0

កម្លាំង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​បាន២ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន១៥នាក់

បន្ទាយមានជ័យ៖ កម្លាំង​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ​បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​បាន២ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន១៥នាក់​ក្នុងនោះ​មាន​ស្រី២នាក់ ដែលមាន៩នាក់​ជា​អ្នកជួញដូរ​គ្រឿងញៀន​ត្រូវបាន​បញ្ចូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ កាលពី​ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ្២០១៦។
ករណី​ទី១៖ លោក​វរៈសេនីយ៍ឯក ស ប៊ុន​សឿង ម​ញ្ជា​កា​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់ថា៖ នៅ​ម៉ោង ១១យប់ ថ្ងៃទី ១៤ខែកញ្ញា ឆ្នាំ្២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ជា​អ្នកប្រើប្រាស់ នៅ​ចំនុច សណ្ឋាគារ​សន្តិភាព ស្ថិតនៅ​ក្រុង​សិរីសោភ័ណ។
លោក​បាន​បន្តទៀតថា៖ ចាប់ពី​ម៉ោង៥ដល់៨យប់​ថ្ងៃទី ១៥ខែកញ្ញា ឆ្នាំ្២០១៦ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​គ្នា​បាន​ចំនួន១១នាក់ ដែលមាន​ស្រី១នាក់ ក្នុងចំណោម​ជនសង្ស័យ៦នាក់ បាន​រឹបអូស​បាន​គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ខេ​ទឹកកក)បាន​ចំនួន៥កូន​ថង់​ស្មើ​និង២.៤៧ក្រាម ដែល​ស្ថិតនៅ​ភូមិសាស្ត្រ​ស្រុក​មង្គល​បូរី។
ក្នុងនោះ​មាន​ជនសង្ស័យ៧នាក់ ដែល​ជួញដូរ​គ្រឿងញៀន ១.ឈ្មោះ ណ​យ យូ​ណាន់ ភេទ​ប្រុស អាយុ ១៩ឆ្នាំ ២. ឈ្មោះ ណ​យ រី​ណូ​ភេទ​ប្រុស អាយុ ២១ឆ្នាំ ៣.ឈ្មោះ រុណ ចំណាប់ ភេទ​ប្រុស អាយុ ២២ឆ្នាំ ៤.ឈ្មោះ រួម ចាន់​ជី​វ័​ន្ត ភេទ​ប្រុស អាយុ១៩ឆ្នាំ ៥.ឈ្មោះ ឆ្លែម សុ​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ១៩ឆ្នាំ ៦.ឈ្មោះ ឈឿន សាវុធ ភេទ​ប្រុស អាយុ ២០ឆ្នាំ ៧.ឈ្មោះ​ហុក ផ្ល​យ ភេទ​ប្រុស អាយុ២១ឆ្នាំ ជនសង្ស័យ​ទាំង៧នាក់​នេះ​រស់នៅ​ស្រុក​មង្គល​បូរី។
ករណី​ទី២៖ លោក​វរៈសេនីយ៍ឯក ចាប សុ​ផា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា៖ នៅ​ម៉ោង ១និង២០នាទី​ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុង​ភូមិសាស្ត្រ​ក្រុង​សិរីសោភ័ណ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​នគរបាល​ក្រុង​សិរីសោភ័ណ បាន​បង្ក្រាប​គ្រឿងញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿង២នាក់ ១.ឈ្មោះ ចាន់ ដា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២០ឆ្នាំ ២. ឈ្មោះ ម៉ុ​ន គឹម​សេង ភេទ​ស្រី អាយុ ២២ឆ្នាំ និង​រឹម​អូស​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន(ខេ​ទឹកកក)ចំនួន២ថង់​តូច ស្មើ​និង ២.៤៤៕

Capture

Filed in: គ្រឿងញៀន, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!