0

រដ្ឋបាល​ព្រៃឈើ​បិទ​ភ្នែក​អោយ​ឈ្មួញ​ដឹកឈើ​តាម​រទេះ​ទៅមក​ក្នុង​ក្រុង​បាត់ដំបង​មិន​បង្ក្រាប​

រដ្ឋបាល​ព្រៃឈើ​បិទ​ភ្នែក​អោយ​ឈ្មួញ​ដឹកឈើ​តាម​រទេះ​ទៅមក​ក្នុង​ក្រុង​បាត់ដំបង​មិន​បង្ក្រាប​

បាត់ដំបង ​ ៖​ឈើប្រណិត​ជាច្រើន​ប្រភេទ ​ឈ្មួញ​បាន​ដឹក​តាម​រទេះ ​ពាសពេញ​ក្រុង​យក​ទៅ​ជ្រៀក​តាម​រោង​ម៉ាស៊ីន ​អា​ឈើ​ កូន​តា​សៀ ​នៅ​ភូមិ​ចំការ​សំរោង ​ ១​សង្កាត់​ចំការ​សំរោង ​ក្នុងនោះ​មានឈ្មោះ​ ង៉ោ​ល ​នៅ​ភូមិ​សូ​ភី​១​សង្កាត់​រតនៈ ​និង​ឈ្មោះ​ ចាន់​នៅ​ភូមិ​សង្កាត់​ព្រែក​ព្រះស្តេច​ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​បិត​ភ្នែក​មិន​បង្ក្រាប​ ព្រោះ​ទុកជា​ឆ្នាំងបាយ​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៨​ខែ​សីហា​ឆ្នាំ​២០១៤​។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹង​ថា​ឈ្មោះ​ង៉ោ​ល​នៅ​ភូមិ​សូ​ភី​១​សង្កាត់​រតនៈ​និង​ឈ្មោះ​ចាន់​នៅ​ភូមិ​សង្កាត់​ព្រែក​ព្រះស្តេច​ទាំង​២​នាក់​ជា​ជនជាតិ​វៀតណាម​និយាយ​ខ្មែរ​មិន​ច្បាស់​បាន​បើក​សិប្បកម្ម​បាន​អះអាង​ថា​រត់​ការ​ធ្វើ​ច្បាប់​អស់​ជិត​២០០០​ដុល្លា​។​ពួកគេ​បាន​បង់ប្រាក់​អោយ​មេព្រៃ​ថែមទៀត​ក្នុង​១​ខែៗ​ដោយ​មិន​មាន​សំបុត្រស្នាម​អ្វី​នោះទេ​។​

​ចំពោះ​ប្រជាពលរដ្ឋ​ដឹកឈើ​រុះរើ​ផ្ទះ​ចាស់​ឬ​ទូរ​គ្រែ​១​គ្រឿង​ក៏​សមត្ថកិច្ច​មេព្រៃ​កាក់​ស្ទាក់​សួរនាំ​រក​ច្បាប់​ទំលាប់​ដែរ​ដើម្បី​កុះ​រុះ​រក​ប្រាក់​ប៉ុន្តែ​ពេល​ឈ្មួញ​ដឹកឈើ​កាត់​ក្រុង​ដូចជា​ឈ្មោះ​ង៉ោ​ល​និង​ឈ្មោះ​ចាន់​ជា​ជនជាតិ​វៀតណាម​នេះ​បែរ​ជា​មេព្រៃ​បិត​ភ្នែក​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​ទៅវិញ​។​ចំពោះ​រោង​ម៉ាស៊ីន​អា​ឈើ​កូន​តា​សៀ​នៅ​ភូមិ​ចំការ​សំរោង​១​វិញ​សំបូរ​ឈើ​ធំៗ​និង​ឈើប្រណិត​ដែល​ឈ្មួញ​ដឹកយក​ទៅ​ជ្រៀក​យ៉ាងច្រើន​ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​ជំនាញ​ចុះទៅពិនិត្យ​មើល​ឡើយ​ព្រោះ​បង់​ខែ​អស់ហើយ​។​ម្យ៉ាងទៀត​ផ្លូវលំ​ក្នុងភូមិ​បាន​ស្រុត​ខូច​ដក់​ទឹក​ដោយសារ​ការដឹកជញ្ជូន​ឈើ​ធំៗ​នេះ​។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន​ទូរស័ព្ទ​ចូល​ទូរស័ព្ទ លោក ម៉ៅ លាប​ផេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាត់់ដំបង​មាន​មនុស្ស​ប្រុស​លើក ហើយ​និយាយ​តប​វិញ​ថា មាន​ការ​អ្វី​និយាយ​មក​ចុះ ។ ពេល​អ្នកសារព័ត៌មាន​សួរថា លោក​មាន​ដឹង​ទេ មាន​រទេះ​ដឹកឈើ​កាត់​ក្រុង ? ពេលនោះ អ្នក​កាន់​ទូរស័ព្ទ​ថា ម្ចាស់​មិន​នៅ​ទុកចោល ចាំ​គាត់​មក​វិញ​ចាំ​ប្រាប់​អោយ​គាត់​ឆ្លើយតប ។ ការរង់ចាំ​មិន​មាន​ការឆ្លើយតប​វិញ​ទេ ៕

2014_08_10

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment