0

តំណាង​ប្រជាពលរដ្ឋ ៧៥ គ្រួសារ រស់នៅ​យូរ​ហើយ​គ្មាន​ប័ណ្ណកម្មសិទ្ធិ តវ៉ា​សុំអោយ​លោក ច័ន្ទ សុផល អភិបាលខេត្ត​ជួយ​អន្តរាគមន៍​

តំណាង​ប្រជាពលរដ្ឋ ៧៥ គ្រួសារ រស់នៅ​យូរ​ហើយ​គ្មាន​ប័ណ្ណកម្មសិទ្ធិ តវ៉ា​សុំអោយ​លោក ច័ន្ទ សុផល អភិបាលខេត្ត​ជួយ​អន្តរាគមន៍​

បាត់ដំបង ៖ តំណាង​ប្រជាពលរដ្ឋ ៣៨ គ្រួសារ ចំណោម ៧៥ គ្រួសារ រស់នៅ​លើ​ដី​ជុំវិញ​ផ្សារ​ចាស់​យូរហើយ គ្មាន​ប័ណ្ណកម្មសិទ្ធិ​តវ៉ា​សុំអោយ​លោក ច័ន្ទ សុផល អភិបាលខេត្ត​ជួយ​អន្តរាគមន៍ ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​សួន​នាគ​បាញ់​ទឹក​ក្រុង​បាត់ដំបង ។​

​លោកស្រី ហម កឹម អាយុ​៦៥​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​បានអោយដឹងថា លំនៅដ្ឋាន​ប្រជាពលរដ្ឋ​៧៥​គ្រួសារ នៅ​ជុំវិញ​ផ្សារ​ចាស់​ថ្មគោល ក្នុង​ភូមិ​ថ្មគោល និង​ភូមិ​គោក​ត្រប់​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល ។ ពួកគាត់​បាន​សង់ផ្ទះ​រស់នៅ តាំងពី​ឆ្នាំ​១៩៨៤ មាន​សំបុត្រ​ប័ណ្ណ​ភូមិ​ឃុំ​ត្រឹមត្រូវ ។ លុះ​ខែមករា ឆ្នាំ​២០០៧ ផ្សារ​ថ្មគោល​ចាស់​បាន​រុះរើ យក​ទៅ​សាងសង់​កន្លែង​ថ្មី ហើយ​ខាង​រដ្ឋអំណាច​ខេត្ត​បាន​យក​ដី​ផ្សារ​ចាស់ និង​យក​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ធ្វើជា​កម្មសិទ្ធិ (​មិនដឹង​យក​ផ្ទាល់ខ្លួន ឬ​ដើម្បី​រដ្ឋ​) ដោយ​មិន​ទទួលស្គាល់​ប័ណ្ណ​កម្មសិទ្ធិ ប្រជាពលរដ្ឋ​ចេញ​ដោយ​អជ្ញាធរ​ឃុំ ។ ក្រោយ​មក​ប្រជាពលរដ្ឋ​តស៊ូ​មតិ​ទាមទា រហូតដល់​ខែ​៦ ឆ្នាំ​២០១២ ទើប​លោក សម ណេង អភិបាល​ស្រុក​ថ្មគោល​ចេញ​សាលា​ប័ត្រ​ទទួលស្គាល់ ។​

​ប៉ុន្តែ​តាំងពី​ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១​ខែ​កញ្ញា​ឆ្នាំ​២០១៤ មិនទាន់​មាន​មន្ត្រី​សុរិយោដី​ចុះទៅ​វាស់វែង ឬ​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​អោយ​នៅឡើយ​ទេ ទើប​ប្រជាពលរដ្ឋ​ឡើង​មក​ខេត្ត​តវ៉ា សុំអោយ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ទើប​ឡើង​ថ្មី​ជួយ​អន្តរាគមន៍​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​របស់​ពួកគាត់​ផង ។​

​លោក សម ណេង អភិបាល​ស្រុក​ថ្មគោល​បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​៧៥​គ្រួសារ​នៅ​ជុំវិញ​ផ្សារ​ចាស់​ជា​ដី​អនុប្រយោគ​ប៉ះពាល់​ដី​រដ្ឋ តែ​ទោះជា​យ៉ាងណា ក៏​រូបលោក​បាន​ព្យាយាម​សុំ​គោលការណ៍​ថ្នាក់លើ​ដោះស្រាយ​ជូន​ពួកគាត់​ដែរ តែ​ថ្នាក់លើ​មិនទាន់​ដាក់​សេចក្តីសម្រេច​យ៉ាងណា​នោះទេ ។​

​ពាក់ព័ន្ធ​ករណី​នេះ មន្ត្រី​សាលាខេត្ត​បាត់ដំបង​បាន​អោយ​តំណាង​ប្រជាពលរដ្ឋ​ចំន​នួន​៥​នាក់​មាន​ឈ្មោះ មាស វណ្ណា​រ៉េត ឈ្មោះ ជុំ លឹម ឈ្មោះ ហម កឹម ឈ្មោះ ជេ​ត វណ្ណ​ថា ឈ្មោះ ប៉ាង ហេង ចូល​ក្នុង​សាលាខេត្ត ជួប​ពិភាក្សា​រក​ដំណោះស្រាយ ។​

​នៅ​ម៉ោង​ជាង​១២​ថ្ងៃត្រង់ តំណាង​ប្រជាពលរដ្ឋ​បាន​ចេញ​ពី​សាលាខេត្ត​មក​វិញ​អោយ​ដឹងថា​ក្នុងការ​សំណូមពរ​រក​ដំណោះស្រាយ​លោក សឿ​ម ប៊ុន​រិទ្ធិ នាយក​ទីចាត់ការ​សាលាខេត្ត​បាន​សន្យា និង​ធ្វើ​របាយការណ៍​ជូន​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សុំ​គោលការណ៍​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៥ គ្រួសារ​នេះ ហើយ​សូមអោយ​ប្រជាពលរដ្ឋ​វិល​ត្រឡប់​ទៅផ្ទះ​វិញ រង់ចាំ​ស្តាប់​លទ្ធផល​រយៈពេល ១ សប្តាហ៍​ទៀត ៕

 

DCIM100MEDIA DCIM100MEDIA

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment