0

លោក កង ធឿន មេ​គយ​រដ្ឋាករ​ចល័ត​ប្រមូល​ពន្ធ​មិន​អស់ ពន្ធ​ខ្លះ​ទុកដាក់​ហោប៉ៅ​ខ្លួន មិន​បង់​ចូល​រដ្ឋ​ទេ​

លោក កង ធឿន មេ​គយ​រដ្ឋាករ​ចល័ត​ប្រមូល​ពន្ធ​មិន​អស់ ពន្ធ​ខ្លះ​ទុកដាក់​ហោប៉ៅ​ខ្លួន មិន​បង់​ចូល​រដ្ឋ​ទេ​

​បាត់ដំបង ៖ លោក កង ធឿន មេ​គយ​រដ្ឋាករ​ចល័ត​ប្រចាំ​ខេត្ត​បាត់ដំបង ប្រមូល​ពន្ធ​មិន​អស់ ពន្ធ​ខ្លះ​ទុកដាក់​ហោប៉ៅ​ខ្លួន​មិន​បង់​ចូល​រដ្ឋ​ទេ ដែល​ពន្ធ​ទាំងនោះ​យក​ពី​ឈ្មោះ​ចែ​ឡាង លោក ប៉ុល ស៊ីនួន លោក កុង ទ្រី ជាដើម និង​អ្នករកស៊ី​ដឹក​ទំនិញ​មកពី​ស្រុក​វៀតណាម បន្ត​ចូល​ខេត្ត​បាត់ដំបង​ជា​ដើម ។​

​តាម​ការ​អោយ​ដឹង​ពី​ឈ្មួញ​រកស៊ី​ថា​ទំនិញគេចពន្ធ​ឈ្មោះ​ចែ​ឡាង​មាន​គ្រឿង​អគ្គីសនី​និង​ប្រេង​ម៉ាស៊ីនរថយន្ត ។ ឈ្មោះ​កុង​ទ្រី​និង​ប៉ុល​ស៊ីនួន​មាន​ដឹកទំនិញ​គ្រឿង​រថយន្ត និង​គ្រឿង​បរិភោគ និង​ឈ្មោះ​ពេជ្រ​វណ្ណា​ដឹក​ស៊ីម៉ង់​ពី​ច្រក​ព្រំដែន​ប្រទេស​ថៃ​ចូលមក​ខេត្ត​បាត់ដំបង ។ នៅ​ឈ្មួញ​ផ្សេង​ទៀត​ដែល​មិន​ស្គាល់​ឈ្មោះ ។ នៅពេល​ដាច់​ខែ លោក ស្រ៊ុន ធឿន លោក សី ក្រុម​គយ​ចល័ត​នេះ ដើរ​ប្រមូល​ប្រាក់​តាម​ផ្ទះ ដែល​ផ្ទុក​ទំនិញ​គេច​ពន្ធ​ដូចជា​នៅ​ភូមិ​ទួល​តា​ឯក និង​សង្កាត់​ចំការ​សំរោង​ជាដើម ។​

​ចំពោះ​លោក កង ធឿន មេ​គយ​ចល័ត​តាម​ផ្លូវជាតិ​លេខ​៥ និង​លេខ​៥៧ អា ឬ​៥៧​បេ បាន​ទទួល​លាប​សក្ការៈ​ពី​ឈ្មួញ​ទាំងនេះ​រាល់​ខែ មិនតែប៉ុណ្ណោះ រថយន្ត​ដឹក​ផ្លែឈើ​បង់​ក៏​បាន​បង់​ខែ​ជូន​លោក​ដែរ​ហើយ​ការប្រមូល​ពន្ធ​ប្រចាំ​ខែ​នេះ គឺ​ទុក​ចិញ្ចឹម​ឆ្នាំងបាយ​មិន​បាន​បង់​ជូន​រដ្ឋ​ទេ ។​

​ពាក់ព័ន្ធ​នេះ លោក កង ធឿន អ្នកយក​ព័ត៌មាន​បាន​ព្យាយាម​ទូរស័ព្ទ​ធ្វើការ​ទំនាក់ទំនង​ជា​ច្រើន​ថ្ងៃ​តែ​មិន​ចូល​ឡើយ ៕

2014_08_10 (1)

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment