មណ្ឌលគិរីៈ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានច្បាប់ផ្តើមពង្រឹងយុទ្ធនាការ ស្តីពីការចុះបង្ក្រាបទប់ស្កាត់សិប្បកម្មកែឆ្នៃឈើអត់ច្បាប់ទូទាំង ខេត្តមណ្ឌលគិរីពី នៅថ្ងៃទី១១ ខែសីហាឆ្នាំ២០១៤នេះ តទៅ ដើម្បីអោយម្ចាស់ សិប្បកម្ម ទាំងអស់ទូទាំខេត្តអារ.កទៅរកច្បាប់អនុញ្ញតិត្រឹមត្រូវ។ ប្រតិបត្តិការខាងលើនេះមានវត្តមាន លោក អ៊ុង សំអាត អនុប្រធានរដ្ឋបាលព្រៃឈើសហការជាមួយខណ្ឌ័ ផ្នែក សង្កាត់ សមត្ថកិច្ចចំរុះ ដឹកនាំដោយលោក សោ វុទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ប៉ុន្តែមហាជននៅតែរងចាំមើលទាំងអស់គ្នាថា តើចំណាត់ ការខាងលើនេះមានប្រសិទ្ធភាពឬយ៉ាងណា ?
លោក កែប កត់ នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី នៅក្នុងយុទ្ធនាការនោះអោយដឹងថា ការធ្វើបែបនេះគឺសំដៅទៅការពង្រឹងនិងណែនាំដល់ម្ចាស់ទីតាំង សិប្បកម្មគ្មានច្បាប់អោយ ពួកគាត់ងាកទៅរកច្បាប់ អនុញ្ញតអោយបានត្រឹមត្រូវ។ ហើយការចុះទប់ស្កាត់និងបង្ក្រាប នេះគឺត្រូវចុះអនុវត្តនៅទីតាំងក្នុងខេត្តរហូតដល់ទូទាំងខេត្ត មណ្ឌលគិរី។ ជាលទ្ធផលខាងលើនោះជំនាញកំពុងធ្វើការប្រមូលឈើគ្រប់ប្រភេទដែលមាន នៅក្នុងទីតាំងខុសច្បាប់ ទាំងនោះ ព្រមទាំងសម្ភារៈផ្សេងៗផងដេរដើម្បីយកមករក្សាទុកនៅខណ្ឌ័រដ្ឋបាល ព្រៃឈើ ចាត់ការតាមផ្លូវច្បាប់។
លោកនាយខណ្ឌ័ពុំទាន់ប្រាប់អោយដឹងពីចំនួននិងទូរលេខពិតប្រាកដនៅឡើយទេ ដោយយុទ្ធនាការពុំទាន់បានចប់សព្វគ្រប់ ៕