ប៉ៃលិន ៖ ក្រុមហ៊ុនកាស៊ីណូប៉ៃលិនហ្លាមិងហ្គូ(Pailin Flamingo) បានចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៣០០គ្រួសារនៅឃុំស្ទឹងកាច់ និងធ្វើបុណ្យរាប់បាត្រព្រះអង្ឈចំនួន១០០អង្គ(ព្រះខ្មែរ៥០អង្គ ព្រះសង្ឈថៃ៥០អង្គ)ផងដែរ ។ ការចែកអំណោយនិងពិធីបុណ្យរាប់បាត្រព្រះសង្ឈនេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៤ នៅក្នុងបរិវេណមុខក្រុមហ៊ុនកាស៊ីណូប៉ៃលិនហ្លាមិងហ្គូ(Pailin Flamingo) ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក កង ថេង មេឃុំស្ទឹងកាច់បានឲ្យដឹងថាប្រជាពលរដ្ឋដែលទទួលអំណោយមានចំនួន ៣០០គ្រួសារមកពីភូមិចំនួន១២ភូមិក្នុងឃុំស្ទឹងកាច់ ចំនែកពិធីរាប់បាត្រព្រះសង្ឈមានចំនួន១០០ អង្គ(ក្នុងនោះមានព្រះសង្ឈខ្មែរចំនួន៥០អង្គ ព្រះសង្ឈថៃចំនួន៥០អង្គ)។
លោក សៅ សេង ប្រធានគ្រប់គ្រងក្រុមហ៊ុនកាស៊ីណូប៉ៃលិនហ្លាមិងហ្គូ((Pailin Flamingo) បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៣០០គ្រួសារគឺក្នុងមួយគ្រួសារទទួលបានអង្ក៨គីឡូក្រាម មី ត្រីខ ទឹកស៊ីអីវ និងថវិការចំនួន៤ម៉ឺនរៀល។ចំពោះពិធីបុណ្យរាប់មានព្រះសង្ឈចំនួន១០០អង្គ(ព្រះសង្ឃខ្មែរ៥០អង្គព្រះសង្ឈថៃ៥០ អង្គ) ដោយមានប្រជាពលរដ្ឋខ្មែរ-ថៃជាច្រើននាក់ចូលរួមរាប់បាត្រផងដែរ ។
ប្រជាពលរដ្ឋដែលទទួលបានអំណោយបានថ្លែងអំរគុណចំពោះម្ចាស់ក្រុមហ៊ុនកាស៊ីណូប៉ៃលិន ហ្វាមិងហ្គូ(Pailin Flamingo)ដែលបានចែកអំណោយជូនពួកគាត់ និងសូមឲ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មរបស់ខ្លួន៕