0

​កម្លាំង​យោធភូមិភាគ​ទី​៥ បង្ក្រាប​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​ដឹក​ឈើប្រណិត​ចំនួន ២៥​ដុំ​

​កម្លាំង​យោធភូមិភាគ​ទី​៥ បង្ក្រាប​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ​ដឹក​ឈើប្រណិត​ចំនួន ២៥​ដុំ​

បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០១៤ ម៉ោង ៧ និង​៣០​នាទី នៅ​ចំណុច​ខាងត្បូង​រង្វង់​មូល​ព្រាប​ស ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ត្រូវបាន​កម្លាំង​ស្រាវជ្រាវ​ទប់ស្កាត់​បទល្មើស នៃ​យោធភូមិ​ភាគី​ទី ៥ ធ្វើការ​បង្ក្រាប​ឈើ​ប្រណីត ២៥​ដុំ ដែល​ត្រូវបាន​គេ​ដឹក​តាម​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ មួយគ្រឿង ពណ៌​ឈាមជ្រូក ពាក់​ស្លាក លេខ ប​-១៣៨៧ ភព​២​។​

​លោក ហេង សុធា នាយផ្នែក ស្រាវជ្រាវ​ទប់ស្កាត់​បទ​ល្មើស​នៃ​យោធភូមិ​ភាគ​ទី​៥​បានអោយដឹងថា ដោយមាន ការរាយការណ៍​កម្លាំង​សម្ងាត់​ថា​រថយន្ត​អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ឈាមជ្រូក ដឹក​ឈើប្រណិត​ពី​ខេត្ត​ពោធិ៍សាត់ មក​ខេត្ត​បាត់ដំបង ។ លោក លឹម គុន​វុឌ្ឍ មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ បាន​បញ្ជា​អោយ​លោក ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​រថយន្ត​នេះ​។ កម្លាំង​ឃាត់​បាន​រថយន្ត​ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ​ពណ៌​ឈាមជ្រូក​ពាក់​ស្លាក លេខ​ប​-១៣៨៧​ភព​២ ម្ចាស់​គរ​ច​ខ្លួន​បាត់​។ ហើយ​ដកហូត​បាន​ឈើ​ប្រភេទ​ធ្នង់​ចំនួន​១៨​ដុំ និង​ឈើ​ប្រភេទ​បេង​ចំនូ​ន ៧​ដុំ ហើយ​ឈើ​ទាំងអស់​សរុប​មាន ២៥​ដុំ ស្មើ ទម្ងន់ ១,០១៤​ម៉ែត្រគូប​។​

​លោក ហេង សុធា នាយផ្នែក​ស្រាវជ្រាវ​ទប់ស្កាត់​បទល្មើស នៃ​យោធភូមិ​ភាគ​ទី​៥​បានបញ្ជាក់​ថា ក្រោយ​ពី​បង្ក្រាប​ឈើ​ប្រណីត​រួច​ដឹក​ចូល​ទីបញ្ជាការ​យោធភូមិភាគ​ទី ៥ ធ្វើ​ការប្រគល់​ជូន​ខណ្ឌ​រដ្ខបាល ព្រៃឈើ​នៅ​ព្រឹក​ថ្ងៃ​ដដែល ៕

SAMSUNG CAMERA PICTURES

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment