0

ពិធី​ប្រកាស​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ថ្មី​ជំនួស​ប្រធាន​ចាស់​ដែល​ចូល​និវត្តន៍​

ពិធី​ប្រកាស​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ថ្មី​ជំនួស​ប្រធាន​ចាស់​ដែល​ចូល​និវត្តន៍​

​ខេត្ត​ប៉ៃលិន ៖  ពិធី​ប្រកាស​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​ប៉ៃលិន​ក្រោម​អធិបតីភាព​លោក ចាន់ សុ​វុឌ្ឍ អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក អៀង វុ​ធ អភិបាលរង​ខេត្ត​ប៉ៃលិន ព្រមទាំង​ប្រតិភូ​អប​ដំណើរ​និង​មន្ត្រីរាជការ​ស្ថាប័ន​ចំណុះ​ក្នុង​ខេត្ត ប៉ៃលិន​ជាច្រើន​រយ​នាក់​ចូលរួម​ផងដែរ​។​

​លោក អៀង វុ​ធ​អ​ភិ បាល​រង​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍​ថា​ការប្រកាស​តែងតាំង​លោក សាយ សុផាត ដែល​ពីមុន​ជា​អនុប្រធាន​មន្ទី​កសិកម្ម​ស្រាប់​ហើយ​ធ្លាប់​មាន​ស្នារ​ដៃ ត្រូវ​ក្រសួង​កសិកម្ម​សម្រេច​តែងតាំង​ឲ្យចូល​កាន់តំណែង​ជា​ប្រធាន​មន្ទីរ កសិកម្ម​ដើម្បី​ជំនួស​លោក​ផាន់ ពេជ្រ​ដែល​គ្រប់​អាយុ​ចូលនិវត្តន៍​តែម្ដង​។​

​ យោងតាម​ប្រកាស​របស់​ក្រសួង​កសិកម្ម បានឲ្យដឹង​ថា​ក្រសួង​បានសម្រេច​ប្រកាសតែងតាំ​ង​លោក សាយ សុផាត ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ដែល​ពីមុន​ជា​អនុប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​ប៉ៃលិន​ជំនួស​លោក ផាន់ ពេជ្រ ប្រធាន​ចាស់​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍ ។​

​លោក ចាន់ សុ​វុឌ្ឍ អនុ​រដ្ឋលេខា​ក្រសួង​កសិកម្ម​បាន​មានប្រសាសន៍​ណែរ​នាំ​ដល់​ប្រធាន​មន្ទីរ កសិក្ម​ខេត្ត​ប៉ៃលិន​ទើប​ឡើង​ថ្មី​ត្រូវ​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់ ខ្លួន​ដើម្បី​ផ្ដល់​ចំណេះដឹង​និង​ផលប្រយោជន៏​ពិតប្រាក​ដ​ប្រជាពលរដ្ឋ ក្នុង​ការងារ​កសិកម្ម​និង​អភិវឌ្ឍ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។​

​ លោក សាយ សុផាត ប្រធាន​មន្ទី កសិកម្ម​ខេត្ត​ប៉ៃលិន​បាន​ប្ដេជ្ញាចិត្ត​អនុវត្ត​គោរព​តាម​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា អនុវត្ត​បំពេញ​ការងា​របស់​ខ្លួន​និង​កិច្ចសហការ​ជាមួយ​មន្ទី​ស្ថាប័ន​នៅ ក្នុង​ខេត្ត​ប៉ៃលិន​ឲ្យបាន​ល្អ​។​

​នៅ ចុងបញ្ចប់​កម្មវិធី​ប្រកាស​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​នោះ​គឺ​មាន បំពាក់​គ្រឿង​ឥស្ស​រយ​យស​ដល់​មន្ត្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ផងដែរ ៕

 

2014_07_31b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment