ខេត្តកំពត ៖ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្តកំពត បានចុះបង្ក្រាបទីតាំងជល់មាន់លួចលាក់មួយកន្លែង នៅចំណុច ក្នុងដីភូមិទួលសុវត្ថិភាពមួយ ស្ថិតក្នុងភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ដោយបង្ក្រាបបានវត្ថុតាងមួយចំនួន ។
តាមការឲ្យដឹងពីនគរបាល បានឲ្យដឹងថា ឣ្នកញៀនល្បែង បានប្រព្រឹត្តល្បែងជាក់ស្តែង រួមមាន ល្បែងប្រភេទបៀរ ឣាប៉ោង យូគី និងជល់មាន់ បានកើតឡើង ជាយូរយារមកហើយ ប៉ុន្តែសមត្ថកិច្ច ពិបាកក្នុងការបង្ក្រាប ដោយសារភូមិសាស្ត្រ មិនសូវឣំណោយផល។
ក្នុងការបង្ក្រាបនេះ ចំពោះអ្នកលេង ល្បែង ប្រុស-ស្រី រាប់រយនាក់ បានរត់ចែកជើងគ្នា ពិបាកបង្ក្រាប ។ ប៉ុន្តែ សមត្ថកិច្ចបានរឹបឣូសម៉ូតូគ្រប់ប្រភេទ បានចំនួន ៣១ គ្រឿង ព្រមទាំងដកហូតវត្ថុតាង មួយចំនួនផងដែរ ៕