0

​ល្បែងស៊ីសង​ជល់​មាន់នៅ​ក្នុង​កាស៊ីណូ​ព្រែក​ចាក នៅជាប់​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត

​ល្បែងស៊ីសង​ជល់​មាន់នៅ​ក្នុង​កាស៊ីណូ​ព្រែក​ចាក នៅជាប់​ច្រកទ្វារ អន្តរជាតិ​ព្រែក​ចាក ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ជាប់​កាស៊ីណូ​ព្រែក​ចាក បាន​ប្រាប់​ឱ្យដឹងថា មាន​មន្ត្រីរាជការ​មកពី​ស្រុក​ឈូក អង្គរជ័យ ដងទង់ ជុំ​គី​រី ជាពិសេស​មកពី​ទី​រួម​ខេត្តកំពត​ទាំងអស់​បាន​ចូល​លេង​ល្បែង​ជល់​មាន់ ។ មាន​ការបើក​នៅ ក្នុង​កាស៊ីណូ​នេះ មិន​ឱ្យ​ខ្មែរ​ចូល​លេង​ល្បែង​នៅ​ក្នុង​កាស៊ីណូ ឱ្យតែ​ភ្ញៀវ​អន្តរជាតិ និង​ភ្ញៀវ​ទេសចរណ៍ និង​ភ្ញៀវ​បរទេស​ចូល​លេង​តែ​ប៉ុណ្ណោះ​ទេ ។

​តាម​ប្រភព​ព័ត៌មាន​បាន​សង្កេតឃើញ​ថា ភ្ញៀវ​ជាតិ​ចូល​លេង ល្បែង​ក្នុង​កាស៊ីណូ​នេះ បែរ​ជា​ឃើញ​មន្ត្រី រាជការ​មកពី​តាម​ស្រុក ក្រោម​ឱវាទ​ខេត្ត​កំពត មួយចំនួន​ចូល​លេង​ជា​ប្រចាំ​ផង​ដែរ ។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា ចាប់តាំងពី​បើក​កាស៊ីណូ ដូចជា មាន​ល្បែង​ជល់​មាន់​ផ្សេងៗ ឬ​នៅក្នុង​កន្លែង សង្វៀន​ជល់​មាន់​នោះ មានដូចជា បៀ អាប៉ោង និង​កន្ទុយលេខ នៅ​ក្នុង​កាស៊ីណូ​នេះ ទទួលភ្ញៀវ​ជាប្រចាំ ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ទៀតថា មន្ត្រីរាជការ​មិន​ត្រូវ​ចូល​ទៅ​ជល់​មាន់ដូចជា ត្រូវ​ថ្នាំ​សណ្តំ ម្ចាស់​កាស៊ីណូ​នេះ​អស់ ទៅហើយ ទោះបី​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​បញ្ជា​ទៅ​ក្នុង​ថ្នាក់ស្រុក​-​ខេត្ត ឱ្យតែ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ចូល​លេង​តែប៉ុណ្ណោះ ។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់ឱ្យដឹង​ថា បែរជា​ធ្វើ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ខេត្តកំពត ចូល​លេង​ល្បែង​នេះ​ទៅវិញ កំពុង​ង​ប់ង​ល់​ទៅ​លើ​ម្ចាស់​កាស៊ីណូ​ទៅហើយ បាន​ជា​មន្ត្រីរាជកា​រទាំ​ង​នេះ មិន​គិត​ថា ខ្លួន​ជា​មន្ត្រីរាជការ​នោះទេ ។ ខ្លាច​ម្ចាស់​កាស៊ីណូ​អត់​ភ្ញៀវ​ជាតិ​ចូល​លេង ឬ​មួយ​យ៉ាងណា ? បែរជា​ចូល​លេង​ខ្មែរ​គ្នា​ឯង​ទៅវិញ ។

​ប្រជាពលរដ្ឋ​បាន​ឃើញ តែ​ខ្មែរ​ចូល​លេង​តែ​ភ្ញៀវ​ជាតិ​តិច​ជា​ខ្មែរ​ទៅ​វិញ ៕

2014_08_06

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment