0

ឈើប្រណិត​មុខ​៣០​និង​៤០​ឃ្លុំ​ប្រវែង​១,២​ដល់​២​ម៉ែត្រ​ពលរដ្ឋ​អះអាង​ថា​របស់​យាយ​រ៉ែ​ន គ្មាន​សមត្ថកិច្ច​បង្ក្រាប​

ឈើប្រណិត​មុខ​៣០​និង​៤០​ឃ្លុំ​ប្រវែង​១,២​ដល់​២​ម៉ែត្រ​ពលរដ្ឋ​អះអាង​ថា​របស់​យាយ​រ៉ែ​ន គ្មាន​សមត្ថកិច្ច​បង្ក្រាប​

ខេត្ត​រតនគីរី ៖  ប្រភព​ពី​ឈ្មួញ​រកស៊ី​ជួញដូរ​ឈើ​ម្នាក់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កុម្ភ​: ឆ្នាំ​២០១៧​ថា មាន​ឈើ​ស្ថិត​នៅ​ចំការ​ចាន់ទី ក្នុងភូមិ​សោម​គល់ ឃុំ​សោម​ធំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគីរី ឈើប្រណិត​ជាច្រើន​ដុំ​មានមុខ​៣០​និង​៤០​ឃ្លុំ​ប្រវែង​១,២​ដល់​២​ម៉ែត្រ​ពលរដ្ឋ​អះអាង​ថា​របស់​យាយ​រ៉ែ​ន​គ្មាន​សមត្ថកិច្ច​បង្ក្រាប ។​ ​ក្រោយ​ទទួល​ព័ត៌មាន ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅ​ដល់​ទីតាំង​ស្តុក​ឈើ​ផ្តិត​យក​រូបភាព រួច​ស្វែង​ជួប​យាយ​រ៉ែ​ន​ដើម្បី​បញ្ជាក់​ការពិត គ្រា​ដែល​ជួប​យាយ​រ៉ែ​ន​បាន​បដិសេធន៍​ថា គាត់​ឈប់​រកស៊ី​ជួញដូរ​ឈើ​តាំងពី​មុន​ចូលឆ្នាំ​ចិន​មក​ម្លេះ​។​

​ទោះជា​មាន​ការបដិសេធ​ន៍​ពី​យាយ​រ៉ែ​ន​ថា មិនមែន​ជា​ឈើ​របស់​គាត់ ប៉ុន្តែ​ប្រភព​បាន​បញ្ជាក់បន្ថែម​ថា ឈើ​នៅ​ម្តុំ​សោម​គល់ ជាប់​ផ្លូវជាតិ​មាន​២ ម្ចាស់​គឺ​ឈ្មោះ​យាយ​រ៉ែ​ន និង​ឈ្មោះ​អា​ត នៅ​ទល់មុខ​នោះ ។ តែ​ឈើ​ដែល​ដាក់​ក្រោម​ដើម​ចាន់ទី និង​ក្រោយ​ផ្ទះ​ពលរដ្ឋ ដែល​ឃើញ​នោះ គឺជា​ឈើ​របស់​យាយ​រ៉ែ​ន​ពិតប្រាកដ​។​

​ភ្លាម​អ្នកយក​ព័ត៌មាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច តែ​សមត្ថកិច្ច​ខ្លះ​ក៏​បញ្ជាក់ថា ជា​ឈើ​យាយ​រ៉ែ​ន​ដែរ​ហើយ​កុំ​បង្ករឿង ទៅ​ជួប​គាត់​រក​បាយ​ទឹក​ទៅ ។​

​ក្រុម​ការងារ​បាន​បន្ត​ទូរស័ព្ទ​ទៅ​លោក ទន់ វីរ​:​ភាព នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ លោក​ឆ្លើយ​ថា គាត់​នៅ​ឆ្ងាយ ដូច្នេះ​ស្នើ​កម្លាំង​អាវុធហត្ថ​ទៅ ។​

​ពាក់ព័ន្ធ​ឈើ​ខាងលើ ប្រភព​ជា​ឈ្មួញ​រកស៊ី​ឈើ​ដូចគ្នា បានបញ្ជាក់​ថា លោក ទន់ វីរ​:​ភាព នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ មិន​ទៅ​ណា​ឆ្ងាយ​ពី​កន្លែង​គំនរ​ឈើ​យាយ​រ៉ែ​ន​ទេ ព្រោះ​យាយ​រ៉ែ​ន​មាន​របស់​ចងជើង​ជាប់ ៕

 

IMG_20170226_104236 IMG_20170226_104245

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!