាយ​លូ​រំដោះ​ទឹក ការគ្រប់គ្រង​កា​សំណល់​ទីក្រុង សុខមាលភាព​សាធារណៈ គ្រឹះស្ថាន​សិក្សា​ធំ ៗ តំបន់​ពាណិជ្ជកម្ម​ថ្មីៗ​ធំៗ បន្ថែម​សួន​សាធារណៈ សេវា​ផ្គត់ផ្គង់​អគ្គីសនី ទឹកស្អាត ។​ល​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បានអោយដឹងថា ផ្លូវ​និង​ប្រឡាយ​នៅ​ចំណុច​សង្កាត់​ទាំង​៣ គឺ​សង្កាត់​ស្លា​កែ​ត សង្កាត់​ចំការ​សំរោង និង​សង្កាត់​ក្តុល​ដូនទាវ មាន​សារៈសំខាន់​ខ្លាំង ព្រោះ​ប្រជាពលរដ្ឋ​ចរាចរណ៍​ច្រើន ដូច្នេះ​ដើម្បី​កាត់បន្ថយ​នៅ​ការកកស្ទះ​ផ្លូវ ស្ទះ​ទឹក​លេច​ជន​ត្រូវ​ពង្រីក​ផ្លូវ និង​ស្តារ​ប្រឡាយ ដើម្បី​ធ្វើដំនើរ​បាន​ស្រួល​ទាំងអស់គ្នា ។​

​ឯកឧត្តម ងិន ឃ​ន តំណាំង​រាស្ត្រ​មណ្ឌល​បាត់ដំបង បានអោយដឹងថា កាលពី​ឆ្នាំ​២០០០​ផ្លូវ​នៅ​ទីនេះ​ជា​ផ្លូវ​ដីក្រហម ជា​តំបន់​ស្រែចំការ​មាន​សត្វ​កង្កែប​ហ៊ីង​យំ ទ្រហឹង​អឹងកង តែ​បច្ចុប្បន្ន​ជា​ផ្លូវ​កៅស៊ូ​មាន​ផ្ទះសំបែង​ធំៗ សំលេង​សត្វ​កង្កែប​ហ៊ីង​ក៏​បាត់​អស់​ដែរ ។ ការអភិវឌ្ឍន៍​ប្រទេស​គឺ​ដោយ​មាន​សន្តិភាព ប្រទេស​មាន​សន្តិភាព គឺ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្រួបបង្រួម​ជាតិ​អោយ​ខ្មែរ​រួបរួម​គ្នា​បញ្ឈប់​សង្គ្រាម​គ្រប់​ទីកន្លែង ។ ផ្លូវ​នៅ​ទីនេះ​បាន​ក្រាល​កៅស៊ូ​ក៏ដោយ​តែ​ឆ្នាំ​២០១៤ កំណើន​ប្រជាជន​និង​កំណើន​សេដ្ឋកិច្ចជាតិ​មាន​ការកើនឡើង យើង​ត្រូវ​ពង្រីក​ទទឹង​របស់​វា ដើម្បី​អោយ​ប្រជាពលរដ្ឋ​ដឹកជញ្ជូន និង​ចរាចរណ៍​បាន​ទូ​រលាយ​និង​ជៀសផុត​ពី​ការគ្រោះថ្នាក់​ចរាចរណ៍​ជាដើម ការសន្យា​របស់​រដ្ឋាភិបាល​ត្រូវតែ​ធ្វើ​និង​កសាង​មិន​កុហក់​នោះទេ ៕

 

Jpeg Jpeg Jpeg

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment