0

សង្សារ​១​គូ​និង​ថ្នាំញៀន ម៉ា​ទឹកកក ២​ថង់​តូច អាវុធហត្ថ​បញ្ជូនទៅ​តុលាកា​រ

សង្សារ​១​គូ​និង​ថ្នាំញៀន ម៉ា​ទឹកកក ២​ថង់​តូច អាវុធហត្ថ​បញ្ជូនទៅ​តុលាកា​រ

​បាត់ដំបង ៖ ជនសង្ស័យ សង្សារ​១​គូ​និង​ថ្នាំញៀន ម៉ា​ទឹកកក ២​ថង់​តូច​និង​សម្ភារៈ​មួយចំនួនទៀត ត្រូវ អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាកា​រ ​កាល​រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ។​

​សង្សារ​១​គូ​នេះ​កម្លាំង អាវុធហត្ថ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ទី​៣១​ខែ​សីហា ឆ្នាំ ២០១៤​នៅ​ចំណុច​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ចំការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​

​លោក ហេង សេងហុង នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាត់ដំបង​បានអោយដឹង​ថា​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន មាន​ទី​១-​ឈ្មោះ លី ប៉ាត្តា​រី ហៅ ទ្រី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ រស់នៅ​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង (​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ​) ទី​២-​ឈ្មោះ គួន ធូ ភេ​ស្រី អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់​(​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ជា​គូរ​សង្សារ​នឹង​គ្នា​)​។

លោក​បាន​បញ្ជាក់ថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​កងរាជអាវុធហត្ថ​បាន​ទទួល​ដីកា​បញ្ជា ឲ្យ​នាំខ្លួន​ពី​តុលា ការ​ខេត្ត​ពីបទ ជួញដូរ​គ្រឿងញៀន​កន្ល​ង​មក លុះ​ដល់​កម្លាំង​អនុវត្ត ក៏​បាន​ឃើញ​ជនសង្ស័យ​ទាំង ២​នាក់ កំពុង​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ក្នុង​បទល្មើស​ជាក់ស្តែង ក៏ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​តែ​ម្តង និង រឹបអូស​បាន​ថ្នាំញៀន​ម៉ា​ទឹកកក ២ ថង់​តូច​មាន​ទម្ងន់ ០.៣៩​ក្រាម ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​២០​គ្រឿង ប្រាក់​ខ្មែរ ៤០​ម៉ឺន​រៀល ប្រាក់​ថៃ ៤០០ បាត ប្រាក់​ដុល្លារ​ចំនួន ៣១០​ដុល្លារ និង សម្ភារៈ​វេច​ខ្ចប់ និង​ប្រើប្រាស់ គ្រឿងញៀន​មួយចំនួនទៀត នាំ ។ មន្ត្រី​ការិយាល័យ​ជំនាញ បាន​កសាង សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ដែល​រឹបអូស​បាន​ទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៤​នេះ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕

 

2014_09_03 (2)

Filed in: គ្រឿងញៀន, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment