ខេត្តបន្ទាយមានជ័យ៖ ល្បែងស៊ីសងភ្នាល់ដាក់ប្រាក់រាប់លានមុខគ្រប់ប្រភេទ បានកំពុងតែកើតមានយ៉ាងពេញទំហឹងជ្រកក្រោមស្លាកកាស៊ីណូ នៅក្រុងប៉ោយប៉ែតអ្នកលែង សុទ្ធជាខ្មែរមានល្បែងភ្នាល់ជល់មាន់បង្កប់ដោយអាប៉ោងបៀរអ្នកញៀនល្បែងនាំគ្នាភ្នាល់ដាក់ចាញ់ឈ្នះរាប់លានផ្គើន និងគោលនិយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសបានបំពានទៅ និងអនុសាស្ត្ររបស់រាជរដ្ឋាភិបាលនាពេលកន្លងម កដែលមិនអនុញ្ញាតអោយប្រជាពលរដ្ឋខ្មែរចូលលែងល្បែង តាមកាស៊ីណូហើយអាជ្ញាធរនិងសមត្ថកិច្ចមិនហានបង្ក្រាបសង្ស័យថាទុកចញ្ចឹមឆ្នាំងបាយ ។
លក្ខណៈសម្បត្តិភូមិ ឃុំ មានសុវត្ថិភាពមាន៩ចំណុច ដែលក្នុងនោះចំណុចទី៥បានចែងយ៉ាងច្បាស់ថា គ្មានការលែងល្បែងស៊ីសងខុសច្បាប់ផ្ទុយទៅវិញគោលនយោបាយភូមិឃុំមានសុវត្ថិភាពពិសេសទាំងអនុសាស្ត្ររបស់ប្រមុខរាជរដ្ឋាភិបាល ។
ក្រុងប៉ោយប៉ែតគិតថា ទាំងនិងសមត្ថកិច្ចអ.ហ. មិនបានអនុវត្តន៍នោះទេ គឺបណ្តោយល្បែងគ្រប់ប្រភេទខាងលើ កើតមានយ៉ាងពេញទំហឹង ម្តុំបរិវេណកាស៊ីណូហ្គោលដែនគ្រោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ។ ល្បែងភ្នាល់ជល់មាន់បង្កប់ដោយអាប៉ោងបៀជាច្រើនវង់ខាងលើនេះ សង្ស័យសមត្ថកិច្ច អ ហ ក្រុងប៉ោយប៉ែតគិតថា ជាល្បែងស៊ីសងស្របច្បាប់ហើយមើលទៅ ទើបបណ្តោយអោយកើតមានមិនព្រមធ្វើការបង្ក្រាបដូច្នេះ ។
ផ្ទុយទៅវិញ ល្បែងស៊ីសងជ្រកក្រោមស្លាកកាស៊ីណូហ្គោលដែនគ្រោន អ្នកលែងសុទ្ធតែជាខ្មែរ នៅក្រុងប៉ោយប៉ែត បើអ្នកញៀនល្បែងចាញ់ ហើយអំពើហឹង្សានឹងអំពើចោរកម្ម និងកើតមានយ៉ាងពិតប្រាកដ ម្យ៉ាងទៀតកំណើនប្រជាពលរដ្ឋក្រីក្រកាន់តែកើនឡើង មិនអាចកាត់បន្ថយភាពក្រីក្រជូនប្រជាជននិងរដ្ឋាភិបាលបានឡើយ ។ ពោលគឺផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព យ៉ាងច្បាស់ក្រឡែត បំពានទាំងអនុសាស្ត្រប្រមុខរដ្ឋាភិបាលទៅទៀតផង ។
គេកត់សំគាល់ថា មួយរយៈកន្លងមកនេះ ដោយសារការបើកល្បែងស៊ីសងជ្រកក្រោមស្លាកកាស៊ីណូហ្គោលដែនគ្រោន គ្មានអ្នកបង្ក្រាបបានបង្កអោយអ្នកស្រុកព្រួយបារម្ភចំពោះសុវត្ថិភាព ក្នុងការរស់នៅ ក៏ដូចជាការចេញទៅប្រកបមុខរបរក្រៅផ្ទះ ហើយមួយរយៈមកនេះ អំពើឆក់ប្លន់ដាក់ថ្នាំសណ្តំកាច់សោរម៉ូតូឆកើកាបូបលុយ ។ល។ បានកើតមានជាបន្តបន្ទាប់ទៀតផង។
ប្រភពពីអ្នកចេញចូលកាស៊ីណូហ្គោលដែនគ្រោននៅក្រុងប៉ោយប៉ែតប្រាប់ថា ក្រៅពីល្បែងស៊ីសងភ្នាល់ជល់មាន់ បង្កប់ដោយអាប៉ោងបៀដែលអ្នកលែងសុទ្ធតែជាខ្មែរនោះ តាមកាស៊ីណូមួយចំនួនមានប្រជាពលរដ្ឋខ្មែរនិងអ្នកធំខ្មែរមួយចំនួន បានញៀនល្បែងចេញចូលលេងចាញ់ប្រាក់ច្រើនៗទៀតផង ។
គួរបញ្ជាក់ថា ករណីខាងលើនេះ លោក ជា ដា មេបញ្ជាការអ ហក្រុងបានប្រាប់តាមទូរស័ព្ទថាបញ្ហាខាងលើនេះគឺលោកមិនពាក់ព័ន្ធជ្រៅទេ គឺជាការពាក់ព័ន្ធជាមួយក្រសួងវិញទេ ត្រូវសួរទៅខាងក្រសួងវិញ ៕
លោក ជា ដា មេបញ្ជាការអ ហក្រុង