0

មហា​ព្រឹត្តិការណ៍​វី​តាល់ «​គរុ​កតញ្ញុតា​» ដ៏​ធំ​ប្រចាំឆ្នាំ ប្រារព្ធ​ឡើង​ដំណាលគ្នា​ស្របពេល​តែមួយ ក្នុង​ខេត្ត​ទាំង​៥

មហា​ព្រឹត្តិការណ៍​វី​តាល់ «​គរុ​កតញ្ញុតា​» ដ៏​ធំ​ប្រចាំឆ្នាំ ប្រារព្ធ​ឡើង​ដំណាលគ្នា​ស្របពេល​តែមួយ ក្នុង​ខេត្ត​ទាំង​៥

ខេត្ត​បាត់ដំបង ៖ ឯកឧត្តម ផេង សិទ្ធី អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​, លោក ប៊ុន ថន ប្រធាន​ធុរកិច្ច​ក្រុមហ៊ុន​អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន (​វី​តាល់​) និង​លោកស្រី មាស ភិរុណ អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង រួម​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ភ្ញៀវកិត្តិយស ដៃគូ​អាជីវកម្ម​វី​តាល់ បុគ្គលិក​វី​តាល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស និង​អ្នកស្ម័គ្រចិត្ត​ទាំង​អស់​ប្រមាណ ៤០០​នាក់​បាន​ប្រារព្វ​ពិធី​«​គរុ​កតញ្ញុតា​» គឺជា​ព្រឹត្តិការណ៍​រំឭក​គុណគ្រូ​ដ៏​ធំ​ប្រចាំឆ្នាំ ផ្តួចផ្តើមឡើង​ដោយ មូលនិធិ​២៥​រៀល វី​តាល់ ក្នុង​គោលបំណង​លើកកម្ពស់​គុណវុឌ្ឍិ គ្រូបង្រៀន និង​ជា​ឱកាស​នៃ​ការជួបជុំ​សម្តែង​នូវ​ឧបការគុណ ជូន​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​ខិតខំ​ប្រឹងប្រែង លះបង់ អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការបណ្តុះបណ្តាល គ្រាប់​ពូជ​នៃ​អនាគត​កម្ពុជា ។ មហា​ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​ដំណាលគ្នា​ស្របតាម​ពេលវេលា និង​ទម្រង់​ដូច​គ្នា​នៅ​ខេត្ត ដែល​មាន​សក្តានុពល​ធំៗ​ចំនួន ៥ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ បាត់ដំបង សៀមរាប និង​បន្ទាយមានជ័យ ដែល​ស្រប​ជាមួយ​ឱកាស​នៃ​ការ​ខិត​ជិត​មក​ដល់ នៃ​ទិវា​គ្រូបង្រៀន ៥​តុលា នា​ពេល​ខាង​មុខ​ផង​ដែរ ។​

​រី​ឯ​ខេត្ត​បាត់ដំបង​ប្រារព្វ​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​សាលាបឋមសិក្សា​សម្តេច ជា ស៊ីម ដោយ​ក្រុមហ៊ុន វ័ន ហ្វ្រេត​ធើនី​ធី (​វី​តាល់​) ដែល​ជា​ព្រឹត្តិការណ៍​សង្គម​សប្បុរសធម៌​ដ៏​ថ្មីស្រឡាង ផ្តួចផ្តើមឡើង​ដោយ​មូលនិធិ​២៥​រៀល ។​

​ឯកឧត្តម ផេង សិទ្ធី អភិបាលរង​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា ការ​ផ្តួចផ្តើមឡើង ដោយ​មូលនិធិ​២៥​រៀល វី​តាល់​ពិតជា​បាន​ចូល​រួមចំណែកយ៉ា​ង​សកម្ម​ក្នុង​ការពង្រឹង និង​បង្កើន​នូវ​ចរិយា​ធម៌ និង​សីលធម៌​សង្គម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ជា​ពិសេស​បាន​បំផុសស្មារតី​ដល់​ឱ្យ​សិស្សានុសិស្ស​ឱ្យ​រំលឹក​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន ដែល​ធ្លាប់​បាន​បង្រៀន និង​បណ្តុះបណ្តាល​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​សមត្ថភាព​ខ្ពស់ ដើម្បី​បុព្វហេតុ​រួមគ្នា​កសាង និង​អភិវឌ្ឍ​ប្រទេសជាតិ ឆ្ពោះទៅរក សង្គម​ពុទ្ធិ ប្រកប​ដោយ​វិបុលភាព ក្នុង​សម័យកាល​ថ្មី ដើម្បី​អនាគត​មាតុភូមិ​កម្ពុជា​ដ៏​ត្រចះត្រចង់​លើ​គ្រប់​វិស័យ​។

​លោក​បាន​បន្តទៀតថា ក្រោម​កិច្ច​សហការ​រៀបចំ​រវាង​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​ព្រឹត្តិការណ៍​វី​តាល់ “​គរុ​កតញ្ញុតា​” នា​ថ្ងៃនេះ គឺជា​ចំនុច​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ ដំណាក់កាល​ទី​១ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​អប់រំ​ជា​វិស័យ​អាទិភាព​ទី​១ ឆ្ពោះ​ទៅ​អភិវឌ្ឍ​មូលធន​មនុស្ស​ឱ្យមាន​សមត្ថភាព ចំណេះដឹង និង​ជំនាញ​ខ្ពស់ ភាព​ច្នៃប្រឌិត ស្មារតី​សហគ្រិនភាព នវានុវត្តន៍ និង​ក្រម​សីស​ធម៌​ស្អាតស្អំ​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម និង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន ។

​បន្ថែម​ពី​នេះ​ឯកឧត្តម ក៏​បាន​ថ្លែងអំណរគុណ​ដល់​វី​តាល់ ដែល​ជានិច្ចកាល បន្ត​ផ្ដួចផ្ដើម​គម្រោង​ថ្មីៗ និង​សកម្មភាព​សង្គម​នានា តួ​យ៉ាង​កម្មវិធី “​គរុ​កតញ្ញុតា​” ថ្ងៃនេះ ហើយ​ក្លាយជា​ព្រឹត្តិការណ៍​សប្បុរសធម៌​ដ៏​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន ក៏ដូចជា​ស្ថាប័ន​វិស័យ​ឯកជន​ដ៏ទៃទៀត​អាច​យក​គំរូ​តាម​។

​លោក ប៊ុន ថន ប្រធាន​ធុរកិច្ច​ក្រុមហ៊ុន​អិន​វី​ស៊ី ខ​ប​ភើ​រេ​សិន (​វី​តាល់​) បាន​មានប្រសាសន៍ថា ស្របពេល​ដែល «​គរុ​កតញ្ញុតា​» កំពុង​ប្រព្រឹត្ត​ឡើង​នៅ​ខេត្ត​បាត់ដំបង មហា​ព្រឹត្តិការណ៍​នេះ​ក៏​បាន​កំពុង​ប្រារព្ធ​ឡើង​ដំណាលគ្នា នៅ​ខេត្ត​ចំនួន​៤​ផ្សេង​ទៀត​រួមមាន​៖ ខេត្តតាកែវ​, កំពង់ស្ពឺ​, សៀមរាប និង​បន្ទាយមានជ័យ ដោយ​ទទួលបាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ខេត្ត​ទាំង​៤ ផងដែរ ។

«​គរុ​កតញ្ញុតា​» បាន​បង្កប់​នូវ​ខ្លឹមសារ​នៃ​ការ​រឹតចំណង និង​ផ្សារភ្ជាប់​គ្នា​រវាង​គ្រូ និង​សិស្ស ព្រម​ជាមួយ​ការ​បំផុស​ឡើងវិញ​នូវ​វប្បធម៌ និង​ប្រពៃណី​របស់​សិស្សានុសិស្ស​ទាំង​ឡាយ គប្បី​រំឭក​នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន ដែល​លោកគ្រូ អ្នកគ្រូ បាន​បូជា​កម្លាំងកាយ​ចិត្ត​ប្រាជ្ញា​ស្មារតី ក្នុងការ​ខិតខំ​ព្យាយាម​កែ​ឥរិយាបទ ចរិយា​មាយា​ទ ព្រមទាំង​បង្ហាត់បង្រៀន​ក្មួយៗ ឱ្យ​ទទួលបាន​លទ្ធផល​ល្អ និង​មាន​ការវិវឌ្ឍ ចំណេះដឹង ចំណេះធ្វើ កាន់តែ​រីកចម្រើន​គួរ​ជាទី​មោទនៈ​។

​លោកស្រី មាស ភិរុណ អនុប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង​បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​គំនិត​ផ្តួចផ្តើម​ឡើង​នូវ​ព្រឹត្តិការណ៍​សង្គម «​គរុ​កតញ្ញុតា​» ដែល​សបញ្ជាក់​នូវ​កាយវិការ​គម្រូ​ដ៏​ល្អ​របស់​វី​តាល់ ក្នុងនាម​ជា​វិស័យ​ឯកជន ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការពង្រឹង​នូវ​ចរិយា​ធម៌ និង​សីលធម៌​សង្គម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រសើរឡើង​។

​ក្នុង​ឱកាស​នេះ​ដែរ វី​តាល់​បាន​ចេញ​នូវ​កេស​ថ្មី​ចំណុះ 500mL ដែលមាន​ក្បាច់រចនា​សមសួន​ថ្លៃថ្នូរ ដោយ​រំលេច​រូបតំណាង​ខេត្ត​ទាំង​៥ និង​ផ្សារភ្ជាប់​ខ្លឹមសារ​អប់រំ​នៃ​ការ​រំឭក​គុណគ្រូ ជាមួយនឹង​ផ្លាកសញ្ញា «​គរុ​កតញ្ញុតា​» ដ៏​ស្រស់​សោភា​ផងដែរ​។ កេស​វី​តាល់ «​គរុ​កតញ្ញុតា​» ចំនួន​ផលិត​មាន​កំណត់​នេះ បាន​ដាក់​លក់​លើ​ទីផ្សារ​សម្រាប់​តែ​៥​ខេត្ត​តែ​ប៉ុណ្ណោះ ចាប់តាំងពី​ថ្ងៃ​ទី​១៥ សីហា រហូតដល់​អស់​ពី​ស្តុក​។ គួរ​បញ្ជាក់​ផង​ដែរ​ថា វី​តាល់ “​គរុ​កតញ្ញុតា​“ ត្រូវ​បាន​កើតចេញ​ពី​ការចូលរួម​គាំទ្រ​

​ពី​សំណាក់​អតិថិជន អ្នកប្រើប្រាស់ និង​ដៃគូ​អាជីវកម្ម​វី​តាល់ ដែល​រាល់​ការ​ជាវ វី​តាល់ គ្រប់ៗ​ដប លោក​អ្នក​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​២៥៛ ដោយ​ផ្ទាល់​ទៅ​កាន់​មូលនិធិ សម្រាប់​ប្រើប្រាស់​ក្នុង​សកម្មភាព​សប្បុរសធម៌ និង​ការងារ​សង្គម​នានា តួ​យ៉ាង​ដូច​ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​នាពេលនេះ​។ វី​តាល់ បន្ត​តាំងចិត្ត​យ៉ាង​មុតមាំ ក្នុង​ការផ្ដួចផ្ដើម និង​បន្ត​ចួលរួម​ឧបត្ថម្ភ​គាំទ្រ​ដល់​គម្រោង និង​សកម្មភាព​សង្គម​នានា ដើម្បី​ឆ្លើយតប​តម្រូវការ​ចាំបាច់​របស់​សង្គម​លើ​គ្រប់​វិស័យ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!