0

មណ្ឌល​សុខភាព​ភ្នំ​ព្រាល ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រាស់ ជា​ផ្លូវការ

មណ្ឌល​សុខភាព​ភ្នំ​ព្រាល ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រាស់ ជា​ផ្លូវការ

​ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ អគារ​សម្រាប់​ធ្វើ​បន្ទប់​ប្រជុំ​មួយ​ខ្នង​ដែល​បាន​សាងសង​រួច​ជា​ស្ថាពរ ចំណាយ​អស់​ជាង​៥​ពាន់​ដុល្លារ​នៅ​មណ្ឌល​សុខភាព​ភ្នំ​ព្រាល​ត្រូវបាន​សម្ភោ ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ  ក្រោម​អធិបតីភាព​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ ។ ថវិកា​ចំណាយ​សាងសង​អគារ​នេះ​គឹជា​ជំនួយ​របស់​មូលនិធី​សកល​ជុំទី​៩ ដែល​ផ្តល់​មក​តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ FHI 360 នៃ​កម្ពុជា ។​

​លោក សេង រ៉​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន​បានឲ្យដឹង​ថា​នៅ​មណ្ឌល​សុខភាព​ភ្នំ ព្រាល​មាន បុគ្គលិក​ចំនួន ១២ នាក់ ក្នុងនោះ​មាន​ឆ្មប់​ចំនួន ០៤ នាក់ និង​មាន​អ្នក​ស្ម័គ្រ ចិត្ត និង​សហគមន៍​ចំនួន ៦៧ នាក់ ដែល​កំពុង​បំរើ​លើ​សេវា​សុខភាព​នៅ​ក្នុង​ឃុំ​ស្ទឹងត្រង់ ដែល​មាន​ប្រជាពលរដ្ឋ​ទាំង​ចំនួន​៨៨១៣​នាក់ ។ អគារ​បន្ទប់​ប្រជុំ​នេះ​មាន​បណ្តោយ​៨​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ធ្វើ​អំពី​បេតុង​ប្រក​ហ្វី​ប្រូ ។ អគារ​នេះ​ចាប់ផ្តើម​សាងសង​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៤ និង​រួចរាល់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ ២០១៤ នេះ​ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៥២៨០ ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​ជំនួយ​របស់​មូលនិធី​សកល​ជុំទី​៩ ដែល​ផ្តល់​មក​តាម​រយៈ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ FHI 360 នៃ​កម្ពុជា ។​

​លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ប្រចាំ​កម្ពុជា​ដែល​បាន​ផ្តល់​អាគារ​មួយ​ខ្នង់​នេះ​ដល់​មណ្ឌល​សុខភាព ភ្នំ​ព្រាល សម្រាប់​ធ្វើ​ជា​បន្ទប់​ប្រជុំ​ព្រោះថា​កន្លង​មក​នៅ​មណ្ឌល​សុខភាព​ភ្នំ ព្រា​ល​មាន​ការខ្វះខាត​បន្ទប់​ប្រជុំ​បុគ្គលិក និង​អ្នកស្ម័គ្រចិត្ត​ដើម្បី​ធ្វើ​ផែនការ និង​រក​វិធានការ​ទប់ស្កាត់​នូវ​ជំងឺ​ផ្សេងៗ​។​

​លោកស្រី ជេ​មី តុង​សី​ន (JAMIE TONGSIN ) នាយិកា​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360)​ប្រចាំ​ប្រទេស​កម្ពុជា​ឲ្យដឹង​ថា​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI 360) គឺ​ធ្វើ​ការផ្តោត​សំខាន់​ទៅលើ​បញ្ហា​លុប​បំបាត់​ជំងឺគ្រុញចាញ់​នៅ កម្ពុជា ហើយ មើល​ដោយ​ឃើញ​ពី​បញ្ហា​ប្រឈម​របស់​មណ្ឌល​សុខភាព​ភ្នំ​ស្ពង់​ដែល​ខ្វះ​នូវ អគារ​សម្រាប់​ធ្វើ​បន្ទប់​ប្រជុំ​ទើប​អង្គការ​បាន​ផ្តល់​អាគារ​មួយ​ខ្នង សម្រាប់​ធ្វើ​បន្ទប់​ប្រជុំ​នេះ​។​

​លោក​បាន​អំពាវនាវ​សុំឲ្យ​ដៃគូ​អភិវឌ្ឍលើ​វិស័យ​សុខា​ភិ​បាល​សូម​បន្ត​ជួយ​ផ្តល់​ជំនួយ​ឧបត្ថម​ដល់​មណ្ឌល សុខភាព​ភ្នំ​ព្រាល​ព្រោះថា​មណ្ឌល​សុខភាព​នេះ​ជួប​ការលំបាក​ច្រើន​ហើយ​ស្ថិត នៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ទៀត ៕

 

 2014_07_31 (1)

2014_07_31

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment