0

បុរស​សង្ស័យ​ពី​បទ​រួមភេទ​ជាមួយ​ក្មេងស្រី​អ​និតិ​ជន ខ្សែក្រវ៉ាត់​ចងក​សម្លាប់ខ្លួន ពេល​អ្នកយាម​ដេកលក់​

បុរស​សង្ស័យ​ពី​បទ​រួមភេទ​ជាមួយ​ក្មេងស្រី​អ​និតិ​ជន ខ្សែក្រវ៉ាត់​ចងក​សម្លាប់ខ្លួន ពេល​អ្នកយាម​ដេកលក់​

​បាត់ដំបង ៖ បុរស​សង្ស័យ​ជាប់​ពី​បទ​រួមភេទ​ជាមួយ​ក្មេ​ង​ស្រី​អ​និតិ​ជន ខ្សែក្រវ៉ាត់​ចងក​សម្លាប់ខ្លួន​ពេល​អ្នកយាម​ដេកលក់ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​សីហា ឆ្នាំ​២០១៤ នៅ​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន ស្នងការ​រដ្ឋា​ន​ខេត្ត​បាត់ដំបង ។​

​តាម​ប្រភព​សមត្ថកិច្ច​ថា ជនសង្ស័យ​ត្រូវ​នគរបាល​ស្រុក​រតនៈមណ្ឌល​ហៅ​មក​សាកសួរ ឃាត់ខ្លួន​កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០១៤ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនៈមណ្ឌល ហើយ​បញ្ជូន​ភ្លាម​មក​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន ។​

​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា បុរស​សង្ស័យ​ចងក សម្លាប់ខ្លួន មានឈ្មោះ កាន់ នឹម ហៅ ឆាង អាយុ ៣២ ឆ្នាំ របរ​រត់​តាក់ស៊ី​រស់នៅ​ភូមិ​នាង​លេម​ឃុំ​រស្មី​សង្ហាស្រុក​រតនៈមណ្ឌល​។​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​សចណ​អាយុ​១៤​ឆ្នាំ​ចេញពីផ្ទះ​ទៅ​រួមភេទ​ដោយ​មិន​ស្រប​ច្បាប់​កាលពី​ថ្ងៃ​ទី​២៧​ខែកក្កដា ឆ្នាំ​២០១៤​។​

​សាច់ញាតិ​ជនសង្ស័យ​ចងក​សម្លាប់ខ្លួន​បានអោយដឹងថា ជនសង្ស័យ​មាន​ប្រពន្ធ​៤​នាក់ និង​កូន​តូច​២​នាក់​ដោយ​ម្តាយ​បាន​រៀបការ​ប្រពន្ធ​អោយ​២​នាក់ និង​សែន​២​នាក់ រួច​មាន​កូនតូច​២​នាក់ ហើយ​ប្រពន្ធ​ទាំង​៤​នាក់​បាន​រត់​ចេញ​ផ្ទះ ទុក​អោយ​ជនសង្ស័យ​ក្លាយ​ជា​បុរស​ពោះម៉ាយ ។ ពេល​ជនសង្ស័យ​រត់​តាក់ស៊ី ពី​ស្រុក​រតនៈមណ្ឌល​ទៅ​ក្រុង​បាត់ដំបង ។ ពេលទំនេរ​ឈ្មោះ ឆាង ហួស​ទៅ​លេង​ផ្ទះ​បងប្អូន ក៏​ស្គាល់​ក្មេងស្រី​រងគ្រោះ បាន​ប្រហែល​១​ឆ្នាំ លុះ​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៤ ក្មេងស្រី​រងគ្រោះ​ដឹងថា ឪពុកចុង​នាង​ជិត​ចេញពី​មន្ទីរឃុំឃាំង​វិញ ហើយ​ភ័យខ្លាច​ឪពុក​ធ្វើបាប​ផង ក៏​ក្មេងស្រី​រងគ្រោះ​បាន​អោយ​ជនសង្ស័យ​ដឹក​មក​រួមរស់​ជាមួយ​គ្នា ។ ពេល​រួមរស់​រួម​រ័ក្ស​បាន​៦​ថ្ងៃ ម្តាយ​ក្មេងស្រី​ប្តឹង​អោយ​នគរបាល​ឃាត់ខ្លួន​តែម្តង ។​

​លោក សែម ឡាយ នគរបាល​យាម​បន្ទប់​ឃុំខ្លួន​បណ្តោះអាសន្ន​បាន​ប្រាប់​អោយដឹងថា ម៉ោង​ប្រហែល​ជាង​៣​យប់ លោក​ឮ​សម្លេង​ក្រេះ​ក្រុះ ដូច​សត្វ​ឆ្មា​កេះ​កន្ត្រក​រក​ចំណី មិន​ចាប់​អារម្មណ៍ ហើយក៏​មិន​បាន​ងើប​មើល​ដែរ ព្រោះ​យល់​ថា​សត្វ​ឆ្មា​វា​តែង​មក​រើកកាយ​រកត្រី​ស៊ី​ដូច​រាល់​យប់ ។ លុះ​ម៉ោង​៤​និង​៥០​នាទី​បៀត​ភ្លឺ ទើប​ខ្ញុំ​ងើប​មក​មើល​ក៏​ឃើញ​ជនសង្ស័យ​បាន​ចងក​នឹង​ខ្សែក្រវ៉ាត់​ជាប់​នឹង​ចំរឹង​ទ្វារ​ដែក​ផុត​កែងជើង​ពី​ការ៉ូ​( ចំទើត​កែងជើង​) ស្លាប់ ។​

​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​យក​អំបោសជ័​រវែង នៅមុខ​ទ្វារ​បន្ទប់​ឆ្កឹះ​យក​ខ្សែក្រវ៉ាត់​របស់​វា​ដែល​សមត្ថកិច្ច​អោយ​វា​ដោះ​ទុក ក្នុង​កន្ត្រក​ក្បែរ​បន្ទប់ យក​ចងក​សម្លាប់ខ្លួន ព្រោះ​ឃើញ​អំបោស​ជ័រ​ដួល​ក្បែរ​កន្ត្រក​ដាក់​ខ្សែក្រវ៉ាត់​។​

​ការចូលរួម​ធ្វើ​កោសល​វិច័យ​មាន​លោក ហេង លុយ ព្រះរាជ​អជ្ញារ​ង​អមសាលា​ដំបូងខេត្ត ។ លោក ជេ​ត វណ្ណ​នី ស្នងការរង​កណ្តាល​យុត្តិធម៌ ។ ក្រុម​គ្រួ​ពេទ្យ​៣​នាក់ របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​មាន ទី​១​លោក ម៉ាន់ សុ​ជី​វិ ប្រធាន​ផ្នែក​ជំងឺ​ស្បែក ទី​២ លោក គង់ សុវណ្ណ មន្ត្រី​ផ្នែក​វះកាត់ ទី​៣ លោក អៀ​ប ធឹង ប្រធាន​ផ្នែរ​ដ្ឋ​បាល ព្រមទាំង​មន្ត្រី​ការិយាល័យ​កោសល​វិច័យ និង​បច្ចេកទេស​វិទ្យាសាស្ត្រ​ទាំងអស់​ផងដែរ ។ ការធ្វើ​កោស​វិច័យ​ឃើញ​មាន​ស្នាម​ខ្សែក្រវ៉ាត់​រឹត​ក និង​មាន​ចេញ​ទឹកកាម​ដោយ​មិន​មាន​ស្លាកស្នាម​អ្វី​ផ្សេងទៀត ដូច​ករណី​នេះ​សន្និដា្ឋនថា ជា​ករណី​ចងក​សម្លាប់ខ្លួន​ប្រាកដ​មែន ពុំ​មាន​ករណី​ប្រើ​ហឹង្សា​ធ្វើឃា​តឡើយ ។ សាកសព​ប្រគល់អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ផ្ទះ​តាម​ប្រពៃណី ៕

2014_08_03c (1) 2014_08_03c (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment