បាត់ដំបង ៖ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងដឹកនាំមន្ត្រីរាជការនិមន្តរូបសំណាក់យាយទេពគង់នៅរង្វង់មូលផ្លូវជាតិលេខ៥ដើម្បីជាម្លប់និងសេចក្តីសុខមនុស្សគ្រប់រូ កាលម៉ោង១៦និង៣០នាទី រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅភូមិអណ្តូងចេញសង្កាត់អូរចារក្រុងបាត់ដំបង។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានអោយដឹងថា រូបសំណាក់យាយទេពបាននិមន្តមកដាក់តាំងសំរាប់អោយគោរពបូជា និងសុំសេចក្តីសុខសប្បាយ ។ កន្លែងរូបសំណាក់នេះ ត្រូវរៀបចំអោយបានល្អជាពិសេសមានផ្លូវឡើងទៅដុតធូបថ្វាយបង្គុំនិងកន្លែងដាក់ដង្វាយផងដែរ ។ នៅរសៀលថ្ងៃនេះ មានភ្លៀងធ្លាក់ផ្ទៃមេឃស្រទុំត្រជាក់ល្អ រូបសំណាក់យាយទេពមិនទាន់ជ្រើសរើសរកថ្ងៃក្រុងពាលីទេ ។
លោកអភិបាលក៏បានសូមអោយសមត្ថកិច្ចនិងអជ្ញាធរមូលដ្ឋានជួយថែទាំរូបសំណាក់យាយទេពអោយបានល្អផង ៕