0

​ចោរ​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្រពន្ធ​អតីតៈ មន្ត្រីនគរបាល យក​គ្រឿង​អល័ង្គ​ការ​ប្រាក់ជាង ១ ម៉ឺន​ដុល្លា នៅ​ស្រុក​ថ្មគោល​

​ចោរ​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្រពន្ធ​អតីតៈ មន្ត្រីនគរបាល យក​គ្រឿង​អល័ង្គ​ការ​ប្រាក់ជាង ១ ម៉ឺន​ដុល្លា នៅ​ស្រុក​ថ្មគោល​

​បាត់​ដំប ង ៖​ចោរ​មិន​ស្គាល់​សាវតា​២​នាក់ ដក​កាំភ្លើងខ្លី​ភ្ជង់ ប្រពន្ធ​អតីតៈ​មន្ត្រីនគរបាល​ផ្នែក​សុខាភិបាល ចូលនិវត្តន៍ យក​គ្រឿង​អល័ង្គ​ការ និង​ប្រាក់​ជាង​១​ម៉ឺន​ដុល្លា កាលពី​ម៉ោង​៨​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ក្រុម​ទី​៣​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​

​ លោក ហៀ​ង ប៊ុន​ថា អធិការរង​ស្រុក​ថ្មគោល​បាន​អោយដឹងថា ស្ត្រី​រងគ្រោះ​ដែល​ចោរ​ចង វាយ​មានឈ្មោះ លឿង ឃិញ អាយុ​៦០​ឆ្នាំ មាន​ប្តី​ឈ្មោះ គី គិត អាយុ​៦១​ឆ្នាំ អតីតៈ​ប្រធាន​ការិយាល័​យ​នគរបាល​ផ្នែក​សុខាភិបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ បាត់ដំបង និង​មានកូន​៣​នាក់ ទៅ​ធ្វើ​ការងារ​នៅ​ខេត្ត​ផ្សេង ។ វត្ថុតាង​ដែល​បាត់បង់​មាន​ខ្សែក​១​ខ្សៃ ខ្សែដៃ​១​ខ្សែ ចិញ្ចៀនពេជ្រ​១​វង់ និង​មាស​ប្រាក់​មួយ​ចំនួន​សរុប​ជាង​១​ម៉ឺន​ដុល្លា ។ ចំណែក​ក្រុម​ចោរ​២​នាក់ មិន​ស្គាល់​មុខមាត់​និង​សាវតា​ឡើយ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ លឿង ឃិញ បានអោយដឹងថា មុនពេល​កើតហេតុ​ប្តី​បាន​ដឹក​ខ្លួន​មក​ពី​ទិញ​ម្ហូប រួច​គាត់​បើកឡាន​ចេញទៅ​លាង​បាត់ ពេល​ខ្លួន​ដើរ​ជិត​ដល់​ទ្វារ​ចូល​ផ្ទះ ឃើញ​ទ្វារ​ចំហ មានការ​ឆ្ងល់ ហើយ​ក៏​ដើរ​ចូល​ទៅ ។ ពេល​ដើរ​ចូល​ផុត​ទ្វារ ភ្លាម​ស្រាប់តែ​មាន​មនុស្ស​ប្រុស ២ នាក់ រាង​ស្គម សក់វែង វ័យ​ជាង​៣០​ឆ្នាំ បាន​យក​កាំភ្លើងខ្លី​ភ្ជង់​អូស​ចូល​បន្ទប់ បន្ទាប់មក​យក​ខ្សែ​អង្រឹង​ចង​ស្លាបសេក និង​វាយ​ច្រាន​ផ្កាប់មុខ​ទាញ​យក​ទូរស័ព្ទ ដោះ​ខ្សែ​ក ហើយ​ឆែកឆេរ​តាម​តុទូរ​ប្រមូល​មាសប្រាក់ និង​គ្រោះ​អល័ង្គ​ការ​យកទៅអស់ ។ មួយសន្ទុះ​ក្រោយមក ខ្លួន​ត្រដុះ​ខ្សែចំណង​រួច​រត់​ទៅ​តាម​ប្តី​នៅ​កន្លែង​លាង​រថយន្ត ប្រាប់​ហេតុការណ៍​នេះ​។​

​ឈ្មោះ គី គិត ជា​ប្តី​ស្ត្រី​រងគ្រោះ​បាន​អោយដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ដឹក​ប្រពន្ធ​មកពី​ផ្សារ ដោយ​រថយន្ត​ប្រឡាក់​បានដាក់​ប្រពន្ធ​នៅមុខ​របង​ផ្ទះ ហើយ​បើក​ទៅ​លាង ពេល​កំពង់​លាង​រថយន្ត ប្រពន្ធ​មក​ប្រាប់​ថា​ចោរប្លន់​អស់​ទ្រព្យសម្បត្តិ​ហើយ​។​

​ សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​បាន​បញ្ជាក់ថា ករណី​កើតឡើង​នៅ​ផ្ទះ​លោក គី គិត អតីត​មន្ត្រីនគរបាល​ពិត​ជា​ករណី​ប្លន់​យក​មាស​ប្រាក់​មែន មិនមែន​ជា​ការច្នៃប្រឌិត​ឡើយ ។​

​ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច​កំពុង​កំណត់​មុខសញ្ញា ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​ជនដៃដល់ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

DCIM100MEDIA DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment