ខេត្តរតនគិរី ៖ ឈ្មួញឈើដុះស្លែឈ្មោះហូវ ជីវ៉ៃ ដឹកជញ្ជូនខូចខាតផ្លូវ បំផ្លាញ់ព្រៃឈើរាប់សិបឆ្នាំ មិនបង្អង់ដៃ ទោះជាឈ្មួញឈើដ៏ទៃទៀតត្រូវបានចាប់ឬមិនឲ្យដំណើរការក៏ដោយ ក៏គ្មាន សមត្ថកិច្ចនិងអជ្ញាធរខេត្តហ៊ានកម្រើកដៃជើងទប់ស្កាត់ដែរ ព្រោះ ឈ្មួញឈ្មោះហូវ ជីវ៉ៃ មិនត្រឹមតែមានការឲ្យភ្លើងខៀវពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ លោកថង សាវុន អភិបាលខេត្ត ប៉ុណ្ណោះទេ ថែមទាំងមានភាគហ៊ុន ពីមេមន្ត្រីប្រដាប់អាវុធម្នាក់ទៀតផង។
មេឈ្មួញរកស៊ីដឹកឈើប្រណិតដុះស្លែ ឈ្មោះហូវ ជីវ៉ៃ បានប្រមូលឈើគ្រប់តំបន់ដូចជាចំណុចអូរលវ័ក្ស មានកន្លែងស្តុបឈើ៣ទៅ៤កន្លែងស្រុកលំផាត់ និងដឹកពីស្រុកកូនមុំ ។ កន្លែងស្តុបឈើនៅភូមិកាចូនឃុំកាចូនស្រុកវ៉ឺន សៃនិងឃ្លាំងស្តុបឈើក្រោយហាងកាឡាក់ស៊ី ភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
ឈ្មោះ វ៉ៃ ដឹកឈើតាមរថយន្តកូរ៉េគ្របតង់ជិត និងដឹកតាមរថយន្តយីឌុបបដោយដាក់ដំឡូងមី ឬសណ្តែកពីលើទៅកាន់ប្រទេសវៀតណាម។
ទាំងប្រជាពលរដ្ឋនិងឈ្មួញឈើតូចតាចរិះគន់ថា ឈ្មោះវ៉ៃដឹកជញ្ជូនឈើបានរលូនដោយបង់ថវិការជូនលោកកែបកត់នាយខ័ណ្ឌរដ្ឋបាលព្រៃឈើរតនគិរីនិងលោកថងសាវុនអភិបាលខេត្តរតនគិរីរាប់ម៉ឺនដុល្លាទើបគ្មានការទប់ស្កាត់ បណ្តាលឲ្យផ្លូវខូចខាតក្រហ៊ីងក្រហូង ខាតបង់ថវិការជាតិរាប់ម៉ីនដុល្លាក្នុង១ឆ្នាំៗ។
មតិរិះគន់បានបញ្ជាក់ថា ឧកញ៉ាម្នាក់សុំច្បាប់ដឹកឈើបង់៣០ម៉ឺនដុល្លាក្នុង១ខែ លោកអភិបាលខេត្ត មិនអនុញាតឲ្យដឹកតាមរថយន្តកង់១០លើផ្លូវជាតិទេ និយាយរួម មិនឲ្យដឹកអីវ៉ាន់ឬឈើធ្ងន់ទេ ប៉ុន្តែឈ្មោះ វ៉ៃ ដឹកឈើតាមរថយន្តប្រភេទយីឌុបកង់លើសពី១០ទៅទៀត ធ្វើមើលមិនឃើញ ។
ប្រភពបានបញ្ជាក់ថា ប្រសិនមានមេមន្ត្រីប្រដាប់អាវុធមាន ភាគហ៊ុនរកស៊ី ឈើ ហ៊ុនជាមួយឈ្មួញឈ្មោះហូវ ជីវ៉ៃ តើឯកឧត្តមសៅសុខា ប្រធានក្រុមបង្ក្រាបទល្មើសព្រៃឈើ ត្រូវបង្ក្រាបឬគិតយ៉ាងណា?៕