ប៉ៃលិន ៖ កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៤លោកជុំសែនសទ្ធាព្រះរាជអាជ្ញាខេត្តប៉ៃលិនដឹកនាំកម្លាំងខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិនបានចុះឆែកឆេររកឃើញឈើធ្នង់១៣ដុំនិងឈើគ្រញូង១៤ដុំក្នុងចំការតាង៉ែនលោកឃុន វណ្ណៈសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិនស្ថិតក្នុងភូមិដីក្រហមសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិន។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តប៉ៃលិនបានឲ្យដឹងថាពែលទទួលដំណឹងមានលាក់ឈើប្រណិតនៅចំការតាង៉ែនលោកឃុនវណ្ណៈក៏ស្នើរសុំយោបល់លោកព្រះរាជអជ្ញាលោកក៏បានអនុញ្ញាតិព្រមទាំអដកនាំកម្លាំងចុះពិនិត្យក៏ឃើញឈើប្រណិតប្រភេទឈើធ្នង់១៣ដុំនិងឈើគ្រញូង១៤ដុំឈើសរុបមានចំនួន២៧ដុំស្នើនឹង១,៣២ម៉ែត្រគូបគេលាក់គ្របទុកត្រឹមត្រូវសម្រាប់លូចនាំចេញទៅលក់បន្តទៀត។
ប្រភពមេព្រៃបានបញ្ជាក់ប្រាប់ថាក្រោយពីទទួលបានព័ត៌មានដឹងកន្លែងលាក់ទុកឈើប្រណីតខុសច្បាប់លោកជុំសែនសទ្ធាព្រះរាជអាជ្ញាខេត្តប៉ៃលិនបានដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើចុះទៅទីតាំងចំការតាង៉ែនបើកប្រតិបត្តិការឆែកឆេររកឃើញឈើប្រណីតខុសច្បាប់ជាច្រើនដុំនោះហើយសមត្ថកិច្ចនៅមិនទាន់ដឹងថាជាឈើរបស់អ្នកណាពិតប្រាដកទេ។កម្លាំងបានរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
ពាក់ពាន់ករណីនេះអ្នកយកព័តមានមិនអាចទាក់ទងលោកឃុន វណ្ណៈសមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិនតាមរយៈទួរស័ព្ទបានទេដោយទួរស័ព្ទនៅក្រៅតំបន់សេវាមិនអាចទំនាក់ទំនងបានឡើយ។
ចំណែកលោកជុំ សែនសទ្ធាព្រះរាជអាជ្ញាអមសាលាដំបងខេត្តប៉ៃលិនបានប្រាប់តាមទួរស័ព្ទកាលពីរសៀលថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៤ថាបន្ទាប់ពីមន្ត្រីជំនាញមេព្រៃស្រាវជ្រាវរកម្ចាស់ផ្ទះម្ចាស់ឈើហើយកសាងសំណុំរឿងបញ្ជូនមកតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់។សមត្ថកិច្ចកំពង់ស្រាវជ្រាវរកម្ចាស់ឈើយកមកចំពោះមុខច្បាប់ដើម្បីធ្វើការបំភ្លឺនិងផ្តន្ទាទោសតាមផ្លូវច្បាប់៕