បាត់ដំបង ៖ លោក ឯម សាខន មេបញ្ជាការសឹករងស្រុកសំពៅលូន និងកូនចៅក្រោមឱវាទ ពុទ្ធបរិស័ទ បាននាំគ្នាធ្វើកាន់វេណបិណ្ឌទី១៤រោចនៅវត្តព្រះពុទ្ធមានបុណ្យហៅវត្តគីឡូ៩ យកនូវទេយ្យវត្ថុ បច្ច័យនិងចង្ហាន់បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃ តាមទំនៀម ទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា បង្សុកូល បំពេញកិច្ចកុសល ឧទ្ទិសជូន ចំពោះវិញ្ញាណក្ខន្ធបុព្វការីជន មាតាបីតាញ្ញាត្តិការ ៧ សន្តាន ដែលបានចែកឋាន ទៅកាន់បរិលោក និងបួងសួង សុំសេចក្តីសុខសន្តិភាពជូន កូនចៅក្រោមឱវាទទាំងអស់ ប្រជាពលរដ្ឋនិងមាតុភូមិ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅគីឡូ៩ ឃុំសន្តិភាព ស្រុកសំពៅលូន ។
លោក ឯម សាខន មេបញ្ជាការសឹករង ស្រុកសំពៅលូន បានអោយដឹងថា ជាមួយនឹង ការនាំយក នូវបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ក្នុងវត្តដើម្បីជួយកសាងសមិទ្ធិផល នៅក្នុងវត្តនេះ លោកក៏បានអំពាវនាវឲ្យព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ ធ្វើការចែករំលែកម្ហូបអាហារ ដើម្បីផ្តល់ជូនទៅដល់ក្រុមក្មេងកំព្រា ជនខ្វះខាត ខ្វះទីពឹង ហើយចាត់ទុកថា នេះជាវប្បធម៌នៃការចែករំលែក និង ក៏ជាកុសលផលបុណ្យ សម្រាប់កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នេះដែរ ៕