កំពង់ចាម ៖ កាលពីថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៤ វេលាម៉ោង១០ព្រឹក នៅភូមិកោះកុក ឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីរំលោភសេព្វសន្ថវ: លើកុមារីឈ្មោះ ប.ស.អ.អាយុ១៣ឆ្នាំ បានសំរេចចំនួន ៤ លើក បង្កឡើងដោយជីតាជីដូនមួយឈ្មោះ ផាត ហួន អាយុ៥៦ឆ្នាំ នៅភូមិឃុំកើតហេតុ ។
តាមរបាយការណ៍អធិការស្រុកកំពង់សៀម បានឲ្យដឹងថា ជនសង្ស័យបានលួងលោម ចៅស្រី ដោយឲ្យប្រាក់ចំនួន១៥០០រៀន រួចក៍រំលោភតែម្តង ។
ពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និង កសាងសំណុំរឿងទៅតុលាការហើយ ៕