0

​ឯកឧត្តម សេង ផល្លី ត្រូវបាន​ប្រកាស តែងតាំង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រតនមណ្ឌល

​ឯកឧត្តម សេង ផល្លី ត្រូវបាន​ប្រកាស តែងតាំង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​រតនមណ្ឌល

​ខេត្ត​បាត់ដំបង​៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​ក្រុម ការងារ​ចុះ​ជួយ​ខេត្ត​បាត់បង​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ប្រកាស​ តែងតាំង​ឯកឧត្តម សេង ផល្លី ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​រតនមណ្ឌល និង​ក៏​ប្រកាស​អនុប្រធាន ក្រុមការងារ​ចុះ​ជួយ​ឃុំ​ទាំង​៥​និង​ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃទី​៣០​ខែ​សីហា​ឆ្នាំ​២០១៤​នៅ​គណបក្ស​ប្រជាជន​ កម្ពុជា​ស្រុក​រតនៈមណ្ឌល​។​

​បន្ទាប់ពី​លោក​សឿ​ម​ប៊ុន​រិទ្ធិ​ប្រធាន ​គណៈ​ចាត់តាំងប​ក្ស​ខេត្តបាត់ដំបង​ឡើង​អាន​សេចក្តីប្រកាស​តែងតាំង​និង​លោក ថាត់ ណា​រុន អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ស្រុក​ឡើងរាយការណ៍​រួចមក​។​

​ ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អនុ ប្រធាន​ទី​១​ក្រុម ការងារ​ចុះ​ជួយ​ខេត្ត​បាត់បង បាន​ប្រគល់​លិខិត​តែងតាំង​អោយ​ឯកឧត្តម សេង ផល្លី ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​រតនមណ្ឌល​។​

​ឯកឧត្តម​ឧបនាយក រដ្ឋមន្ត្រី កែ​គឹមយ៉ាន ឱ្យដឹងថា​៖ សកម្មភាព​អ្វី​ដែល​មន្ត្រីរាជការ​ធ្វើ​ខុសឆ្គង ទៅ​លើ​ប្រជាពលរដ្ឋ​កន្លងមក​គឺ​នៅពេល​នេះ​ត្រូវតែ​កែ​ខ្លួន​ឱ្យបាន​ល្អ​ ឡើងវិញ​ដោយ​ទុក​ឱកាស​ឆ្លុះកញ្ចក់​ដុះ​ក្រ​អែល​ខ្លួនឯង និង​ខិតខំ​ធ្វើ​អំពើ​ល្អ​ហើយ​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ពិតប្រាកដ​។ ដើម្បី​ដណ្តើមយក​ប្រជាប្រិយភាព ក្នុង​ការផ្តល់​ជំនឿ​ទុកចិត្ត របស់​ប្រជាពលរដ្ឋ​មកលើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​វិញ​។​ ជាពិសេស​ក្នុង​ការត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសរើស​ តំណាងរាស្ត្រ សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខ​ឱ្យ​ទទួលបាន​ជោគជ័យ​។​

​ ឯកឧត្ត​ឧបនាយករ​ដ្ឋ​មន្ត្រីក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ឱ្យ​ ខិតខំ​ដោះស្រាយ​បញ្ហា ប្រឈម​ទាំងឡាយ​ដើម្បី​បញ្ចៀស​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដូ​ជា ​បញ្ហា​ទំនាស់​ដីធ្លី បញ្ហា​ទឹក និង​បញ្ហា​ប្រឈម​មួយចំនួន​ទៀត​ផង​ដែរ ។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏បាន ណែនាំ​ដល់​ក្រុមការងារ​ចុះ​ជួយ​ស្រុក​រតនមណ្ឌល​ទើបតែ​តែងតាំង​នៅ​ពេល​នេះ ជាង​៤០០​នាក់ ត្រូវតែ​ខិត ខំ​សហការ​គ្នា​បង្កើន​ស្នាដៃ​ធ្វើ​កិច្ច​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុងនោះ ចៀសវាង​កុំឱ្យ​កើតឡើង​មាន​គ្នា​ច្រើន​ធ្វើឱ្យ​អន្សម​ខ្លោច ។​

​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​កោតសរសើរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ ស្រុក​រតនមណ្ឌល កាលពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កន្លងទៅ គឺ​មាន​សម្លេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​រហូត​ជាប់​ចំណាត់ ថ្នាក់​លេខ ៣ ក្នុង​ចំណោម​ស្រុក​ក្រុង​ទូទាំង​ខេត្ត​បាត់ដំបង​នេះ មានន័យ​ថា ការដឹកនាំ​របស់​ក្រុមការងារ​និង​អាជ្ញាធរ​គ្រប់​ជាន់ ថ្នាក់​បាន​បំរើ​ផលប្រយោជន៍​ពិតប្រាកដ ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ មាន​ជំនឿ​ទុកចិត្ត​បោះ ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ៕​

 

 

DCIM100MEDIA DCIM100MEDIA 2014_09_01c (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment