0

កកស្ទះ​ចរាច​រណ៍​ដោយសារ​សមត្ថកិច្ច​បិទ​ភ្នែក​អោយ​រថយន្ត​តូច​ធំ​ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​ចត​គ្មាន​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវជាតិ​លេខ​០៥

កកស្ទះ​ចរាច​រណ៍​ដោយសារ​សមត្ថកិច្ច​បិទ​ភ្នែក​អោយ​រថយន្ត​តូច​ធំ​ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​ចត​គ្មាន​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវជាតិ​លេខ​០៥

បន្ទាយមានជ័យ ៖ ភ្ញៀវ​ជាតិ​អន្តរជាតិ​ធ្វើដំណើរ​ដង​ផ្លូវជាតិ​លេខ​០៥​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រអ៊ូរទាំ​ស្ទើ​ជា​រៀងរាល់ថ្ងៃ​ថា​ការចត​រថយន្ត​តូច​ធំ​ការចត​ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​ដើម្បី​ចាប់​ដណ្ដើម​ម៉ូយ​ចុះ​ពី​រថយន្ដ​ក្រុង​គ្មាន​សណ្ដាប់ធ្នាប់​ប្រសេចប្រសាច​ធ្វើអោយ​កកស្ទះ​ចរាច​រណ៍​សមត្ថកិច្ច​អាជ្ញាធរ​ក្រុង​បិត​ភ្នែក​គ្មាន​មាន​វិធានកា​រទប់​ស្កាត​ឡើយ​។​

​សូម្បី​តែ​ការចត​យានយន្ដ​ម៉ូតូ​នឹង​ម៉ូតូ​កង់​បី​ចាប់​ដណ្ដើម​ម៉ូយ​ពលករ​ចំណាកស្រុក​ប្រថុយប្រថាន​ខុសច្បាប់ ទៅ​តាមរ​រយៈ​ក្រុម​មេខ្យល់ ដែល​ត្រូវបាន​ភាគី​ថៃ សមត្ថកិច្ច​ចាប់បញ្ជូន​មក​អោយ​អាជ្ញាធរ​ខ្មែរ បញ្ជូន​មកកាន់​មាតុភូមិ​កម្ពុជា​វិញ ឱ្យ​ប៉ូលិស​អន្ដោរ​ប្រវេសន៍​នៅក្បែរ​ចំណត​រង្វង់​មូល​ច្រក​ទា្វរ​អន្ដរជាតិ​ប៉ោយ​ប៉ែត និង​នៅ​ចំណុច​ផ្សារ​មង្គល​ថ្មី ជាដើម ក៏​ដូចគ្នា​ដែរ​គឺ​ការចាប់​ដណ្ដើម​ម៉ូយ​ពលករ​ប្រទីងប្រទង់​ពេញតា​មដង​ផ្លូវ​បណ្តាល​អោយ​ការក​ក់​ស្ទះផ្លូវ​ផងដែរ​។​

​បើ​តាម​ការអះអាង​ពី​ភ្ញៀវ​អន្តរជាតិ ជន​កាណាដា ប្រាប់ថា រូបគាត់​បាន​ឆ្លងកាត់​ពី​ប្រទេស​ថៃ មក​កម្ពុជា​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នៅ​ពេល​គាត់​បាន​មកដល់​ចំណុច​រង្វង់​មូល ឃើញ​រូបភាព​គ្មាន​សណ្តាប់ធ្នាប់ រថយន្ត ម៉ូតូ​ចត ត្រៀត​ត្រា​ពេញ​តែ​ដងផ្លូវ​ជាតិ ហាក់បី​ជា​គ្មាន​សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ រៀប​សណ្តាប់ធ្នាប់​សោះ រហូត​រូប​គាត់​ប៉ិះ នឹង​ត្រូវ​រថយន្ត​បុក​ពីក្រោយ ព្រោះ​តែ​គាត់​សម្លឹង​រកមើល​រថយន្ត​តាក់ស៊ី ទៅកាន់​ខេត្ត​សៀមរាប ដើម្បី​ទស្សនា​មើល​ប្រាសាទ​អង្គ​វត្ត​ដែល​ល្បីល្បាញ​ពេញ​សកលលោក​យើង​នេះ ។ រូបគាត់​បាន​បន្តថា នេះ​ជា​លើក​ទី​១​ហើយ​ដែល​រូបគាត់​បាន​មក​កាន់​ប្រទេស​កម្ពុជា និង​ជា​លើក​ដំបូង​ដែរ ឃើញ​ចំណុច​រង្វង់​មូល​នេះ​គ្មាន​សណ្តាប់ធ្នាប់​សោះ ធ្វើឲ្យ​រូបគាត់​ហួសចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​នេះ​។​

​លោក សៅ សា​រឿង​នាយ​ផ្នែក​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​គួរតែ​មើល​ពី​បញ្ហា​ខាង​ខ្លះ​ផង​មិនគួរ​បិត​ភ្នែក​ចាំ​ទទួល​លាភ​ពី​ចត​យានយន្ត ម៉ូតូ និង​ម៉ូតូ​កង​បី​ទាំងនេះ​ទេ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ស្រែកប្រាប់​អ្នកសារព័ត៌មាន​ថា សូម​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ផង សព្វថ្ងៃនេះ​គឺ​មាន​ការកកស្ទះ​ចរាច​រណ៍ និង​ការចត​រថយន្ត គ្មាន​សណ្តាប់ធ្នាប់ ជា​ពិសេស​រថយន្ត​ប្រភេទ​យី​ឌុប ចត​តាមផ្លូវ​បេតុង ផ្លូវជាតិ​លេខ​៥ គ្មាន​ការយោគយល់​ពី​សុវត្ថិភាព​ចំពោះ​ប្រជាពលរដ្ឋ​អ្វី​សោះ គាត់​បាន​សំណូមពរ​ឲ្យ​លោក អាត់ ខែម ជា​ស្នងការ​ខេត្ត​ទើបតែ​ឡើង​ថ្មី មេត្តា​គិតគូរ​ពី​បញ្ហា​ខាងលើនេះ​៕

 

2014_07_30k 2014_07_30k (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment