ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអ.ហ.ឃាត់ស្រីជនជាតិថៃម្នាក់ដកហូតថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន១គ្រាប់និង ទឹកកក ២ថងតូច ស្មើរនិង០,៦៤ក្រាម និងសម្ភារៈប្រើប្រាស់មួយចំនួនកសាងសំណុំរឿងពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់បញ្ជូនទៅតុលាកានៅពញរឹកថ្ងៃទី២៩ខែសីហាឆ្នាំ២០១៤ចាត់ការតាមនិតិវិធី។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤នៅចំណុច បរិវេណកាស៊ីណូព្រីនសេស ស្ថិតភូមិក្បាសស្ពាន១ សង្កាត់-ក្រុងប៉ោប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក ឱ បូរិន មេបញ្ជាការអ ហខេត្តបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះថា ក្រោយពីបានទទួលព័ត៌មានពីកម្លាំងសម្ងាត់ថា មានជនជាតិថៃម្នាក់ជាមនុស្សស្រីបានរក្សាទុក និងសេពគ្រឿងញៀន លោកក៏បានបញ្ជាកម្លាំងមូលដ្ឋានអ ហក្រុងប៉ោយប៉ែត បានចុះទៅបង្ក្រាបភ្លាមៗ តែម្តង និងបានឃាត់ស្រីសង្ស័យម្នាក់មានឈ្មោះ សាក់វ៉ាន់រ៉ាត់ សែនសាណត់សិត ហៅបូដែង ភេទស្រី អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងកាស៊ីណូព្រីនសេស ស្ថិតនៅភូមិកើតហេតុ ត្រូវបានកម្លាំងអ ហ ឃាត់ខ្លួន និងដកហូតបានវត្ថុតាងជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ចំនួន១គ្រាប់ មេតំហ្វេតាមីន ទឹកកក ចំនួន២ថងតូច ស្មើរនិង០,៦៤ក្រាម និងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀន រួមទាំងកាបូបស្ពាយ១ ។
ក្រោយពីឃាត់ខ្លួនស្រីសង្ស័យជនជាតិថៃម្នាក់ខាងលើនេះបានសារភាពចំពោះមុខសមត្ថកិច្ចថាគ្រឿងញៀន ទាំងអស់នេះគឺជារបស់គេពិតមែន គេបានទិញពីគេ ដើម្បីយកមកប្រើប្រាស់ខ្លួនឯង ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាងសំណំរឿងបញ្ជូនទៅស្រីសង្ស័យខាងលើ ទៅកាន់ទីបញ្ជាការអ ហខេត្តដើម្បីចាត់ការទៅតាមច្បាប់ ៕