0

វត្ថុ​បុរាណ​ខ្មែរ ចំនួន ៧០ ត្រូវបាន​ប្រគល់​ត្រឡប់មក​មាតុភូមិ​វិញ ក្រោយពី​ត្រូវ​បាន​បាត់បង់​អស់​រយៈពេល​រាប់សិប​ឆ្នាំ​

វត្ថុ​បុរាណ​ខ្មែរ ចំនួន ៧០ ត្រូវបាន​ប្រគល់​ត្រឡប់មក​មាតុភូមិ​វិញ ក្រោយពី​ត្រូវ​បាន​បាត់បង់​អស់​រយៈពេល​រាប់សិប​ឆ្នាំ​

ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ សីហា ២០២៤ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ចូលរួម​ពិធី​ទទួល​វត្ថុ​បុរាណ​ខ្មែរ ចំនួន ៧០ ដែល​បាន​ប្រគល់​ត្រឡប់​មក​មាតុភូមិ​វិញ ក្រោយពី​ត្រូវ​បាន​បាត់បង់​អស់​រយៈពេល​រាប់សិប​ឆ្នាំ​។

​ការយាងត្រឡប់​មក​វិញ​នៃ​ព្រលឹង​ដូនតា​ខ្មែរ​ទាំង​៧០​នាពេលនេះ គឺជា​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ជាមួយ​ប្រទេស​នានា ជាពិសេស រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ​រដ្ឋអាជ្ញា​សង្កាត់​ភាគខាងត្បូង​ក្រុង​ញូវយ៉ក ការិយាល័យ​ស៊ើបអង្កេត​សន្តិសុខ​មាតុភូមិ និង​ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់​ម៉ាន់​ហា​ថា​ន ។​

​ក្នុងចំណោម​វត្ថុ​វិចិត្រ​ទាំងនេះ មាន​រូប​បដិមា​សំខាន់ៗ​មួយចំនួន​ផ្នែក​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា ក្នុងសម័យ​មុន​អង្គរ និង​សម័យ​អង្គរ ជាពិសេស បដិមា​ថ្ម​ធំៗ​ដ៏​ប្រណិត​ដូចជា បដិមា​ទេ​ពនៃ​ទេវ​កថា​មហាភារតៈ បដិមា​ព្រះ​ឥ​សូរ នាង​ឧមា និង​បដិមា​ព្រះ​អឌ្ឍ​នារី​ស្វរៈ មក​ពី​អតីត​រាជធានី​កោះ​កេរ ព្រមទាំង​ព្រះ​សិរ​នៃ​ព្រះ​លោ​កេសូរ ដែល​ត្រូវបាន​ផ្គុំ​ភ្ជាប់​ឡើង​វិញ​ជាមួយ​នឹង​ដងខ្លួន​របស់​ព្រះអង្គ​ដែល​ស្ថិតនៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​។​

​សូម​ថ្លែងអំណរគុណ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និង​ក្រុមការងារ​ពាក់ព័ន្ធ ព្រមទាំង​បណ្តា​សារព័ត៌មាន​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​រួមចំណែក​ក្នុងការ​បំពេញបេសកកម្ម​ជួយ​ឱ្យ​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ បាន​មក​មាតុប្រទេស​វិញ ដេ​ី​ម្បី​នឹងត​ម្ក​ល់​ជូន​ប្រជាជន​ខ្មែរ និង​គ្រប់​អ្នកទេសចរ បាន​មក​សិក្សា​ឈ្វេងយល់​ដោយផ្ទាល់​នៃ​ប្រភព​កំណើត​នៃ​កេរតំណែល​របស់​បុព្វបុរស​ខ្មែរ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយៗ​រហូតដល់​បច្ចុប្បន្ន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!