0

លោក ជួប សារុន មន្ទីរ​បរិស្ថាន ខេត្ត​បាត់ដំបង រង​ការរិះគន់​ឃុបឃិត​គ្នា​ជាមួយ​គណនី​ប្រព្រឹត្ត អំពើពុករលួយ​

លោក ជួប សារុន មន្ទីរ​បរិស្ថាន ខេត្ត​បាត់ដំបង រង​ការរិះគន់​ឃុបឃិត​គ្នា​ជាមួយ​គណនី​ប្រព្រឹត្ត អំពើពុករលួយ​

ខេត្ត​បាត់ដំបង ៖ រឿង​មិន​ប្រក្រតី​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង​ប្រព្រឹត្ត អំពើពុករលួយ​សារព័ត៌មាន​បាន ចេញផ្សាយ​រួច​ម្តងមកហើយ កាល​ខែមករា ឆ្នាំ​២០១៧ ហើយ​នៅ​ខែ​ដើម​ខែ​មិនា ឆ្នាំ​២០១៧​នេះ អំពើពុករលួយ​នៅ​បន្តទៀត ខ្លាំង​ជាង​មុន​ដោយ​មាន​តែ​ឈ្មោះ​បើក​ប្រាក់ខែ​មិន​មាន​មុខ​។​

​ប្រភព​ពី​មន្ត្រី​មួយចំនួន​ក្នុង​មន្ទីរ​បរិស្ថាន បាន​តូច​ត្អែរ​ថា​ក្រោយ​ពី​គេហ​:​ទំព័រ​មួយចំនួន បាន​ចុះផ្សាយ​រឿង​ពុករលួយ​ក្នុង​មន្ទីរ​នេះ (​ទោះ​មិន​សង្កត់ធ្ងន់​ក៏​រសើប​តិចៗ​ដែរ​) ប្រធាន​មន្ទី​រតែង​កោះហៅ​មន្ត្រី​មួយចំនួន​តូច មក​ប្រជុំ​ស្ងាត់ៗ​។ ជាពិសេស​នៅ​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​ខែ​កុម្ភ​: លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​បុគ្គលិក មួយចំនួន​មក បំពេញបែបបទ​ប្រវត្តិរូប​ថ្មី ឲ្យ​ត្រឹមត្រូវ​ឈ្មោះ​ខ្មោច ក្រែង​ថ្នាក់លើ​ចុះ​ពិនិត្យ​វា​មិន​ស៊ីសង្វាក់​គ្នា​។​

​ប្រភព​បានឲ្យដឹងថា ឈ្មោះ​បុគ្គលិក​ក្នុង​បញ្ជី គណនី​ចំនួន​១០០​នាក់ តែ​អ្នក​មក​ធ្វើការ មិនបាន​២០​នាក់​ផង ចំណែក​អ្នក​ធ្វើ​ការងារ​ម៉ោង​៩​ទើប​ដល់​កន្លែង ហើយ​ម៉ោង​១០​ចេញ​អស់ ។​

​កាល​ប្រាក់ខែ​១៥​ម៉ឺន​រៀល មិនសូវមាន អ្នក​ចង់​ធ្វើ​ការងារ​នេះ​ទេ តែ​ឭ​ប្រាក់ខែ​ឡើង​៥០​ម៉ឺន​ ​ទៅ​១​លាន​រៀល​មាន​គេ​ជ្រេ​ឈ្មោះ​ចេញ ហើយ​ដាក់​ឈ្មោះ​ខ្សែស្រឡាយ​គេ​ចូល​វិញ​។​ ​ចំពោះ​ឈ្មោះ​សុ​ម៉ាលី ភេទ​ស្រី មិន​មាន​សញ្ញាប័ត្រ​ឬ​កំរិតវប្បធម៌​ខ្ពស់​អី​ផង មើល​អក្សរ​មិន​ដាច់​ផង បាន​កាន់​គណនី (​ហើយ​ក្នុង​បញ្ជី​មានតែ​ឈ្មោះ​ដេក​ស៊ី​ប្រាក់ខែ​)​។​ ​គណនី​រូបនេះ​ប្រើ​ក្មេងប្រុស​មាន​សញ្ញាប័ត្រ​និង​ជំនាញ​ជា​អនុប្រធាន​ឬ​លេខា​ឲ្យជួយ​ការងាររួចបាន​លុយ​ចំណេញ​ឲ្យ​ពួគក្មេងៗ​ចាយ​ខ្លះ​ដើម្បី​បិតបាំង​រឿង​ខ្លួន​មិនចេះ​និង​សល់​យក​ចែកចាយ​លោក​ប្រធាន​មន្ទីរ​។​

​មិនតែប៉ុណ្ណោះ​សាច់ញាតិ​កូន ក្មួយ លោក​ជួប សារុន ប្រធាន​មន្ទី​របរុ​ស្ថានបាន​ដេក​ស៊ី​ប្រាក់ខែ​រដ្ឋ រយ​:​ពេល​២ ទៅ​៣​ឆ្នាំ​តាំងនៅ​រៀន វិទ្យាល័យ ហើយ​ពេលនេះ​កំពុង​រៀន បន្ត​នៅ សកល​វិទ្យាល័យ ឆ្នាំ​ទី​១ ឆ្នាំ​ទី​២ ដោយ​មិនបាន​ធ្វើ​ការងារ​អ្វី​នោះទេ (​គឺ​ស៊ី​ឈ្មោះ​ដូច​ទាហាន​) ​។​

​ពាក់ព័ន្ធ​ករណី​នេះ​លោក​ជួប សារុន ប្រធាន​មន្ទីរ​ ​បរិស្ថាន​ខេត្តបាត់ដំបង ធ្លាប់​បាន​បកស្រាយ តាម​ទូរស័ព្ទ កាល​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៧​ថា​ក្នុង​មន្ទីរ​របស់​លោក គ្មាន​រឿង​ពាក់ព័ន្ធ​ខាងលើ​នោះទេ ៕

 

IMG_20170123_091627(1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!