0

ក្រោយ​ភ្លៀង​មួយ​មេ​ធំ សង្កាត់​មួយចំនួន ក្នុង​ខណ្ឌមានជ័យ រង​ការលិចលង់

ភ្នំពេញ ៖ ក្រោយ​ភ្លៀង​មួយ​មេ​ធំ នា​យប់មិញ​ថ្ងៃទី១៧ខែកញ្ញា រហូតមកទល់​ម៉ោង​ប្រមាណ១១៖៣០នាទី ថ្ងៃទី១៨ ខែកញ្ញា​នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រស់នៅ​សង្កាត់​បឹងទំពុន និង​សង្កាត់​ចាក់អង្រែ​ក្រោម សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ បាន​ដេក​ត្រាំ​ទឹក​មួយ​យប់ ខណៈដែល​គេ​មើលឃើញថា ស្ថាន​នី​យ៍​បូមទឹក​ហាក់ ដូចជា​មិន​ដំណើរ។

បើតាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ដែល​រង​ការលិចលង់ បាន​ឲ្យ​ដឹងថា រហូតមកទល់​ថ្ងៃនេះ វេលា​ម៉ោងជាង ១២ថ្ងៃ​ត្រង់នេះ ទៅហើយ ផ្ទះ​របស់​ពួកគាត់​នៅតែ​លិចលង់ ដោយសារ​ទឹកភ្លៀង​កាលពី​យប់មិញ ដែល​ភាគច្រើន​នៅ​ម្តុំ ប្រឡាយ​បឹងត្របែក ម្ដុំ​ចាក់អង្រែ​ក្រោម និង​ម្តុំ​បឹងទំពន់​តែម្តង។

ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​ចោទ​ជា​សំណួរ​ថា តើ​ស្ថាន​នី​យ៍​បូមទឹក​បឹងត្របែក និង​ស្ថាន​នី​យ៍​បូមទឹក​បឹងទំពន់​ដំណើរការ​ឬ​អត់ បានជា​រហូតមកទល់​ពេលនេះ​ហើយ ការលិចលង់​នៅតែ​មិនទាន់​ស្រក​ទៀត។

ហើយ​ម្យ៉ាងទៀត​អាច​ប្រហែល​មកពី ទីតាំង​មួយចំនួន​ត្រូវបាន គេ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ចាក់ដី​លប់​បឹង ក៏​ថា​បាន។ ជាមួយគ្នា​នោះដែរ បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រង់​ការប៉ះពាល់ សូម​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មេត្តា ជួយ​អន្តរា​គម​ធ្វើយ៉ាងណា បូ​ប​ទឹក​រំដោះ​ទៅ​កន្លែង​ផ្សេង ឲ្យ​បាន​ឆាប់រ​ហ័យ​ផង។

#ពាក់ព័ន្ធការលិចលង់ទឹកនេះ  ប្រជាពលរដ្ឋ​ខ្លះ​បាន​ឲ្យ​ដឹងថា មកពី​កន្លែង​បឹង​ខ្លះ​នៅ​ខណ្ឌមានជ័យ​ត្រូវបាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ឈ្មួញ​ចាក់ដី​លុប ធ្វើជា​សំណង់​រឹងមាំ ហើយ​បញ្ហា​នេះ​សំណង់​នេះ ត្រូវបាន​មន្ត្រី សាលាខណ្ឌ​មានជ័យ​លួច​ទម្លាយ​ថា គឺ​នាយក​រដ្ឋបាល​សាលាខណ្ឌ ដែលជា​អតីត​ប្រធាន​ផ្សារ​ច្បារអំពៅ ហួយ វីរៈ ជា​អ្នកដើរ​កាង៕

f

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!